ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​១៦​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៣០ ខែមករា​ឆ្នាំ​២០១៩​កើតឡើង​៩​លើក​(​យប់​៤​លើក​) ស្លាប់​៦​នាក់​(​ស្រី​១​នាក់​)​របួសធ្ងន់​១១​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៥​នាក់ ។ មូលហេតុ​គ្រោះថ្នាក់ :…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៣០ ខែមករា​ឆ្នាំ​២០១៩​កើតឡើង​៩​លើក​(​យប់​៤​លើក​) ស្លាប់​៦​នាក់​(​ស្រី​១​នាក់​)​របួសធ្ងន់​១១​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៥​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​៣​នាក់​, មិន​គោរព​សិទ្ធិ​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, បត់​គ្រោះថ្នាក់​២​នាក់​ស្លាប់​១​នាក់​, ងងុយដេក​១​លើក​ស្លាប់​២​នាក់ ។ សរុប​ស្លាប់​៦​នាក់ ម៉ូតូ​ស្លាប់​៤​នាក់​(​មិន​ពាក់មួក​៣​នាក់​), រថយន្ត​តូច​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច :​ម៉ូតូ​និង​ម៉ូតូ​៣​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​២​នាក់​,​ ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​ក្រឡាប់​១​លើក​ស្លាប់​២​នាក់​, រថយន្ត​ធំ​និង​ថ្មើរជើង​១​លើ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១១​គ្រឿង​,​ រថយន្ត​តូច​៤​គ្រឿង​,​ រថយន្ត​ធំ​៣​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៣​លើក​, រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​២​គ្រឿង ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៧​លើក​,​ផ្លូវ​ខេត្ត​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តព្រៃវែង​១​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​របួស​២​នាក់​,​តាកែវ​១ លើក​ស្លាប់​១​នាក់​របួស​២​នាក់​,​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់​របួស​៣​នាក់​,​មណ្ឌល​គី​រី​១​លើក​ស្លាប់​១​នាក់​របួស​ស្រី​១​នាក់ និង​ខេត្ត​រតនគីរី​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៦១៣៨​គ្រឿង (​ម៉ូតូ​៥៥%) មធ្យោបាយ​ល្មើស​៩៩៤​គ្រឿង (៧៨%) អប់រំ​៣៨៩​គ្រឿង​(​ម៉ូតូ​៧១%) មធ្យោបាយ​ពិន័យ​៦០៥​គ្រឿង
(​ម៉ូតូ​៨២%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៧៧​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៣៤០៦​គ្រឿង អប់រំ​២៣៤​គ្រឿង ពិន័យ​ចំនួន​សរុប​៤៧៤​គ្រឿង (​មួក​៣៤១​គ្រឿង កញ្ចក់​១១៥​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១៨​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ