ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​តែ​មួយ ថៃ​បញ្ជូន​សព​ពលករ​២​នាក់​មក​ស្រុក​កំណើត​វិញ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ខ្មែរ​២​នាក់​ត្រូវ​ភាគី​ថៃ​ធ្វើការ​បញ្ជូន​ត្រឡប់​មក​វិញ​កាលពី​វេលា​រសៀល​ក្នុង​ថ្ងៃ​តែ​មួយ​(​ថ្ងៃ​ទី​៣០ មក​រា ២០១៩) តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រោយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង​ដូច​គ្នា ប៉ុន្តែ​ក្នុង​ខេត្ត​ផ្សេង​គ្នា គឺ​ខេត្ត​សាមុទ្រ​ប្រា​កាន និង​ខេត្ត​ណា​ខន​ណា​យុគ​។…

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ខ្មែរ​២​នាក់​ត្រូវ​ភាគី​ថៃ​ធ្វើការ​បញ្ជូន​ត្រឡប់​មក​វិញ​កាលពី​វេលា​រសៀល​ក្នុង​ថ្ងៃ​តែ​មួយ​(​ថ្ងៃ​ទី​៣០ មក​រា ២០១៩) តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រោយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង​ដូច​គ្នា ប៉ុន្តែ​ក្នុង​ខេត្ត​ផ្សេង​គ្នា គឺ​ខេត្ត​សាមុទ្រ​ប្រា​កាន និង​ខេត្ត​ណា​ខន​ណា​យុគ​។

ករណី​នៅ​ខេត្ត​សាមុទ្រ​ប្រា​កាន បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៩ មក​រា ២០១៩ ដោយ​ជន​រង​គ្រោះ​ឈ្មោះ​ឈ​ន នឿ​ត ហៅ​យី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​កម្មករ​រោងចក្រ​ដែក​នៅ​ក្នុង​ខេត្ត​សាមុទ្រ​ប្រា​កាន និង​មាន​ទីលំនៅ​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

ដោយឡែក​ករណី​មួយទៀត​នៅ​ខេត្ត​ណា​ខន​ណា​យុគ បាន​កើតឡើង​កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា ២០១៩ ជន​រង​គ្រោះ​ឈ្មោះ​រ៉ា​ន់ រ៉ាត់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​កម្មករ​សំណង់​នៅ​ខេត្ត​ណា​ខន​ណា​យុគ​ប្រទេស​ថៃ និង​មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​សារជំងឺ​​គាំង
បេះដូង ។

សព​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន រីឯ​សព​ជន​រង​គ្រោះ​ម្នាក់​ទៀត​ត្រូវ​បាន​សាច់​ញាត់​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ទៅ​ធ្វើបុណ្យ​នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ
​ប៉ែត (​ផ្ទះ​សាច់ញាតិ​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ