ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បញ្ហា​សក់​ស្តើងមែនទេ នេះហើយ​ដោះ​ស្រាយ​​​តាម​បែប​ធម្មជាតិ

5 ឆ្នាំ មុន

ទោះបីជា​បញ្ហា​សក់​ស្ដើង ហើយ​ថែម​ទាំង​ជ្រុះ​តែង​កើត​មាន​ធម្មតា​ចំពោះ​បុរស ប៉ុន្តែ​មនុស្ស​ស្រី​ក៏​អាច​ជួប​ប្រទះ​បញ្ហា​នេះ​ផង​ដែរ​អំឡុង​ពេល​មាន​ផ្ទៃពោះ​, ប្រើប្រាស់​ថ្នាំ​ណាមួយ​, តំណពូជ ឬ​បញ្ហា​សុខភាព​ណា​មួយ ។ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ផលិតផល​ថែរ​រក្សា​សក់​ព្យាបាល​សក់​ជ្រុះ​ស្ដើង​មាន​មិន​ខ្វះ​ឡើយ តែ​វា​មាន​តម្លៃ​ថ្លៃ ហើយ​មួយ​ចំនួន​មាន​ផ្ទុក​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព…

ទោះបីជា​បញ្ហា​សក់​ស្ដើង ហើយ​ថែម​ទាំង​ជ្រុះ​តែង​កើត​មាន​ធម្មតា​ចំពោះ​បុរស ប៉ុន្តែ​មនុស្ស​ស្រី​ក៏​អាច​ជួប​ប្រទះ​បញ្ហា​នេះ​ផង​ដែរ​អំឡុង​ពេល​មាន​ផ្ទៃពោះ​, ប្រើប្រាស់​ថ្នាំ​ណាមួយ​, តំណពូជ ឬ​បញ្ហា​សុខភាព​ណា​មួយ ។ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ផលិតផល​ថែរ​រក្សា​សក់​ព្យាបាល​សក់​ជ្រុះ​ស្ដើង​មាន​មិន​ខ្វះ​ឡើយ តែ​វា​មាន​តម្លៃ​ថ្លៃ ហើយ​មួយ​ចំនួន​មាន​ផ្ទុក​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព ។ មាន​រូបមន្ត​បែប​ធម្មជាតិ​ច្រើន​ណាស់​ជួយ​ដោះស្រាយ​បញ្ហា​សក់​ស្ដើង ហើយ​ជ្រុះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ គន្លឹះ និង​រូបមន្ត​បែប​ធម្មជាតិ ងាយ​ៗ​ដោះស្រាយ​បញ្ហា​សក់​ស្ដើង ហើយ​ជ្រុះ ៖

១. កាត់​បន្ថយ​ការ​លេង​ស្តាយ​សក់ ៖ ស្ត្រី​ភាគច្រើន​ចូរ​ចិត្ត​លេង​ស្តាយ​សក់​ជាមួយ​ឧបករណ៍​កម្ដៅ ផ្សេង​ៗ​ដូច​ជា ម៉ាស៊ីន​កៀប​, ម៉ាស៊ីន​ផ្លុំ​សក់ និង​មូរ​រួញ ។ កម្ដៅ​ខ្លាំង​ដែល​ចេញពី​ឧបករណ៍​ទាំងនេះ​បំផ្លាញ​សក់​គួរ​ឱ្យ​ព្រួយបារម្ភ​ដែល​អាច​ធ្វើ​ឱ្យ​ក្លាយជា​បែក​ចុង​, ផុយ​ស្រួយ និង​ចាប់ផ្ដើម​ជ្រុះ ។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ព្យាយាម​កាត់​បន្ថយ​ការ​លេង​ស្តាយ​សក់​បែប​មូរ​រួញ ឬ​កៀប​ឱ្យ​ត្រង់​មក​ត្រឹម ១ ឬ​២​ដង​បាន​ហើយ​ក្នុង​មួ​យស​ប្តា​ហ៍ ដើម្បី​ទុក​ពេល​ឱ្យ​សក់​ជួសជុល​ខ្លួនឯង​បាន​ខ្លះ ។ គួរ​ចាំ​ក្នុង​ចិត្ត​ថា របៀប​នៃ​ការ​លេង​ស្តាយ​​សក់​ឱ្យ​ស្អាត​មាន​ច្រើន​ណាស់​មិន​ចាំបាច់​ត្រូវ​តែ​ប្រើប្រាស់​ម៉ាស៊ីន​កៀប ឬ​ផ្លុំ​ឡើយ ។

២. ម៉ាស្សា​ស្បែក​ក្បាល​ជាមួយ​ប្រេង ៖ វិធី​ព្យាបាល​សក់​ជ្រុះ​ស្ដើង​បែប​ធម្មជាតិ​មួយទៀត គឺ​ការ​ប្រើប្រាស់​ប្រេង​ដូច​ជា ប្រេង​អូ​លីវ និង​ប្រេងដូង​ម៉ាស្សា​លើ​ស្បែក​ក្បាល ។ ប្រេង​ទាំង​២​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់ ល្អ​ៗ រួម​ទាំង​វីតាមីន និង​ជាតិ​រ៉ែ​ដែល​មិន​ត្រឹមតែ​ជួយ​ជួសជុល​សក់​ខូច​ជ្រុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រសើរ​ចំពោះ​ស្ថានភាព​នៃ​ស្បែក​ក្បាល​ផង​ដែរ ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កម្ដៅ​ប្រេង​រហូត​ដល់​ក្តៅ ឧណ្ហ​ៗ រួច​ចាប់ផ្ដើម​ម៉ាស្សា​វា​លើ​សក់ និង​ស្បែក​ក្បាល ។ រួច​ហើយ​ទុក​ចោល​សម្រាប់​រយៈពេល​៤៥​នាទី​សិន សឹម​កក់​សម្អាត​សក់​ជាមួយ​សាប៊ូ​ដូច​ធម្មតា​ជា​ការ​ស្រេច ។

៣. ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ប្រមាណ​ជា​២​ស្លាបព្រា​កាហ្វេ មក​កិន ឬ​វឹក​រហូត​ក្លាយជា​ម៉ដ្ឋ​រលោង សឹម​ម៉ាស្សា​លើ​ស្បែក​ក្បាល​ដោយ​ប្រើ​ចុង​ម្រាមដៃ​សម្រាប់​រយៈពេល​៥​នាទី ។ ឬួ​ច​ហើយ​ទុក​ចោល​សម្រាប់​រយៈពេល​២៥​នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ ឧណ្ហ​ៗ​។

៤. លាប​ខ្ទិះដូង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ម៉ាស្សា​ខ្ទិះដូង​លើ​សក់ និង​ស្បែក​ក្បាល ហើយ​ទុក​ចោល​សម្រាប់​រយៈពេល​៣០​នាទី សឹម​លាង​សម្អាត​ចេញ ។ អនុវត្ត​រូបមន្ត​នេះ​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ ។

៥. ស៊ុត ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ស៊ុត​១​គ្រាប់ ជាមួយ​ប្រេង​អូ​លីវ​១​ស្លាបព្រា​បាយ ក្នុង​ចានគោម​តូច​មួយ​រហូត​ដល់​ក្លាយជា​ល្បាយ​ម៉ដ្ឋ​រលោង ។ លាប​ល្បាយ​លើ​សក់ និង​ស្បែក​ក្បាល​រហូត​ដល់​សព្វ ។ គ្រប​សក់​ជាមួយ​មួក​ពាក់​ងូតទឹក ហើយ​ទុក​ចោល​សម្រាប់​រយៈពេល ២០​នាទី សឹម​កក់​លាង​សម្អាត​សក់​ចេញ​ជាមួយ​សាប៊ូ និង​ទឹក​ត្រជាក់​ជា​ការ​ស្រេច (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ