ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ម្ហូប​រួច​ ភ្លេច​ពន្លត់ភ្លើង​ចង្ក្រាន​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទះក្បឿង​១​ខ្នង សង់​ពី​ឈើ​ប្រក់​ក្បឿង​ជញ្ជាំង​ស្លឹក ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង…

ខេត្តព្រៃវែង ៖ ផ្ទះក្បឿង​១​ខ្នង សង់​ពី​ឈើ​ប្រក់​ក្បឿង​ជញ្ជាំង​ស្លឹក ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង កាល ពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ មក​រា នៅ​ចំណុច​ភូមិ​ព្រៃ​ចំការ​ត្បូង ឃុំ​ស្វាយ​ជ្រំ ស្រុក​មេ​សាង ខេត្តព្រៃវែង ដោយ​ម្ចាស់ផ្ទះ​មានឈ្មោះ នាង នា​ទ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ប៊ឹ​ម ឡៃ អាយុ​៣៤​ឆ្នាំ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ​មិន​បាន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​សត្វ​នោះ​ទេ ដោយ​គ្រាន់តែ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន រួម​មាន មាស​២​តម្លឹង​កន្លះ លុយ​ចំនួន​២​លាន​១​សែន​រៀល និង​ស្រូវ​៣​តោន ។

ចំណែក​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​អគ្គិភ័យ​នេះ គឺ​បណ្តាល​មក​ពី​កូនស្រី​ម្ចាស់ផ្ទះ បង្កាត់ភ្លើង​ធ្វើ​ម្ហូប នៅផ្ទះ​បាយ​ខាងក្រោយ (​លើ​ផ្ទះ​) ហើយ​ពេល​ធ្វើ​ម្ហូប​រួច​ក៏​ដើរ​ចោល ដោយ​មិន​បាន​ពន្លត់ភ្លើង ទើប​ធ្វើ​ឱ្យ​រងើកភ្លើង​ឆេះ​រាល​កើត​ទៅ​ជា​អគ្គិភ័យ​ឆេះ​ផ្ទះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ