ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើពិត​ដូចប្រភព​ថា​មែន​…​ដូច​ប្រមាថ​ជីវិត​ខ្លួន​ឯងពេក​ហើយ​​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ស្ត្រី​ជនជាតិ​ទំពួន​ម្នាក់​ បាន​ចង.ក​សម្លាប់​ខ្លួន​ដែល​តាម​ព័ត៌មាន​ថា​ ព្រោះតែ​ខឹង​ទាស់​ពាក្យ​សម្តី​គ្នា​ជាមួយ​ប្តី​រឿង​លុយ​៥​ពាន់​រៀល​​រហែក​យក​ទៅ​ចូល​បុណ្យ ។ ដូច​ជា​គិតងាយ​ពេក​ហើយ បើ​គ្រាន់តែ​រឿង​តូចតាច​មួយ​សោះ​ប្រមាថ​ជីវិត​ខ្លួនឯង​បែប​នេះ ។ ករណី​ចងក​ធ្វើ​អត្តឃាត​នេះ…

ខេត្តរតនគិរី ៖ ស្ត្រី​ជនជាតិ​ទំពួន​ម្នាក់​ បាន​ចង.ក​សម្លាប់​ខ្លួន​ដែល​តាម​ព័ត៌មាន​ថា​ ព្រោះតែ​ខឹង​ទាស់​ពាក្យ​សម្តី​គ្នា​ជាមួយ​ប្តី​រឿង​លុយ​៥​ពាន់​រៀល​​រហែក​យក​ទៅ​ចូល​បុណ្យ ។ ដូច​ជា​គិតងាយ​ពេក​ហើយ បើ​គ្រាន់តែ​រឿង​តូចតាច​មួយ​សោះ​ប្រមាថ​ជីវិត​ខ្លួនឯង​បែប​នេះ ។

ករណី​ចងក​ធ្វើ​អត្តឃាត​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែមករា នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី​របស់​ឈ្មេ​ាះ រ​ចំ ហ្វឹ​ល ក្នុងភូមិ​កក់​តូច ឃុំ​កក់ ស្រុក​បរ​កែវ ។ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​ចិត្តខ្លាំង​ដែល​ចងក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ រ​ម៉ាស ភៅ អាយុ​១៧​ឆ្នាំ ។

ក្រោយ​កើតហេតុ នគរបាល​ប៉ុស្តិ៍​ឃុំ​កក់​បានសហកា​ជាមួយ​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​សព​បង្ហាញ​ថា ស្ត្រី​រូប​នេះ​ពិតជា​ស្លាប់​ដោយ​ចងក​ប្រាកដ​មែន និង​បាន​ប្រគល់​សព​ឱ្យ​សាច់ញាតិ​ក្រុម​គ្រួសារ ដើម្បី​​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​

អត្ថបទសរសេរ ដោយ