ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច ស ខេ​ង ប្រកាស​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​មន្ត្រី​នគរបាល​អសកម្ម​តាម​រយៈ​អប់រំ​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ត្រូវ​បោះបង់​នគរបាល អសកម្ម​នោះ​ទេ គឺ​អប់រំ​នគរបាល​អសកម្ម​ឲ្យ​ក្លាយជា​នគរបាល​បម្រើ​ពលរដ្ឋ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ មិន​ត្រូវ​បោះបង់​នគរបាល អសកម្ម​នោះ​ទេ គឺ​អប់រំ​នគរបាល​អសកម្ម​ឲ្យ​ក្លាយជា​នគរបាល​បម្រើ​ពលរដ្ឋ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​ប្រកាស​ថា មន្ដ្រី​នគរបាល​ដែល​មិន​គោរព​វិន័យ និង​អសកម្ម មិន​ត្រូវ​បោះបង់​ពួក​គាត់​ឡើយ គឺ​ត្រូវ​អប់រំ​ដុសខាត់ ដើម្បី​ឲ្យ​គេ​ក្លាយជា​មន្ដ្រី​នគរបាល​ដែល​សកម្ម និង​គុណសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ចាត់​បញ្ជូន​ឲ្យ​ទៅ​សិក្សា ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារ​ស្នាក់​នៅ​កម្ពស់​៥​ជាន់ និង​សមិទ្ធផល​នានា​របស់​បណ្ឌិតសភា​នគរបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ ។

សម្តេច​ឧ​បក​នាយក​រដ្ឋមន្ដ្រី​មហាផ្ទៃ​បាន​ថ្លែង​ថា ត្រូវ​ធ្វើការ​អប់រំ​មន្ដ្រី​នគរបាល​អសកម្ម​ឲ្យ​ក្លាយទៅជា​មន្ដ្រី​នគរបាល​ល្អ ដើម្បី​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​ត្រូវធ្វើ​យ៉ាង​ឲ្យ​មានការ​គាំទ្រ​ពី​ពលរដ្ឋ ។ សម្ដេច ស ខេ​ង បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​« ចំពោះ​មន្ដ្រី​ដែល​មិន​គោរព​វិន័យ​អសកម្ម​យើង​ក៏​មិន​បោះបង់​ពួក​គេ​ចោល​ដែរ ។ យើង​ខិតខំ​អប់រំ​ដុសខាត់ ដើម្បី​ឲ្យ​គេ​ក្លាយជា​មន្ដ្រី​ដែល​សកម្ម​មន្ដ្រី​ដែល​មានគុណ​សម្បត្តិ​គ្រប់គ្រាន់ ហើយនឹង​មានឱកាស ដើម្បី​នឹង​ចាត់​បញ្ជូន​ឲ្យ​មក​សិក្សា​រៀនសូត្រ ដូច​មន្ដ្រី​ដទៃ​ទៀត​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​បាន​លើក​ឡើង​ថា កន្លង​មក​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​យ៉ាងច្រើន ដើម្បី​ទ្រទ្រង់​មន្ដ្រី​នគរបាល​បាន​សិក្សា​រៀនសូត្រ​គ្រប់​ៗ​គ្នា ។ សម្ដេច​បន្ថែម​ថា ផ្ទុយ​ទៅ​វិញ​ធនធានមនុស្ស​ដែល​បាន​បណ្ដោះ​បណ្ដាល​រួច​បែប​នេះ​មាន​កន្លែង​ខ្លះ​មិន​ឲ្យ​តម្លៃ និង​មិន​ប្រើ​ពួក​គាត់​ធ្វើ​ការងារ​ទៅ​វិញ ដូច្នេះ​បញ្ហា​នេះ​ធ្វើ​ឲ្យ​រាជរ​ដ្ឋា​បាល​ចំណាយ​ថវិកា និង​ពេលវេលា​ឥតប្រយោជន៍ ។ នៅ​ចំពោះ​មុខ​នគរបាល​ជា​ច្រើន​នាក់​សម្តេច​ក្រឡាហោម ស ខេ​ង បាន​អំពាវនាវ​ទៅ​ដល់​មេ​អង្គភាព​នគរបាល​ទាំងអស់​ត្រូវ​ប​ញ្ចូ​ន​កូនចៅ​របស់​ខ្លួន​ឲ្យ​មក​ទទួល​វគ្គ​បណ្តុះបណ្តាល និង​សិក្សា​ជំនាញ​បន្ថែម​ទៀត ឲ្យ​បាន​គ្រប់​ៗ​គ្នា ដោយ​មិន​ត្រូវ​បញ្ជូន​ឈ្មោះ​អ្នក​ដដែល ជា​ពិសេស​អ្នក​ដែល​ខ្ជិល និង​មិន​សកម្ម​ការងារ​ក៏​មិន​ត្រូវ​បណ្តោយ​ឲ្យ​ពួក​គេ​ធ្វើ​តទៅ​ទៀត​ផង​ដែរ ។

សម្ដេច​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​បើ​ធ្វើការ​ប្រៀបធៀប​ពេល​មុន​មន្ដ្រី​នគរបាល​កម្ពុជា​មានការ​វិវត្តន៍​រីក​ចម្រើន និង​ការ​យល់​ដឹង​ច្រើន​ចំពោះ​បញ្ហា​បញ្ជូន​មន្ដ្រី​មក​សិក្សា ។ ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​នាយក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​បាន​កោត​ស​សើរ​មន្ដ្រី​នគរបាល​ដែល​បាន​ធ្វើការ​ពលី​កម្ម ដើម្បី​បម្រើ​ពលរដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ ដូច​ជា​មន្ត្រី​នគរបាល​ចរាចរណ៍ ធ្វើការ​ទាំង​ភ្លៀង ទាំង​ពេល​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ