ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ជាង​មួយ​សែន​នាក់​អាច​បាត់បង់​ការ​ងារ​ដោយសារ​ការ​សម្រេចចិត្ត​ដក​ពន្ធ​របស់​​សហភាព​អឺរ៉ុប

5 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​ស្និ​ទ្ធ​​នឹង​វិស័យ​កាត់ដេរ​កម្ពុជា​ព្រមាន​ថា​ កម្មករ​មិន​តិច​ជាង​១​សែន​នាក់​ឡើយ​ នឹង​បាត់បង់​ការងារ​ដោយសារ​តែ​ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​​នៅ​ក្នុង​ការ​ដាក់​ព​ន្ធ​ទៅ​លើ​ទំនិញ​នាំ​ចេញពី​ប្រទេស​កម្ពុជា​ ទៅ​ទីផ្សារ​អឺរ៉ុប​ដោយសារ​ការ​លុប​ចោល​គ​ម្រោ​ងអ​នុគ្រោះ​ព​ន្ធ EBA​ ។ ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ​និយាយ​​ថា កម្មករ​ប្រមាណ​១,៥​សែន​នាក់ ក្នុង​ចំណោមកម្មករជិត​មួយ​លាន​នាក់ ​អាច​នឹង​មាន​បញ្ហា​ការងារ…

អ្នក​ស្និ​ទ្ធ​​នឹង​វិស័យ​កាត់ដេរ​កម្ពុជា​ព្រមាន​ថា​ កម្មករ​មិន​តិច​ជាង​១​សែន​នាក់​ឡើយ​ នឹង​បាត់បង់​ការងារ​ដោយសារ​តែ​ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​​នៅ​ក្នុង​ការ​ដាក់​ព​ន្ធ​ទៅ​លើ​ទំនិញ​នាំ​ចេញពី​ប្រទេស​កម្ពុជា​ ទៅ​ទីផ្សារ​អឺរ៉ុប​ដោយសារ​ការ​លុប​ចោល​គ​ម្រោ​ងអ​នុគ្រោះ​ព​ន្ធ EBA​ ។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ​និយាយ​​ថា កម្មករ​ប្រមាណ​១,៥​សែន​នាក់ ក្នុង​ចំណោមកម្មករជិត​មួយ​លាន​នាក់ ​អាច​នឹង​មាន​បញ្ហា​ការងារ ​។ ​មនុស្ស​នៅ​ក្នុង​វិស័យ​កាត់ដេរ​ កំពុង​តែ​មានការ​ព្រួយបារម្ភ​អំពី​ផល​​ប៉ះពាល់​ដែល​នឹង​អាច​កើត​មាន​ចេញពី​ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ ។

ដូច្នេះ​ ពួក​គេ​ចង់ឱ្យ​​សហភាព​អឺរ៉ុប​បន្ត​ការ​អនុគ្រោះ​ព​ន្ធ​​នេះ​ត​ទៀត ​ដើម្បី​ប្រយោជន៍​កម្មករ ក្រុម​គ្រួសារ របស់​ពួក​គេ​ ដែល​ជា​អ្នក​ក្រីក្រ​និង​អ្នក​លក់ដូរ​តូចតាច​ ដែល​ពាក់​ព័​ន្ធ​ផ្សេង​ទៀត​។

បច្ចុប្បន្ន​ កម្មករ​អាច​នឹង​ដល់​ជិត​មួយ​លាន​នាក់​ទទួលផល​ពី​វិស័យ​កាត់ដេរ ខណ​:​ដែល​មនុស្សប្រមាណ​៣​លាន​នាក់​ទៀត​​ទទួលផល​ប្រយោល​ពី​វិស័យ​កាត់ដេរ​នេះ​ ។

សហភាព​អឺរ៉ុប​នឹង​ធ្វើការ​សម្រេចចិត្ត​នៅ​ពេល​៦​ខែ​ បន្ទាប់​ពី​ការ​បើក​ការ​ស៊ើបអង្កេត ខណ​:​ពេល​ដែល រដ្ឋាភិបាល​កម្ពុជា​ មាន​រយ​:​ពេល​៦​ខែ ​ដើម្បី​ឆ្លើយ​តប​។ ការ​សម្រេចចិត្ត​នោះ​នឹង​ចូល​ជា​ធរមាននៅ​រយ​:​ពេល​១០​ខែ​ក្រោយ​ពី​នោះ​។

ដូច្នេះ​ ដំណើរការ​ទាំងមូល​នេះ​​អាច​នឹង​មាន​រយ​:​ពេល​ប្រមា​ន​ជិត​២​ឆ្នាំ ​ចាប់ពី​ថ្ងៃ​នៃ​ការ​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ ។

អត្ថបទសរសេរ ដោយ