ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​អត់ហេតុ​អ្វី​បានជា​រថយន្ត​ពណ៌​សត្រូវ​ប៉ាន់​ម្ល៉េះ? តោះ​មក​ស្រាយ​ច​ម្ង​ល់​ទាំងអស់​គ្នា !

5 ឆ្នាំ មុន

តើ​លោក​អ្នកមាន​ឆ្ងល់​ទេ ហេតុ​អ្វី​បានជា​រថយន្ត​ពណ៌​សត្រូវ​ប៉ាន់​ម្ល៉េះ? តើ​មាន​អ្វី​ពិសេស​ទៅ ចំពោះ​រថយន្ត​ពណ៌​ស ដែល​គ្រប់​គ្នា​ចូល​ចិត្ត​ប្រើប្រាស់? ខាងក្រោម​នេះ គឺជា​ចំណុច​ល្អ និង ចំណុច​អាក្រក់ របស់​វា​ដែល​អាច​ឱ្យ​លោក​អ្នកធ្វើការ​ពិចារណា​ថា​គួរ​ទិញ​ប្រើ​ឬ​អត់​៖…

តើ​លោក​អ្នកមាន​ឆ្ងល់​ទេ ហេតុ​អ្វី​បានជា​រថយន្ត​ពណ៌​សត្រូវ​ប៉ាន់​ម្ល៉េះ? តើ​មាន​អ្វី​ពិសេស​ទៅ ចំពោះ​រថយន្ត​ពណ៌​ស ដែល​គ្រប់​គ្នា​ចូល​ចិត្ត​ប្រើប្រាស់? ខាងក្រោម​នេះ គឺជា​ចំណុច​ល្អ និង ចំណុច​អាក្រក់ របស់​វា​ដែល​អាច​ឱ្យ​លោក​អ្នកធ្វើការ​ពិចារណា​ថា​គួរ​ទិញ​ប្រើ​ឬ​អត់​៖

ចំណុច​ល្អ ៖

១. ពណ៌​សគឺ​សម​ជាមួយនឹង​រថយន្ត​គ្រប់​ប្រភេទ
បើ​ទោះបីជា​អ្នកទិញ​រថយន្ត​ណាមួយ​ក៏​ដោយ មិន​ថា​ជា​ប្រភេទ​រថយន្ត​ធម្មតា ឬ រថយន្ត​ប្រណិត​នោះ​ទេ គឺ​អ្នក​នឹង​មាន​ទំនុកចិត្ត​ថា ពណ៌​សគឺ​សាក​សម​ចំពោះ​គ្រប់​រថយន្ត​ទាំងអស់​។ សូ​ម្បី​តែ​ក្រុមហ៊ុន​ផលិត​រថយន្ត ក៏​តែង​យក​រថយន្ត​ពណ៌​ស​ដាក់​តាំង​ជា​លើក​ដំបូង​ដែរ​។ ចំពោះ​រថយន្ត​ដែល​ទើបនឹង​ចេញ​ម៉ូ​ដ ហើយ​មិន​ទាន់​ដាក់​លក់ ក៏​គេ​បាញ់​ពណ៌​ស​ដំបូង​គេ​ដែរ ដើម្បី​មើលឃើញ​ចំនុច​ខ្វះខាត​ក្នុង​ចង្វាក់​ផលិតកម្ម ។

២. តម្លៃ​មិនសូវ​ធ្លាក់
ពេល​អ្នកមាន​រថយន្ត​ពណ៌​សយ​ក​ទៅ​លក់ ក្រោយ​ពី​បាន​ប្រើប្រាស់​មួយ​រយៈ អ្នក​នឹង​លក់​វា​មិនសូវ​ជា​ខាត​នោះ​ទេ ដោយសារ​តែ​វា​ជា​ពណ៌​មិន​ចេះ​សាំ ដូច​ពណ៌​ដទៃ​ទៀត ។ ម្យ៉ាងវិញទៀត រថយន្ត​ពណ៌​ស ពេល​យើង​ទិញ មិនសូវ​ជា​ថ្លៃ​ដូច​ពណ៌​ពិសេស​ៗ​មួយ​ចំនួន​នោះ​ទេ ព្រោះតែ​វា​សាមញ្ញ​។ ដូចនេះ​ពេល​ទិញ​ក៏​មិនសូវ​ថ្លៃ ពេល​លក់​ក៏​មិនសូវ​ថោក ។

៣. ឆ្កូត​មើល​មិនសូវ​ដឹង និង អាច​ការពារ​កម្តៅ
ពណ៌​ស​គឺជា​ពណ៌​ដ៏​ល្អ​បំផុត សម្រាប់​ការ​ផ្លា​ត​កម្តៅ​។ ដូចនេះ ចំពោះ​អាកាសធាតុ​ក្តៅ​ដូច​ស្រុក​យើង ការ​ជ្រើសរើស​យក​រថយន្ត​ពណ៌​សម​ក​ប្រើប្រាស់ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។ ណាមួយ​វិញទៀត វា​ក៏​អាច​បន្លំ​ជាមួយ​ស្នាម​ឆ្កូត​តូច​ៗ​ខ្លះ​ផង​ដែរ ប្រសិនបើ​ធៀប​ជាមួយនឹង​រថយន្ត​ពណ៌​ខ្មៅ​។

ចំណុច​អាក្រក់​៖

១. ស្នាម​ប្រឡាក់​គឺ​ឃើញច្បាស់​ដូច​ថ្ងៃ
អ្នក​ប្រហែលជា​ឧស្សាហ៍​ទៅ​កន្លែង​លាង​រថយន្ត​ហើយ ប្រសិនបើ​រថយន្ត​អ្នកជា​រថយន្ត​ពណ៌​ស ។ នេះ​ក៏​ដោយសារ​តែ វា​មិន​អាច​លាក់បាំង​ស្នាម​ប្រឡាក់​ភក់​ឬ​ដី​បាន​ទេ បើ​ធៀប​នឹង​រថយន្ត​ពណ៌​ខ្លាញ់​ក្តាម ឬ ពណ៌​ក្រ​ម៉ៅ ។

២. ពណ៌​ស​សុទ្ធ​គឺ​មិន​ស្អាត​ទេ
បើ​ទោះបីជា​ពណ៌​ស គឺ​ពិតជា​សាមញ្ញ​មែន តែ​យើង​មិន​គួរ​យក​ពណ៌​ស​សុទ្ធ​នោះ​ទេ ព្រោះថា​យើង​នៅ​មាន​ជម្រើស​ច្រើន​ទៀត ដែល​ស្រ​ដៀង​ទៅ​នឹង​ពណ៌​ស ហើយ​មាន​លក្ខណៈ​ពិសេស​ជាង​។ វា​មាន​ដូច​ជា ពណ៌​សបែប​លោហៈ ឬ ពណ៌​សកា​ម៉ៃ​ជាដើម ។

៣. មាន​អ្នក​ប្រើ​ពណ៌​ស​ច្រើន​ពេក
ប្រសិនបើ​អ្នកជា​មនុស្ស​មិនសូវ​ចង់​ធ្វើ​អ្វី​ឱ្យ​ខុស​ពី​គេ​ទេ នោះ​ការ​ជ្រើសរើស​យក​រថយន្ត​ពណ៌​ស គឺ​គ្មាន​បញ្ហា​អ្វី​ឡើយ ។ តែបើ​អ្នក​ចង់​មាន​ភាព​លេចធ្លោ អ្នក​គួរតែ​ជ្រើសរើស​ពណ៌​ផ្សេង ដើម្បី​កុំឱ្យ​ស៊ាំ​ភ្នែក ។

សរុប​ជា​រួម​មក ប្រសិនបើ​អ្នក​មិន​ចង់​លក់​ខាត​ច្រើន ឬ លេចធ្លោ​ខ្លាំង​ពេក​ទេ រថយន្ត​ពណ៌​ស​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ តែ​ប្រសិនបើ​អ្នក​គិត​ថា បើ​ជ្រុល​ជា​ទិញ​រថយន្ត​ជិះ​ទៅ​ហើយ មិន​ត្រូវ​ខ្វល់​រឿង​ខាត​ច្រើន អ្នក​អាច​សាក​ទិញ​ពណ៌​ផ្សេង​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ