ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! បុរស​ម្នាក់​បាន​ស្លា.ប់​នៅ​កន្លែង​ភ្លាម

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយសារ​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​បុក​យ៉ាង​ពេញទំហឹង និង​បន្ត​ទៅ​បុក​រថយន្ត​បែន​មួយ​គ្រឿង​ទៀត ។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២២​និង​៣០​យប់ ថ្ងៃ​ទី​២៩ ខែមករា…

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយសារ​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​បុក​យ៉ាង​ពេញទំហឹង និង​បន្ត​ទៅ​បុក​រថយន្ត​បែន​មួយ​គ្រឿង​ទៀត ។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២២​និង​៣០​យប់ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​អូ​ត្រាវ​ភូមិ​ភ្នំ សង្កាត់​យ​ក្យ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ។

សេចក្តីរាយការណ៍​បាន​បន្ត ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត​កាម​រី​ឆ្លាម​បុក​ម៉ូតូ​ចំ​ពីក្រោយ​ដែល​ជិះ​ពីមុខ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​នោះ យ៉ាង​ពេញទំហឹង​ខ្ទាត​ផ្លោង​ចូល​ប្រឡាយ រួច​ហើយ​បន្ត​ទៅ​បុក​រថយន្ត​បែន​មួយ​គ្រឿង​ទៀត ដែល​បើកបរ​បញ្ច្រាសទិស​ពី​កើត​ទៅ​លិច​នោះ​បន្ថែម​ទៀត ។

ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​បន្ត​ទៀត​ថា រថយន្ត​បង្ក​ម៉ាក​កាំ​ម៉ា​រី​ឆ្លាម ពណ៌​ស គ្មាន​ស្លាក​លេខ​ហើយ​អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​ដែរ ។ រថយន្ត​រង​គ្រោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពាក់​ស្លាក​លេខ ៣A០៣៨៧ ពោធិសាត់​អ្នកបើកបរ​មានឈ្មោះ គង់ វ៉ា​ន់ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ឡ៉ា​មិ​ញ​ឃុំ​ឡ៉ា​មិ​ញ ស្រុក​ប​កែវ ខេត្ត​រតនគីរី ។

ជន​រង​គ្រោះ​ដែល​ស្លាប់​កន្លែង​កើតហេតុ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា C១២៥ ស៊េរី​០១៨ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ១E-២៣៥៩ រតនគីរី មានឈ្មោះ ពៅ យូរ អាយុ​១៨​ឆ្នាំ ជនជាតិ​គ្រឹ​ង រស់នៅ​ភូមិ​ល្អឺ​ន​ក្រែ​ន ឃុំ​អូរ​ជុំ​ស្រុក​អូរ​ជុំ​ខេត្ត​រន​គី​រី (​ស្លាប់​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ) ។ អ្នក​រួម​ដំណើរ​ម្នាក់​(​មិន​ទាន់​ស្គាល់ឈ្មោះ​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រង​របួសធ្ងន់​បាក់ជើង​ស្តាំ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ។ ហើយ​សាកសព​បាន​ប្រគល់​ឱ្យ​សាច់ញាតិ និង​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ