ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមកម្លាំង និង​រថយន្ត​ទឹក​សម្រាប់​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ខាង​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​នៃ​អង្គភាព​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា បាន​ត្រៀមកម្លាំង​ជា​ច្រើន​នាក់​ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ជិត​២០​គ្រឿង​សម្រាប់​ជួយ​អន្តរាគមន៍​ទៅ​លើ​គ្រោះថ្នាក់​អគ្គិភ័យ​ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​៥​រហូត​ដល់​ថ្ងៃ​ទី​៧ ខែកុម្ភៈ ខាង​មុខ ។ លោក ព្រំ យ៉​ត…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​នៃ​អង្គភាព​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា បាន​ត្រៀមកម្លាំង​ជា​ច្រើន​នាក់​ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ជិត​២០​គ្រឿង​សម្រាប់​ជួយ​អន្តរាគមន៍​ទៅ​លើ​គ្រោះថ្នាក់​អគ្គិភ័យ​ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​៥​រហូត​ដល់​ថ្ងៃ​ទី​៧ ខែកុម្ភៈ ខាង​មុខ ។

លោក ព្រំ យ៉​ត ប្រធាន​អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា អង្គភាព​របស់​លោក​បាន​ត្រៀមកម្លាំង​ជា​ច្រើន​នាក់​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​ចំនួន​៨​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ក្នុង​១​គោលដៅ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ដើម្បី​ត្រៀមចាំ​អន្តរាគមន៍​គ្រោះ​អគ្គិភ័យ​ដែល​អាច​នឹង​កើត​មាន​ឡើង​ជាយ​ថា ហេតុ​ក្នុង​នៅ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​៥ រហូត​ដល់​ថ្ងៃ​ទី​៧ ខែកុម្ភៈ​ខាង​មុខ ។

លោក​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ខែមករា ឆ្នាំ​២០១៩​នេះ​គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​តូច​ទាំង​ធំ​ចំនួន​១០​ករណី ហើយ​ខណៈ​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​សរុប​ចំនួន​៩៦​ករណី ។ ដោយឡែក​ក្នុង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​២៩ មក​រា ឆ្នាំ​២០១៩ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​៦​ករណី​នៅ​ខេត្តបន្ទាយមានជ័យ​កំពង់ធំ ព្រៃវែង កោះកុង និង​ខេត្តកណ្តាល ។

អគ្គិភ័យ​នេះ​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង​ឆេះ​តូប​ផ្សារ​អស់​៤​ទៅ​៥​តូប និង​បំផ្លាញ​ទ្រព្យសម្បត្តិ​១​ចំនួន​ធំ​ដូច​ជា ស្រូវ សម្លៀក​បំពាក់ គ្រឿង​អ​ល័​ង្កា​រ គ្រឿង​សង្ហា​រឹម ម៉ូតូ ប្រាក់​ដុល្លារ ប្រាក់​រៀល ប្លង់​ដី រួម​ជាមួយ​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ទៀត ។ ប៉ុន្តែ​អគ្គិភ័យ​នេះ​មិន​បាន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​សត្វ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ