ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ម​ណាស់​…Hyundai បញ្ចេញ​ពោង​ថ្មី​ការពារ​អ្នក​ជិះ​១​កំ​ប្លេ

5 ឆ្នាំ មុន

យោង​តាម​ក្រុមហ៊ុន Hyundai បានឱ្យ​ដឹង​ថា ៣០%​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់ តែង​មានការ​ប៉ះទង្គិច​ក្រោយ​ពេល​បុក​ដំបូង នេះ​មាន​ន័យ​ថា រថយន្ត​បើ​បុក​ទៅ​នឹង​រថយន្ត​មួយទៀត គឺ​មិន​ប៉ះ​ត្រូវ​តែ​ខាង​មុខ​រថយន្ត​ទេ វា​អាច​នឹង​ខ្ទាត​ទៅ​បុក​ជាមួយ​អ្វី​ផ្សេង​ទៀត ។…

យោង​តាម​ក្រុមហ៊ុន Hyundai បានឱ្យ​ដឹង​ថា ៣០%​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់ តែង​មានការ​ប៉ះទង្គិច​ក្រោយ​ពេល​បុក​ដំបូង នេះ​មាន​ន័យ​ថា រថយន្ត​បើ​បុក​ទៅ​នឹង​រថយន្ត​មួយទៀត គឺ​មិន​ប៉ះ​ត្រូវ​តែ​ខាង​មុខ​រថយន្ត​ទេ វា​អាច​នឹង​ខ្ទាត​ទៅ​បុក​ជាមួយ​អ្វី​ផ្សេង​ទៀត ។ ដូចនេះ បានជា​ក្រុមហ៊ុន Hyundai បាន​បង្កើត​ប្រព័ន្ធ​ថ្មី​មួយ​ដែល​អាច​ការពារ​អ្នក​ជិះ​ច្រើន​ចំណុច ។

ក្រុមហ៊ុន Hyundai បាន​បង្ហាញ​ពោង​សុវត្ថិភាព ដែល​អាច​ទប់​ការ​បុក​ខ្លាំង​ច្រើន​កន្លែង ។ វា​ប្រើ​សម្រាប់​ការពារ​សុវត្ថិភាព​អ្នក​ជិះ ពេល​រថយន្ត​ក្រឡាប់​ច្រើន​ជុំ ។

ពោង​សុវត្ថិភាព​ធម្មតា ភាគច្រើន​គឺ​មិន​អាច​ផ្ទុះ​ចេញ​ទាន់​ពេល សម្រាប់​ការ​បុក​ចំ​ចំណុច​ដំបូង​នោះ​ទេ ។ វា​អាច​នឹង​យឺត​បន្តិច ។ តែ​សម្រាប់​ពោង​ខ្យល់​ថ្មី​នេះ​វិញ គឺ​មាន​សមត្ថភាព​កំណត់​ទីតាំង​របស់​អ្នកដំណើរ​អង្គុយ ហើយ​ផ្ទុះ​ចេញ​មក​លឿន​ជាង​ពោង​ខ្យល់​ធម្មតា ។

ជា​ទូទៅ អ្នកដំណើរ​មិន​អាច​រក្សា​ទីតាំង​របស់​ខ្លួន​ដូច​មុន​ពេល​បុក​នោះ​ទេ ។ ពួក​គេ​អាច​ខ្ទាត​ចេញពី​កៅអី ដែល​ពោង​សុវត្ថិភាព​ពិសេស​នេះ​អាច​កំណត់​ដឹង​ទីតាំង​បាន ហើយ​តាម​ផ្ទុះ​នៅ​កន្លែង​ដែល​មាន​មនុស្ស ។

យោង​តាម​ក្រុមហ៊ុន Hyundai បានឱ្យ​ដឹង​ថា​គ្រោះថ្នាក់​ចរាចរ​ច្រើន​កើត​ឡើងជា​ញឹកញាប់ ដែល​មាន​លក្ខណៈ​បុក​ច្រើន​តង់ ។ ពោល​គឺ​មិនមែន​បុក​ហើយ​នៅ​មួយ​កន្លែង​នោះ​ទេ ។

លោក Taesoo Chi ប្រធាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សាក់​ស៊ី​រថយន្ត​នៅ​ក្រុមហ៊ុន Hyundai បាន​និយាយ​ថា ៖«​តាម​រយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ដំណើរការ​របស់​ពោង​សុវត្ថិភាព​ក្នុង​ករណី​មានការ​ប៉ះទង្គិច​ច្រើន​កន្លែង យើង​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​នៃ​អ្នកបើកបរ​និង​អ្នកដំណើរ​របស់​យើង​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គេ​នៅ​មិន​ទាន់​ដឹង​ថា​បច្ចេកវិទ្យា​នេះ​នឹង​ធ្វើ​ចាប់ផ្តើម​ផលិត​នៅ​ពេល​ណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ