ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្លា.ប់​តាម​ផ្លូវ​…​ខ្លះ​សង្ស័យ​ជា​ករណី​ឃាតក.ម្ម ខ្លះ​ថា​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​ប្រភព​ព័ត៌មាន​បឋម​ពី​នគរបាល​ចរាចរ​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ដួល​ដោយ​ខ្លួនឯង បណ្តាល​ឱ្យ​ផុង​លលា​ដ៏​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ ២០១៩ លើ​ផ្លូវជាតិ​លេខ​៣…

ខេត្តកំពត ៖ តាម​ប្រភព​ព័ត៌មាន​បឋម​ពី​នគរបាល​ចរាចរ​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ដួល​ដោយ​ខ្លួនឯង បណ្តាល​ឱ្យ​ផុង​លលា​ដ៏​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ ២០១៩ លើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​១៤២-១៤៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឈឹ​ម ឌី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៧ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត ១D-៧០៨៧ ។

ប្រភព​មិន​ផ្លូវការ​មួយ​បាន​ឲ្យ​ដឹង​ថា នៅ​លើ​ខ្លួនប្រាណ​ជន​រង​គ្រោះ គេ​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ គឺ​ត្រូវ​របួស​​ផុង​លលា​ដ៏ក្បាល​ផ្នែក​ខាងក្រោយ​ ទើប​​ធ្វើ​ឱ្យ​​មជ្ឈដ្ឋាន​មួយ​ចំនួន​មានការ​សង្ស័យ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ករណី​ឃាតកម្ម ។

លោក​វរសេនីយឯក សៅ សំ​អឿ​ន ស្នងការ​រង​ទទួល​ផែន​ព្រហ្ម​ទ​ណ្ឌ័​បាន​ប្រាប់​កោះសន្តិភាព​ថា តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ប៉ុស្តិ៍ ឆ្លង​តាមរ​យៈមក​អធិការ​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​បាន​ជិះ​ម៉ូតូ​ធ្លាក់​ក្នុង​ជង្ហុក​ផ្លូវ​ដែល​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​កាយ ដើម្បី​ចាក់​ដី​បង្ហាប់​ធ្វើ​ផ្លូវ ​ព្រោះ​​ពេល​នគរបាល​ប៉ុស្តិ៍​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ គឺ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​នៅ​បើកភ្លើង​ដោយ​ម៉ាស៊ីន​ម៉ូតូ​នៅ​បញ្ឆេះ​នៅឡើយ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ក្រោយកើតហេតុ​ សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មក​ដឹក​សព​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ រង់ចាំ​ក្រុម​គ្រួសារ​សាច់​ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ឃ្មុំ រង់ចាំ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មក​ទទួលយក​​ត្រឡប់ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ