ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ស្នើ​គ្រប់​មន្ទីរ​ព័ត៌មាន​តាមដាន​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ធ្វើការ​វាយបក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា​រិ​ទ្ធ បាន​ស្នើ​គ្រប់​មន្ទី​ព័ត៌មាន​រាជធានី​ខេត្ត ក្រុង​ទាំងអស់​តាមដាន​រាល់​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ទុកជា​ឯកសារ​ក្នុង​ការ​វាយបក​វិញ ។ ថ្លែង​ក្នុង​ពិធី​ប្រកា​ចូល​កាន់​តំណែង​អគ្គ​នាយិកា​នៃ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា​រិ​ទ្ធ បាន​ស្នើ​គ្រប់​មន្ទី​ព័ត៌មាន​រាជធានី​ខេត្ត ក្រុង​ទាំងអស់​តាមដាន​រាល់​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ទុកជា​ឯកសារ​ក្នុង​ការ​វាយបក​វិញ ។

ថ្លែង​ក្នុង​ពិធី​ប្រកា​ចូល​កាន់​តំណែង​អគ្គ​នាយិកា​នៃ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា គឺ​លោកស្រី ឈឹ​ម ពៅ​សុ​កាន់​ឌី ជំនួស​លោក ទន់ សា​រ៉ាត ដែល​ត្រូវ​ចូល​និវត្តន៍ ហើយ​ត្រូវ​បាន​ឡើង​តួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​លោក​រដ្ឋមន្ត្រី​ខៀវ​កា​ញា​រិ​ទ្ធ បាន​ស្នើ​ដល់​ប្រធាន​មន្ទីរ​ទាំងអស់​ត្រូវ​ធ្វើការ​ផ្សព្វ​ផ្សាយដំណឹង​ឲ្យ ច្បាស់លាស់ ដោយ​កុំ​ផ្សាយ​ព័ត៌មាន​បន្ត​មិន​ច្បាស់ ឬ​ស្មាន​ៗ​ឲ្យ​សោះ ។

ព្រោះថា​ចាប់ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០២៣​មានការ​តឹងតែង ប៉ុន្តែ​ប្រសិនបើ​មន្ត្រី​ទាំងអស់​យកចិត្តទុកដាក់​ចំពោះ​ដំណឹង​ដែល​កើត​នៅ​មូលដ្ឋាន​ខ្លួន​ភ្លាម ត្រូវ​ធ្វើការ​ផ្សាយ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ដំណឹង​ក្លែងក្លាយ​វាយប្រហារ ។ លើស​ពី​នេះ​ត្រូវ​ស្កី​ន​ស៊​ត (Screen shots ) ទុក​ធ្វើ​ជា​ភ ស្តុ​តាង ។ លោក​បន្ត​ថា ដំណឹង​ត្រូវធ្វើ​ឲ្យ​អ្នក​មើល​ទុកចិត្ត និង​លឿន​ដូច្នេះ​ត្រូវ​រក្សា​ភស្តុ​តាង​ត បត​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ ។

លោក​រដ្ឋមន្ត្រី​ក៏​ស្នើ​ឲ្យ​ប្រធាន​មន្ទី​ព័ត៌មាន​ទាំងអស់​ធ្វើការ​រក្សា​ទុក​ព័ត៌មាន​ក្លែងក្លាយ​របស់​គេ​ទំព័រ ឬ​អា​ខោ​ន​ណា​ដែល​វាយប្រហារ ដើម្បី​កំណត់​ថា ព័ត៌មាន​នឹង​មក​ពី​ក្រុម​ណា​ច្បាស់លាស់ ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា​បច្ចុប្បន្ន​នេះ​អ្នកខ្លះ​ប្រើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​មាន​រហូត​ដល់​៥០​អា​ខោ​ន​ក៏​មាន ។ លោក​ថា ក្រុមប្រឆាំង​ដែល​តែងតែ​ធ្វើការ​វាយប្រហារ​រាជរដ្ឋាភិបាល តែងតែ​ប្រើប្រាស់​អា​ខោ​ន​ច្រើន គឺ​ចាប់​២០​អា​ខោ​ន​ឡើង​ទៅ ។ ចំពោះ​មុខ​ប្រធាន​មន្ទី​ព័ត៌មាន​គ្រប់​រាជធានី​ខេត្ត​លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ក្រុមប្រឆាំង​ដែល​និ​ម​យ​លេង​ហ្វេ​ស​ប៊ុ​ក ដើម្បី​វាយប្រហារ​ដល់​រាជរដ្ឋាភិបាល​នោះ​ក៏​មានការ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ពី​អ្នក​នៅ​ពីក្រោយ​ខ្នង​ផង​ដែរ ។

ជាង​នេះ​ករណី​បដិវត្តន៍​ពណ៌​ក៏​គេ​បង្រៀន​ផង​ដែរ ក្នុង​នោះ​ក៏​មាន​បង្រៀន​ពី​ការ​ប្រើប្រាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​សម្រាប់​វាយប្រហារ​ផង​ដែរ ។ លោក​ថា «​គេ​បង្រៀន​ពី​របៀប​ធ្វើ​បដិវត្តន៍​ពណ៌​តាម​រយៈ​បង្កើត​អា​ខោ​ន​វាយប្រហារ​ដែល​គេ​ហៅ​ថា បេស​កម្ម​តាម​អី​ធើ​ណេ​ត ។ បាន​ន័យ​បើ​អ្នក​ណា​គាំទ្រ​រដ្ឋាភិបាល​គេ​ចុច​ទៅ​មាន​ជាង​៥០០​នាក់​ជេរ​តប​វិញ​តែ​ម្តង ។ អី​ញ្ចឹ​ង​អ្នក​ល្មម​ៗ​ស្លុត​តែ​ម្តង​តែ​គេ​ធ្វើ​តែ​មនុស្ស​ពី​ឬ​បី​នាក់​ប៉ុណ្ណោះ​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ដល់​ប្រធាន​មន្ទីរ​ក៏​ដូច​ជា មន្ត្រី​ទាំងអស់​ត្រូវ​យល់​ដឹង​ពី​ព័ត៌មាន​ប្រឆាំង ឬ​ក្លែងក្លាយ ហើយ​ត្រូវ​ធ្វើការ​រហ័ស​ក្នុង​ការ​ឆ្លើយ​តប​វិញ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​នោះ​វិញ ។

លោក​បន្ត​ថា ព័ត៌មាន​ក្លែងក្លាយ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ពី​ក្រៅប្រទេស និង​ក្នុង​ប្រទេស ហើយ​មាន​យុវជន​មួយ​ចំនួន​ដែល​ពុល​នឹង​បច្ចេកវិទ្យា ហើយ​ស្រប​នឹង​ការ​ផ្តល់​ថវិកា​មួយ​ចំនួន​ផង​នោះ​ក៏​បាន​ធ្វើការ​ទាំង​មិនដឹង​ខ្លួន ដើម្បី​វាយប្រហារ​មក​លើក​រាជរដ្ឋាភិបាល ។ ដូច្នេះ​អ្វី​ដែល​សំខាន់​នោះ​មន្ត្រី​ព័ត៌មាន​ទាំងអស់​ត្រូវ​ធ្វើការ​បណ្តាក់​គ្នា​មាន​ន័យ​ថា ដំណឹង​ណា​ល្អ​ត្រូវ​ជួយ​ផ្សាយ​គ្នា ហើយ​ដំណឹង​ថា ដឹង​ច្បាស់​ថា អាក្រក់​នោះ​ត្រូវ​ផ្សាយ​ឲ្យ​ច្រើន​លើក​ច្រើន​សារ ។

លោក​បញ្ជាក់​ថា «​ចាប់ពី​ឆ្នាំ​២០១៩​នេះ ដល់​ឆ្នាំ​២០២៣ ត្រូវ​ធ្វើការ​នេះ​ឲ្យ​ស្វើ​ដៃ​គ្នា​អី​ញ្ចឹ​ង​មន្ទីរ​នីមួយ​ៗ អគ្គនាយករ​ដ្ឋា​ន​នីមួយ​ៗ​ត្រូវ​មាន​ក្រុមការងារ​ធ្វើ​ការងារ​នេះ ដើម្បី​តាមដាន​ការងារ​នេះ ហើយ​ត្រូវ Screen Sots អា​ខោ​ន​ណា​ដែល​ជេរ​យើង ។ ការ​ដេរ​យើង​ទាំងអស់ គឺ​មិន​ត្រូវ​លុប​ចោល​ទេ គឺ​ទុក​សម្រាប់​ជាន់​ថែម​វិញ​» ។ លោក​រដ្ឋមន្ត្រី​ក៏​ឲ្យ​ដឹង​ថា ការ​ចំបង​របស់​ក្រសួង​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី​របស់​ក្រសួង​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ