ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​មូលហេតុ​ដែល​រថយន្ត​អគ្គិសនី​អាចមាន​តម្លៃ​ថ្លៃ

5 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ៗ​បន្ត​វិនិយោគ​យ៉ាង​ខ្លាំង​លើ​យានយន្ត​អគ្គិសនី ហើយ​ពិត​ណាស់​រថយន្ត​ទាំងនោះ​នឹង​បង្កើន​ចំណែក​ទីផ្សារ​របស់​ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ទេ ។ វា​អាច​ទៅ​ជា​យ៉ាងនេះ​ដោយ​របៀប​ណា​យើង​នៅ​មិន​ទាន់​ដឹង​ទេ តែ​មូលហេតុ​មួយ​ក្នុង​ចំណោម​នោះ​គឺ​មក​ពី​តម្លៃ​របស់​វា ។ សារព័ត៌មាន Automotive Europe រាយការណ៍​ថា…

ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ៗ​បន្ត​វិនិយោគ​យ៉ាង​ខ្លាំង​លើ​យានយន្ត​អគ្គិសនី ហើយ​ពិត​ណាស់​រថយន្ត​ទាំងនោះ​នឹង​បង្កើន​ចំណែក​ទីផ្សារ​របស់​ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ទេ ។ វា​អាច​ទៅ​ជា​យ៉ាងនេះ​ដោយ​របៀប​ណា​យើង​នៅ​មិន​ទាន់​ដឹង​ទេ តែ​មូលហេតុ​មួយ​ក្នុង​ចំណោម​នោះ​គឺ​មក​ពី​តម្លៃ​របស់​វា ។

សារព័ត៌មាន Automotive Europe រាយការណ៍​ថា រដ្ឋាភិបាល​ដែល​ធ្លាប់​បាន​ជម្រុញ​ការ​ផលិត​​រថយន្ត​អគ្គិសនី​កំពុង​តែ​ធ្វើ​វា​ឱ្យ​មាន​តម្លៃ​កាន់តែ​ថ្លៃ​សម្រាប់​អ្នកទិញ​រថយន្ត​ទូទៅ ។ ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Volkswagen Group លោក Herbert Diess បាន​ព្រមាន​ថា គោល​ការ​បំ​ភាយ​ឧស្ម័ន​របស់ EU សម្រាប់​ឆ្នាំ​២០៣០ គឺ​មានការ​ទាមទារ​ខ្លាំង​ពេក ដែល​ជា​លទ្ធផល​ធ្វើ​ឱ្យ​រថយន្ត​អគ្គិសនី​ឡើងថ្លៃ ។

នេះ​ជា​ហេតុផល​របស់​លោក Diess បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​នឹង​អាច​សម្រេច​បាន​នូវ​ការ​ទាមទារ​របស់ EU ដែល​ចង់​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​នៅ​ឆ្នាំ​២០៣០ តែ​ក្រុមហ៊ុន​ត្រូវ​ជះ​លុយ​ច្រើន​ទៅ​លើ​ផ្នែក​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ (R&D) ដែល​ជា​លទ្ធផល​គឺ​តម្លៃ​របស់​រថយន្ត​ដែល​ផលិត​ចេញ​មក មាន​តម្លៃ​ថ្លៃ​សម្រាប់​អ្នកទិញ ។ លោក​មិន​ចង់ឱ្យ​រថយន្ត​របស់​លោក​ផលិត​ចេញ​មក​ធ្វើ​ឱ្យ​មនុស្ស​ភាគច្រើន​មិន​អាច​ទិញ​ជះ​បាន​នោះ​ទេ ។

លោក Diess ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​ចំពោះ​តម្លៃ​រថយន្ត​មួយ​ចំនួន ដូច​ជា​រថយន្ត Polo និង Up ដែល​ថ្លៃ​ខ្លាំង ដើម្បី​ឱ្យ​គ្រប់គ្រាន់​សម្រាប់​គោល​ការ​ឆ្នាំ​២០៣០ ។ លោក​ថា ការ​កើនឡើង​នូវ​រថយន្ត​អេ​ឡិច​ត្រូ​និ​ច​នា​ពេល​អនាគត​អាច​មាន​ផល​ប៉ះពាល់​ដល់​ការងារ​រោងចក្រ​ផង​ដែរ ។ នេះ​ក៏​ដោយសារ​តែ ក្រុមហ៊ុន​ត្រូវ​កាត់​បន្ថយ​មនុស្ស​ធ្វើការ​នៅ​ផ្នែក​ផលិត​រថយន្ត​ម៉ាស៊ីន​សាំង ។

ចំណុច​សំខាន់​គឺ លោក Diess ជឿជាក់​ថា គោល​ការ​របស់ EU ក្នុង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ផ្សែង​នៅ​ឆ្នាំ​២០៣០ គឺ​មានការ​ទាមទារ​ខ្លាំង​ពេក ដែល​គួរតែ​កែសម្រួល​មុន​ពេល​អ្វី​ៗ​យឺត​ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ