ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះថ្ងៃ​ស្រុក​នេះចាំអ៊ុតមើល៍! ជើង​ខ្លាំង​កម្ពុជា​២​រូប ប៉ះ​​ជើង​ខ្លាំង​ឆ្លង​ដែន​ តើ​នរណា​បាន​ជ័យ​ជំនះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់ និង​ទម្ងន់​ស្រាល​កម្ពុជា​ចំនួន​២​រូប​ត្រូវ​បាន​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​ធ្វើការ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​ជើង​ខ្លាំង​មក​ពី​ថៃ នៅ​លើ​សង្វៀន​ស៊ី​អិុ​ន​ស៊ី នៅ​ថ្ងៃ​សុក្រ ទី​១ ខែកុម្ភៈ​ខាង​មុខ​នេះ​។​ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ទាំង​២​រូប​នេះ គឺ​កីឡាករ រឿង…

រាជធានី​ភ្នំពេញ ៖ កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់ និង​ទម្ងន់​ស្រាល​កម្ពុជា​ចំនួន​២​រូប​ត្រូវ​បាន​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​ធ្វើការ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​ជើង​ខ្លាំង​មក​ពី​ថៃ នៅ​លើ​សង្វៀន​ស៊ី​អិុ​ន​ស៊ី នៅ​ថ្ងៃ​សុក្រ ទី​១ ខែកុម្ភៈ​ខាង​មុខ​នេះ​។​ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ទាំង​២​រូប​នេះ គឺ​កីឡាករ រឿង សោ​ភ័​ណ្ឌ របស់​ក្លិប​មកុដ​រាជសីហ៍ និង​កីឡាករ សៀវ ង៉ុ​យ របស់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។

កីឡាករ រឿង សោ​ភ័​ណ្ឌ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ប​ល្ល័​ង​ឈោ​គ វ៉ា​ធា​នុ​ន ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។

តាម​ពិត​គូ​នេះ មិន​ដែល​ជួប​ប្រកួត​ជាមួយ​គ្នា​ពី​មុន​មក​ឡើយ​ហើយ​សម្រាប់​ការ​ជួប​ប្រកួត​គ្នា​រវាង​គេ​ទាំង​២​លើក​នេះ ប្រហែលជា​មាន​សភាព​តឹងតែង​បន្តិច​ហើយ ព្រោះថា គេ​ទាំង​២​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ជោកជាំ​ដូច​គ្នា​។ រឿង សោ​ភ័​ណ្ឌ ប្រវត្តិ​ប្រកួត​មាន​រហូត​ដល់​ទៅ​១១៣​ដង ឈ្នះ​៩០​ដង​ស្មើ​៥​ដង ចាញ់​១៨ និង​ផ្ដួល​ដៃគូ​ឱ្យ​សន្លប់​បាន​៤១​ដង​។

ចំណែក​កីឡាករ​ថៃ​វិញ ធ្លាប់​ប្រកួត​បាន​៩០​ដង ឈ្នះ​៧០​ដង ស្មើ​៥​ដង ចាញ់​១៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៨​ដង​។​លើក​នេះ ទោះបី​កីឡាករ​ថៃ​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​ក្ដី តែ​រឿង សោ​ភ័​ណ្ឌ​មិន​អាច​មើល​ស្រាល​លើ​កីឡាករ​ថៃ​ម្នាក់​នេះ​បាន​ឡើយ​។

​កីឡាករ សៀវ ង៉ុ​យ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឃុំ​ពិ​ឈិ​ត គាត​បាន​ឌិ​ត​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ កីឡាករ​សៀវ ង៉ុ​យ មួយ​រូប​នេះ ពី​មុន​អ្នក​ណា​មិន​ល្បី​ថា​ខ្លាំង ប៉ុន្តែ​មួយ​រយៈកាល​ចុង​ក្រោយ​មកនេះ ហាក់បីដូចជា​មានការ​ធ្លាក់​ចុះ​ជាង​មុន​ឆ្ងាយ​ណាស់ ទាំង​កម្លាំង និង​ល្បិច​ប្រយុទ្ធ ។ ជា​ពិសេស​សម្រាប់​ការ​មក​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ដែល​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ពេញ​ខ្លួន​ថែម​ទៀត​នោះ មិនដឹង​ថា អាច​តស៊ូ​ប្រកួត​បាន​៥​ទឹក​ឬ​អត់​នោះ​ទេ?

កីឡាករ សៀវ ង៉ុ​យ ធ្លាប់​ប្រកួត​បាន​៦៥​ដង ឈ្នះ​៤០​ដង ស្មើ​៥​ដង ចាញ់​១៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៧​ដង​។ ចំ​ណែ​កីឡាករ​ថៃ​វិញ​នោះ ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥០​ដង ស្មើ​៣​ដង ចាញ់​១៧​ដង ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង​។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ សៀវ ង៉ុ​យ បើ​សិនជា​មាន​បំណង​ចង់​យកឈ្នះ​មែន​នោះ ប្រហែលជា​មិន​ងាយ​ឡើយ​។

រីឯ​គូប្រកួត​មិត្តភាព​វិញ​នោះ កីឡាករ ជ័យ ស៊ី​នេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ចាន់ រក្សា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​។

ចំ​ណែ​កីឡាករ ងៀ​ន វិចិត្រ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ប្រកួត​ជាមួយ​កីឡា​ករ សយ សុខ មក​ពី​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ខណៈ​កីឡាករ ឡុ​ង វ​ណ្ណា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ អេ​លី​ត សា​វី មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ