ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​គេ​៦​នាក់​…​តើ​អ្នក​ណា​ទទួលខុស​ត្រូវ?

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មហា​សោកនាដកម្ម​ដ៏​គួរ​ឱ្យ​រន្ធត់​និង​អាណោចអាធ័ម​មួយ ដែល​មនុស្ស​១​គ្រួសារ​មាន​ក្មេង​ចាស់​ប្រុស​ស្រី​សរុប​ទាំងអស់​៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​បុក​គ្នានៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៩១​និង​លេខ​៩២ ក្នុងភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់​ត្របែក កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​​ថ្ងៃ​ទី​២៨…

ខេត្តព្រៃវែង ៖ មហា​សោកនាដកម្ម​ដ៏​គួរ​ឱ្យ​រន្ធត់​និង​អាណោចអាធ័ម​មួយ ដែល​មនុស្ស​១​គ្រួសារ​មាន​ក្មេង​ចាស់​ប្រុស​ស្រី​សរុប​ទាំងអស់​៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​បុក​គ្នានៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៩១​និង​លេខ​៩២ ក្នុងភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់​ត្របែក កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​​ថ្ងៃ​ទី​២៨ ខែមករា ។

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នា​វេលា​ម៉ោងជាង​១០​យប់​នោះ រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​១​គ្រឿងពាក់​​ផ្លា​ក​លេខខម​០១-៩៤៥៧ បើកបរ​ក្នុង​ទិស​ដៅ​ពី​ខាងកើត​ទៅ​ខាងលិច ។ ពេល​មក​ដល់​ចំណុច​ខាងលើ​ ស្រាប់​តែ​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២AI-៨០៩៦ ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង លាន់ឮ​ដូច​រន្ទះ​ខែប្រាំង​ បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​​​ចូល​ទៅ​ក្នុង​ដីស្រែ ។

គ្រោះថ្នាក់​នេះ​ បណ្តាល​ឱ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៦​នាក់ ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ស្លាប់​បាត់បង់​ជីវិត​ទាំងអស់ ។ ចំណែក​អ្នកបើកបរ​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​រថយន្ត​និង​បាវ​ស្រូវ រួម​ទាំង​គំនរ​ស្រូវ​រាយ​ប៉ាយ​ពេញ​ផ្លូវ​និង​ក្នុង​ស្រែ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ទាំង​៦​នាក់​ដែល​ស្លាប់​បាត់បង់​ជីវិត​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​គឺ ១-​ឈ្មោះ ឃឹម គា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ២-​ឈ្មោះ មោ​គ សុភាព ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ៣-​ឈ្មោះ ម៉ែ​ន សៅ​សុ​ម៉េ​ត​ធា ភេទប្រុស អាយុ​២៨​ឆ្នាំ ៤-​ឈ្មោះ ឡាយ ស្រី​និ​ចភេទ​ស្រី អាយុ​២៤​ឆ្នាំ ៥-​ឈ្មោះ សាក់ វ​ណ្ណីភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​៦-​ឈ្មោះ ឌី វណ្ណៈភេទ​ប្រុស អាយុ​១​ឆ្នាំ​កន្លះ ។

ទាំង​៦​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ចំបក់ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃ​​វែង គឺជា​ក្រុម​គ្រួសារ​តែ​មួយ ដែល​ខ្លះ​ជា​សាច់ថ្លៃ​ក្នុង​នោះ​ជន​រង​គ្រោះឈ្មោះ ម៉ែ​ន សៅ​សុ​ម៉េ​ត​ធា ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក​រួម​ទាំង​ប្រពន្ធ​និង​កូន​ផង​ដែរ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ទាំង​នគរបាល និង​អាវុធហត្ថ​ស្រុក បាន​ទៅ​ដល់​និង​នាំ​យក​សព​ជន​រង​គ្រោះ​ទៅ​ដាក់​នៅ​គេហដ្ឋាន ដើម្បី​ឱ្យ​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បាន​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​ទៅ​តាម​នីតិវិធី ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា អ្នក​ជិះ​ក្នុង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ទំនងជា​វិល​ត្រឡប់​មក​ផ្ទះ​វិញ តែ​មិនដឹង​ថា​មកពីណា​ទេ ហើយពី​ចំណុច​កើតហេតុ​ទៅ​លំនៅ​ឋាន​ជន​រង​គ្រោះ​មាន​ចម្ងាយ​ប្រមាណ​៥​ទៅ​៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពោល​គឺ​ជិត​ទៅ​ដល់​ផ្ទះ​ហើយ មិន​គួរ​ជួប​គ្រោះ​អកុ​សល​បែប​នេះ​ឡើយ ។ សូម​ចូលរួម​មរណទុក្ខ​ដ៏​ធ្ងន់ធ្ងរ​នេះ​ផង ជាមួយ​ក្រុម​គ្រួសារ​នៃ​សព ។

រថយន្ត​ដឹកស្រូវ​មួយ​គ្រឿង​ទៀត​ក្រឡាប់ចាក់​ស្រូវ​សង្កត់​មនុស្ស ស្លាប់​២​នាក់​របួស​២​នាក់ ក្នុង​ហេតុការណ៍​ដាច់​ដោយឡែក​មួយទៀត​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​១​គ្រឿង សង្ស័យ​អ្នកបើកបរ​ងោក​មួយភាំង បាន​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​បះជើង​មួយ​ចំហៀង ចាក់​ស្រូវ​ខ្ចាយ​សង្កត់​អ្នក​ជិះ​លើ​បាវ​ស្រូវ​ស្លាប់​២​នាក់ និង​របួស ធ្ងន់​២​នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥​នាទីទៀប​ភ្លឺ​ថ្ងៃ​ទី​២៩ ខែមករា នៅ​តាម​ផ្លូវជាតិ​លេខ​៨ ត្រង់​ចំណុច​ភូមិ​ព្រហ្ម ឃំ​ុ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្ត ព្រៃវែង ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​និង​របួស​ទាំង​៤​នាក់ មាន ៖១-​ឈ្មោះ លី ណូ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​ស្លាប់​នៅ​នឹង​កន្លែង២-​មិន​ទាន់​ស្គាល់ឈ្មោះ ភេទ​ប្រុស ស្លាប់​នៅ​នឹង​កន្លែង៣-​ឈ្មោះ សាំង កុសល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ របួសធ្ងន់ និង៤-​ឈ្មោះ គក់ កូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ របួសធ្ងន់ ។

ជន​រង​គ្រោះ​ទាំង​៤​នាក់ រស់នៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រែក​កណ្តៀង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​ជាមួយ​គ្នា ។
របាយ​​​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៤​នាក់​បាន​រួម​ដំណើរ​ជាមួយ​រថយន្ត​ដឹកស្រូវ​ពេញ​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ក្រហម ពាក់​ផ្លា​ក​លេខ​ព្រះ​ស៊ី​ហ​នុ ៣A-០៤៧៣ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៨​ពី​ខាង​លិចទៅ​ខាងកើត ។

លុះ​ទៅ​ដល់​ចំណុច​ខាងលើ សង្ស័យ​អ្នកបើកបរ​ងោក​មួយភាំង ទើប​បានជា​រថយន្ត​រេ​ចង្កូត​ធ្លាក់​ចុះ​ទៅ​ក្រោម​ចិញ្ចើមថ្នល់​ផ្អៀង​ចាក់​ស្រូវ​ចោល​សង្កត់​មនុស្ស​ស្លាប់​២​នាក់​និង​២​នាក់​ទៀត​រង​របួសធ្ងន់​តែ​ម្តង ។ ក្រោយ​កើតហេតុ អ្នកបើក បរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ទូរស័ព្ទ​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​អ្នក​របួស​ទៅ​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​បង្អែក​ស្រុក​ពារាំង​។ចំណែក​សព​ជន​រង​គ្រោះ កំពុងធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​រថយន្ត​និង​ស្រូវ ក៏​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ត​ស្ទូច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​អ​ធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បំពេញ​សំណំ​ុ​រឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ