ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ ម្ចាស់រថយន្តរងគ្រោះថា ​កៀរ​​គាត់ហើយ​​មិន​ព្រម​ឈប់​ទទួល​​​នោះ​ទេ ថែមទាំង… (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​​ឱ្យ​បាន​ដឹង​ថា មុន​នេះប​ន្តិច​រថយន្ត​ក្រឡុក​ស៊ីម៉ង់តិ៍មួយ​គ្រឿង​បាន​បើក​កៀរ​រថយន្ត​មួយ​គ្រឿង​ទៀតម៉ាកស៊ីណា ​តាំងពី​​ផ្លូវ​ជាតិ​លេខ៤​កែង​ផ្លូវ​ទំនប់​កប់​ស្រូវ ហើយ​ព្យាយាម​រត់​គេច ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​តាម​ឃាត់​រថយន្ត​ក្រឡុង​ស៊ីម៉ង់តិ៍​នោះ​បាន​នៅ​​ចំណុច​មុខ​សាលា​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ម៉ោង​៩​ព្រឹក ថ្ងៃទី​៣០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​​ឱ្យ​បាន​ដឹង​ថា មុន​នេះប​ន្តិច​រថយន្ត​ក្រឡុក​ស៊ីម៉ង់តិ៍មួយ​គ្រឿង​បាន​បើក​កៀរ​រថយន្ត​មួយ​គ្រឿង​ទៀតម៉ាកស៊ីណា ​តាំងពី​​ផ្លូវ​ជាតិ​លេខ៤​កែង​ផ្លូវ​ទំនប់​កប់​ស្រូវ ហើយ​ព្យាយាម​រត់​គេច ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​តាម​ឃាត់​រថយន្ត​ក្រឡុង​ស៊ីម៉ង់តិ៍​នោះ​បាន​នៅ​​ចំណុច​មុខ​សាលា​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ម៉ោង​៩​ព្រឹក ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ ។

សេចក្តីរាយការណ៍​​បន្ត​ទៀតថា រថយន្ត​ក្រឡុកស៊ីម៉ង់តិ៍​បង្ក​​​​ខាង​លើ​នេះ​ម៉ាក​ហ៊្វុយស្សូ ពាក់​ស្លាក​លេខ​ ភ្នំពេញ 5A-2353 ជារថយន្ត​ក្រឡុក​ស៊ី​ម៉ង់តិ៍​របស់​ក្រុម​ហ៊ុន​ឯក​ជន​មួយ ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក​ស៊ីណា ពាក់ស្លា​ក​លេខ​ ភ្នំពេញ 2AN-6870 ជាប្រភេទ​រថយន្ត​តាក់ស៊ី។ រីឯ​អត្តសញ្ញាណ​ភាគី​ទាំង​សង​ខាង​មិន​បាន​ឱ្យ​ស្គាល់​ឈ្មោះ និង​លំនៅឋាន​នោះ​ទេ។

បើតាម​ម្ចាស់​រថយន្ត​រងគ្រោះ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៤ ត្រង់​ចំណុច​ស្តុប​ផ្លូវ​ទំនប់​កប់​ស្រូវ ស្រាប់តែ​រថយន្តក្រឡុក​ស៊ីម៉ង់តិ៍​ខាងលើ​នេះ បាន​បើក​កៀរ​រថយន្ត​របស់​គាត់​រង​ការ​ខូច​ខាត​បន្តិច​បន្តួច ប៉ុន្តែ​រថយន្ត​ក្រឡុក​ស៊ីម៉ង់តិ៍​នោះ​មិន​ព្រម​ឈប់​ទទួល​ខុស​ត្រូវ​​នោះ​ទេ ដោយ​បាន​បើក​ព្យាយាម​រត់​គេច​ខ្លួន​ ក្រោយ​មក​គាត់​បាន​បើក​ដេញ​តាម​តាំង​ពី​ផ្លូវ​ជាតិ​លេខ​៤ កែង​ផ្លូវ​ទំនប់​កប់​ស្រូវ​ រហូត​ដល់​គាត់​បាន​ទាក់​ទង​សមត្ថកិច្ច​ ទើប​អាច​ឃាត់​ខ្លួន​រថយន្ត​ក្រឡុក​ស៊ី​ម៉ង់តិ៍​នោះ​បាន​នៅ​សាលា​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែនសុខ ។

សេចក្តីរាយការណ៍​ខាងលើ​បន្តទៀតថា បន្ទាប់​ពី​ឃាត់​ខ្លួន​រថយន្ត​ក្រឡុក​ស៊ីម៉ង់តិ៍​ខាងលើ​​នេះ​បាន គឺ​អ្នក​បើក​ប​រ​រថយន្ត​ក្រឡុក​ស៊ីម៉ង់តិ៍​នោះ​ហាក់​ដូចជា​មិន​ទទួល​ខុសត្រូវឡើយ​ ដោយ​ឆ្លើយ​ថា ខ្លួន​មិន​បាន​ខុស​នោះ​ទេ ។

សូម​បញ្ជាក់ថា ក្រោយ​ពី​ឃាត់​រថយន្ត​ក្រឡុក​ស៊ីម៉ង់តិ៍​ដែល​បាន​បុក​កៀរ​គេ​រួច​រត់​គេច​ខ្លួន​នោះ ខាង​តំណាង​ក្រុម​ហ៊ុន​​​ក៏​បាន​ចូល​ខ្លួន​មក​ដោះ​ស្រាយសម្របសម្រួល​ ដោយ​បាន​សុំ​ទោស​ម្ចាស់​រថយន្ត​រង​គ្រោះ​ និងចរចា​ជួយជា​សំណង​ចំនួន​៥០​ដុល្លារដើម្បី​បាញ់​ថ្នាំ​រថយន្តវិញ ព្រោះ​រថយន្ត​រងគ្រោះ​រង​ការ​ខូច​ខាត​តិច​តួច ដើម្បី​បញ្ចប់​រឿង​ ហើយ​ព្រម​ទាំង​​បាន​ធ្វើ​ការ​ណែនាំ​ដល់​អ្នក​បើក​រថយន្ត​ក្រឡុក​ស៊ីម៉ង់តិ៍​នោះ​ផង​ដែរ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ