ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១៤.២០០​នាក់​លាតត្រដាង​ថា ​កើត​អេ​ដស៍​នៅ​សិង្ហ​បុរី

5 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ ក្រសួងសុខាភិបាល​សិង្ហ​បុរី​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​២៨​មក​រា​ថា​អត្តសញ្ញាណ របស់​មនុស្ស​ជាង​១៤.២០០​នាក់ ដែល​កើត​អេ​ដស៍ ត្រូវ​បាន​ធ្លាយ​ចេញ​តាម​អីុ​ន​ធើ​រ​ណេ​ត​។ ក្រសួង​នោះ​បញ្ជាក់​ថា​យើង​មានការ​ខកចិត្ត​ចំពោះ​ការ​ធ្លាយ​ចេញ​នេះ ហើយ​យើង​សុំ​ទោស​។ យើង​នឹង​ទាក់ទង​ជា​បន្តបន្ទាប់​គ្នា​ជាមួយ​មនុស្ស​ទាំងនេះ ដើម្បី​ធ្វើការ​ណែនាំ​ដល់​ពួក​គេ​ហើយ​ជួយ​ផ្ដល់​ជំនួយ​ដល់​ពួក​គេ​។…

ប្រទេស​សិង្ហ​បុរី ៖ ក្រសួងសុខាភិបាល​សិង្ហ​បុរី​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​២៨​មក​រា​ថា​អត្តសញ្ញាណ របស់​មនុស្ស​ជាង​១៤.២០០​នាក់ ដែល​កើត​អេ​ដស៍ ត្រូវ​បាន​ធ្លាយ​ចេញ​តាម​អីុ​ន​ធើ​រ​ណេ​ត​។

ក្រសួង​នោះ​បញ្ជាក់​ថា​យើង​មានការ​ខកចិត្ត​ចំពោះ​ការ​ធ្លាយ​ចេញ​នេះ ហើយ​យើង​សុំ​ទោស​។ យើង​នឹង​ទាក់ទង​ជា​បន្តបន្ទាប់​គ្នា​ជាមួយ​មនុស្ស​ទាំងនេះ ដើម្បី​ធ្វើការ​ណែនាំ​ដល់​ពួក​គេ​ហើយ​ជួយ​ផ្ដល់​ជំនួយ​ដល់​ពួក​គេ​។

សេចក្ដី​ប្រកាស​របស់​ក្រសួង​នោះ​គូសបញ្ជាក់​ថា​តួលេខ​នៃ​មនុស្ស​៥.៤០០​នាក់​ដែល​ធ្វើ​រោគវិនិច្ឆ័យ លើ​ការ​ផ្ទុកមេរោគ​អេ​ដស៍​មុន​ខែមករា​ឆ្នាំ​២០១៣ ត្រូវ​បាន​ចេញផ្សាយ​ក៏​ដូច​ជា​ជនបរទេស​៨.៨០០​នាក់​ដែល​ធ្វើ​រោគវិនិច្ឆ័យ​រក​មេរោគ​អេ​ដស៍​ដែរ​មុន​ខែធ្នូ​ឆ្នាំ​២០១១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ