ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SHUTDOWN​ អា​មេ​រិ​ក​ខាតបង់​ច្រើន​ជាង​ប្រាក់​សង់​ជញ្ជាំង​ព្រំដែន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​ផ្អាក​មួយ​ផ្នែក​នៃ​សេវាកម្ម​របស់​រដ្ឋបាល​សហព័ន្ធ រយៈពេល​ជាង​១​ខែ​បាន​ឲ្យ​សេដ្ឋកិច្ច​អា​មេ​រិ​ក ខាតបង់​ដល់​១១​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ប្រមាណ​ជា​៣​ពាន់​លាន​ដុល្លារ​មិន​អាច​ប្រមូល​មក​វិញ​បាន​។ បើ​យោង​តាម​ផ្នែក​ថវិកា​របស់​សភា​អា​មេ​រិ​កថា ការ​ខុសឆ្គង​ជា​ប្រវត្តិសាស្ត្រ​នេះ​គឺ​SHUTDOWN បណ្ដាល​ឲ្យ​ខាតបង់ ជិត​ទ្វេ​ដង​នៃ​តម្លៃ​កសាង​ជ​ញ្ចាំ​ង​ព្រំដែន…

សហរដ្ឋអាមេរិក ៖ ការ​ផ្អាក​មួយ​ផ្នែក​នៃ​សេវាកម្ម​របស់​រដ្ឋបាល​សហព័ន្ធ រយៈពេល​ជាង​១​ខែ​បាន​ឲ្យ​សេដ្ឋកិច្ច​អា​មេ​រិ​ក ខាតបង់​ដល់​១១​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ប្រមាណ​ជា​៣​ពាន់​លាន​ដុល្លារ​មិន​អាច​ប្រមូល​មក​វិញ​បាន​។ បើ​យោង​តាម​ផ្នែក​ថវិកា​របស់​សភា​អា​មេ​រិ​កថា ការ​ខុសឆ្គង​ជា​ប្រវត្តិសាស្ត្រ​នេះ​គឺ​SHUTDOWN បណ្ដាល​ឲ្យ​ខាតបង់ ជិត​ទ្វេ​ដង​នៃ​តម្លៃ​កសាង​ជ​ញ្ចាំ​ង​ព្រំដែន តាម​ការ​ទាមទារ​របស់​លោក​ដូ​ណា​ល់​ត្រាំ​។

ផលវិបាក​នៃ​SHUTDOWN គឹ​ការ​ចុះ​ថយ​នៃ​សកម្មភាព​សេដ្ឋកិច្ច ដែល​តាម​ផ្នែក​នោះ​របស់​សភា​ថា ផលទុនជាតិ​សរុប​នៃ​ត្រីមាស​ទី​៤​ត្រូវ​ចុះ​ថយ​ប្រមាណ​ជា​៣​ពាន់​លាន​ដុល្លារ​។ ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៩ កម្រិត​របស់​ផលទុនជាតិ​សរុប​ធ្លាក់​នៅ​ក្រោម​៨​ពាន់​លាន​ដុល្លារ​។

លោក​ដូ​ណា​ល់​ត្រាំ​ទាមទារ​ថវិកា​៥,៧​ពាន់​លាន​ដុល្លារ សម្រាប់​កសាង​ច​ញ្ជាំ​ង​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​។ SHUTDOWN​នាំ​ឲ្យ​ខាតបង់​ប្រាក់​ដល់​ទ្វេ​ដង នៃ​តម្លៃ​កសាង​ជញ្ជាំង​ព្រំដែន​។ ក្រៅពី​ជះ​ឥទ្ធិពល​អាក្រក់​លើ​សេដ្ឋកិច្ច SHUTDOWN នៅ​ជះ​ឥទ្ធិពល​លើ​បណ្ដា​ពលករ និង​បណ្ដា​សហគ្រាស​បុគ្គល​។ ក្រុមហ៊ុន​មួយ​ចំនួន​នៃ​ផ្នែក​ឯកជន​នឹង​មិន​អាច​ស្រង់​ការ​ខាតបង់​នៃ​ប្រាក់​ចំណូល​របស់​ពួក​គេ​វិញ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ