ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុំ​ពក​លើ​ពងស្វាស អ្វី​ដែល​បុរស​គួរ​ឈ្វេងយល់ ? (18+)

5 ឆ្នាំ មុន

មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​កើត​ដុំ​ពក និង​ហើម​ពងស្វាស ៖ ១- varicocele: បណ្តាល​មក​ពី​សរសៃឈាម​រីក​ធំ​នៅ​ក្នុង​ពងស្វាស ។ ២- hydrocele: ការ​ហើម​បង្ក​ឡើង​ដោយសារ​ធាតុ​រាវ​ជុំវិញ​ពងស្វាស…

មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​កើត​ដុំ​ពក និង​ហើម​ពងស្វាស ៖

១- varicocele: បណ្តាល​មក​ពី​សរសៃឈាម​រីក​ធំ​នៅ​ក្នុង​ពងស្វាស ។

២- hydrocele: ការ​ហើម​បង្ក​ឡើង​ដោយសារ​ធាតុ​រាវ​ជុំវិញ​ពងស្វាស ។

៣-epididymal cyst: ដុំ​ពក​ដែល​បណ្តាល​មក​ពី​ការ​ប្រមូលផ្តុំ​សារធាតុ​រាវ​នៅ​ក្នុង​អេ​ឌី​ភី​ឌី​មី ។

៤-ការ​រមួល​ពងស្វាស​: ការ​ឈឺចាប់ ភ្លាម​ៗ ដែល​កើតឡើង​នៅ​ពេល​ពងស្វាស​ចាប់ផ្តើម​ប្រែប្រួល (​នេះ​គឺជា​ការ​សង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ ហើយ​ត្រូវការ​ការ​វះកាត់​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​) ។

៥-ការ​រលាក​អេ​ឌី​ភី​ឌី​មី​: ការ​ឆ្លង​ជំងឺ​ខ្លា​មី​ឌៀ​ក្នុង​ក្រពេញ​អេ​ពី​ឌី​មី អាច​បណ្តាល​ឲ្យ​រលាក ហើម និង​តឹង​នៅ​ខាងក្នុង​ពងស្វាស ។ បុរស​មួយ​ចំនួន​នឹង​កត់​សម្គាល់ថា ពងស្វាស​ទាំងមូល​ឡើយ​ពណ៌​ក្រហម និង​រឹង ។ នៅ​ពេល​ដែល​វា​កើតឡើង វា​ត្រូវ​បាន​គេ​ហៅ​ថា epididymo-orchitis។

៦-ជំងឺមហារីក​ពងស្វាស​: តាម​ចំនួន​ប៉ាន់ស្មាន ៤ ក្នុង ១០០ ដុំ គឺជា​ជំងឺមហារីក ។

តើ​រោគ​សញ្ញា​នៃ​មហារីក​ពងស្វាស​មាន​អ្វីខ្លះ?

សញ្ញា​ដំបូង​នៃ​មហារីក​ពងស្វាស​ងាយស្រួល​រក ។ រក​មើល​សញ្ញា​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ៖ ដុំ​រឹង​នៅ​ខាង​មុខ ឬ​ផ្នែក​ខាង​ពង​ពងស្វាស ។ ពងស្វាស​ហើម ឬ​រីក​ធំ ពងស្វាស​ទៅ​ជា​ទន់ ឬ​រឹង​ខុសធម្មតា ។ ការ​ឈឺ​ចុកចាប់ ឬ​មិន​ស្រួល​នៅ​ក្នុង​ពងស្វាស ឬ​នៅ​ក្នុង​ថង់​ពងស្វាស (​ថង់​ដែល​ផ្ទុក​ពងស្វាស​) ។ ភាព​ខុស​គ្នា​រវាង​ពងស្វាស​មួយ និង​ពង​មួយទៀត ។

ប្រសិនបើ​អ្នករក​ឃើញ​ដុំ​ពក ឬ​ហើម ឬ​សញ្ញា​ណាមួយ​ខាងលើ​នេះ វា​ជា​រឿង​សំខាន់​ដែល​អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ