ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តិចទៀត​គ្រប់​ផុស​របស់​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​សុទ្ធតែ​មាន​គណៈកម្មការ​សម្ងាត់ត្រួតពិនិត្យ

5 ឆ្នាំ មុន

ភ្នាក់ងារ​សារព័ត៌មាន Rueters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា ក្រុមហ៊ុន Facebook Inc មាន​គម្រោង​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ខ្លឹមសារ​ឯករាជ្យ​មួយ​ដែល​មាន​អំណាច​ក្នុង​ការ​កែប្រែ​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន​លើ​ការ Post របស់​អ្នក​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទិន​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស…

ភ្នាក់ងារ​សារព័ត៌មាន Rueters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា ក្រុមហ៊ុន Facebook Inc មាន​គម្រោង​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ខ្លឹមសារ​ឯករាជ្យ​មួយ​ដែល​មាន​អំណាច​ក្នុង​ការ​កែប្រែ​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន​លើ​ការ Post របស់​អ្នក​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទិន​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស និង​អាកប្បកិរិយា​មិន​សមរម្យ​ផ្សេង​ៗ​ទៀត​លើ​បណ្តាញ​សង្គម​យក្ស​១​នេះ ។

សមាជិក​ទាំង ៤០ របស់​គណៈកម្មការ​នេះ​នឹង​ជ្រើស​ករណី​យក​មក​ត្រួតពិនិត្យ​សា​ជា​ថ្មី​ខណៈ​ដែល​ក្រុមហ៊ុន​ព្យាយាម​កាត់​បន្ថយ​ការ​រំលោភ​បំពាន ការ​ប្រើ​ហឹ​ង្សា និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយ​មិន​រំលោភ​បំពាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិយោបល់ ។

លោកនាយក​ប្រតិបត្តិ Mark Zuckerberg បាន​និយាយ​ថា​ហ្វេ​ស​ប៊ុ​ក​មិន​គួរ​សម្រេចចិត្ត​លើ​បញ្ហា​ទាំងនេះ​ទេ និង​បាន​ចង្អុល​ទៅ​ក្រុម​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​និង​សិទ្ធិ​មនុស្ស​ដែល​ឯករាជ្យ​មួយ​វិញ ។ ហ្វេ​ស​ប៊ុ​ក​នឹង​ជ្រើសរើស​សមាជិក​ដែល​មាន​អណ​ត្តិ​៣​ឆ្នាំ ប៉ុន្តែ​ពួក​គេ​នឹង​ធ្វើ​ជា​អ្នក​ជ្រើសរើស​បុគ្គលិក​ដោយ​ខ្លួនឯង​នា​ពេល​អនាគត ។

លោក Nick Clegg ដែល​ជា​ប្រធាន​ផ្នែក​កិច្ចការ​ពិភពលោក​របស់​ហ្វេ​ស​ប៊ុ​កបាន​និយាយ​ថា ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​គណៈកម្មការ និង​ដំណើរការ​បន្តឹងឧទ្ធរណ៍​នឹង​ត្រូវ​បាន​សម្រេច​ជា​ចុង​ក្រោយ​បន្ទាប់​ពី​មាន​សិក្ខាសាលា​ជា​ច្រើន​ក្នុង​រយៈពេល​៦​ខែ​ខាង​មុខ​នេះ ។

លោក​បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​នឹង​រឹត​បន្តឹង​វិធានការ​ទាក់ទិន​នឹង​ការ​ផ្សាយពាណិជ្ជកម្ម​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​ដើម្បី​ការពារ​ការ​ជ្រៀត​ជ្រែកចូល​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​ប្រទេស​ណាមួយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ហ្វេ​ស​ប៊ុ​កបាន​ជួប​ប្រទះ​សម្ពាធ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មានការ​ប្រទះ​ឃើញ​ថា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Cambridge Analytical បាន​យក​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​ក្នុង​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត ។

ហ្វេ​ស​ប៊ុ​កបាន​បន្ថែម​ទៀត​ថា ឧបករណ៍​ធានា​តម្លាភាព​សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជុំវិញ​ពិភពលោក​មុន​ចុងខែ​មិថុនា​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ