ប៉ះពាល់​វិស័យ​ក្នុងស្រុក​ពេក​ពេល​នេះ​ហ្វី​លី​ពី​ន​ចាត់ការ​លើ​ស៊ីម៉ងត៍​ដែល​នាំ​ចូល​ពី​វៀតណាម


ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា នាយកដ្ឋាន​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ប្រទេស​ហ្វី​លី​ពី​ន (DTI) បាន​សម្រេចចិត្ត​ដាក់​វិធានការ​ការពារ​ស៊ីម៉ងត៍​ដែល​នាំ​ចូល​ពី​ប្រទេស​ជា​ច្រើន​ដែល​រួម​មាន​ប្រទេស​វៀតណាម​ផង​ដែរ ។ វិធានការ​ការពារ​នេះ​នឹង​មាន​ទម្រង់​ជា​ថ្លៃ​ប្រមាណ​៤​ដុល្លារ​ក្នុង​មួយ​តោន​ក្នុង​កំឡុង​ពេល​២០០​ថ្ងៃ ។

យោង​ទៅ​តាម DTI បាន​ឲ្យ​ដឹង​ដែរ​ថា កំណើន​ស៊ីម៉ងត៍​នាំ​ចូល​ក្នុង​ប្រទេស​បាន​បង្ក​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​ក្នុងស្រុក ។ ការ​ស៊ើបអង្កេត​ដំណាក់កាល​ដំបូង​បាន​ប្រទះ​ឃើញ​ថា ចំនួន​ស៊ីម៉ងត៍​ដែល​ត្រូវ​បាន​នាំ​ចូល​បាន​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​កំឡុង​ពេល​ស៊ើបអង្កេត​ដែល​បាន​ចាប់ផ្តើម​ពី​ឆ្នាំ ២០១៣ ទៅ ២០១៧ ឬ​កើន​បាន​ប្រមាណ ៧០%​ក្នុង​ឆ្នាំ ២០១៤, ៤,៤០១%​នៅ​ឆ្នាំ ២០១៥, ៥៥០%​នៅ​ឆ្នាំ ២០១៦ និង ៧២%​នៅ​ឆ្នាំ ២០១៧ ផង​ដែរ ។

ប្រាក់​ចំណូល​បាន​ពី​ការ​លក់​ស៊ីម៉ងត៍​ផលិត​ក្នុង​ប្រទេស​បាន​ធ្លាក់​ចុះ​អស់ ១២% កាលពី​ឆ្នាំ ២០១៧ ខណៈ​ដែល​ប្រាក់​ចំណេញ​បាន​ធ្លាក់​ចុះ ៤៩%​ផង​ដែរ ។ លើស​ពី​នេៈ​ទៅ​ទៀត ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ក្នុងស្រុក​ត្រូវ​បាន​បង្ខំ​ឲ្យ​បន្ទាប​តម្លៃ​ជិត​១០%​ឯណោះ​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ស៊ីម៉ងត៍​ដែល​នាំ​ចូល ។

DTI បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គេ​នឹង​មានការ​ត្រួតពិនិត្យ​ដើម្បី​បញ្ជាក់​ថា ការ​ដាក់​វិធានការ​ការពារ​នេះ​ជួយ​ការពារ​អត្ថប្រយោជន៍​របស់​សាធារណជន​ឬទេ ខណៈ​ឯកសារ​តម្កល់​ផ្សេង​ៗ​នឹង​ត្រូវ​បាន​ផ្ញើ​ទៅ​គណៈកម្មាធិការ​ពន្ធ​សម្រាប់​ការ​ស៊ើបអង្កេត​ផ្លូវការ ។

ទិន្នន័យ​ដែល​បាន​ពី DTI បាន​បង្ហាញ​មក​ថា​វៀតណាម​គឺជា​ប្រភព​ស៊ីម៉ងត៍​នាំ​ចូល​ធំ​ជាងគេ​សម្រាប់​ប្រទេស​ហ្វី​លី​ពី​ន ដែល​គ្រប់គ្រង​ប្រមាណ ៦៦%​នៃ​ស៊ីម៉ងត៍​សរុប​ដែល​នាំ​ចូល​ទៅ​ហើយ​នៅ​ឆ្នាំ ២០១៤ មុន​នឹង​កើន​ដល់ ៧២%​នៅ​ឆ្នាំ ២០១៧ ។

ក្នុង​កំឡុង​ពី​ខែមករា ដល់ ខែមេសា ឆ្នាំ​២០១៨ វិញ ស៊ីម៉ងត៍​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ស្មើ​ប្រមាណ ៧៥%​នៃ​ស៊ីម៉ងត៍​ដែល​នាំ​ចូល​សរុប​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ