ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ដ្រី​ហិរញវត្ថុ​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ថ្មី​ជប៉ុន

13 ឆ្នាំ មុន

លោក​ណៅ​តូ កាន (Naoto Kan) រដ្ឋមន្ដ្រី ក្រសួង​ហិរញវត្ថុ​បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រីថ្មី​ជប៉ុន ហើយ​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើសជា​ប្រធាន​ថ្មី​នៃ​គណបក្ស​ប្រជាធិបតេយ្យ ។ លោក​ណៅ​តូ កាន បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ថ្មី​ជប៉ុន ក្រោយ​ពី​ការ​សុំ​លាលែង​ពីតំណែង​របស់​លោក​យូគី​អូ ហា​តូ​យ៉ា​ម៉ា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ដោយសារ​ការ​បំពាន​កិច្ចសន្យា​ទាក់ទិន​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​មូលដ្ឋានកង​ ម៉ា​រី​ន​សហរដ្ឋអាមេរិក​ពី​កោះ​អូ​គី​ណា
វ៉ា ។ លោក​ណៅ​តូ កាន បាន​ទទួល​តំណែង​ជានាយក​រដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​ជប៉ុន ដោយទទួល​បាន​សំ​លេងឆ្នោត​គាំទ្រ​ចំនួន​៣១៣ សំលេង​ក្នុង​ចំណោម​សំ​លេងឆ្នោត​ក្នុង​សភាចំនួន​៤៧៧​សំលេង ។

លោក​ណៅ​តូ កាន  (Naoto Kan)  រដ្ឋមន្ដ្រី ក្រសួង​ហិរញវត្ថុ​បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រីថ្មី​ជប៉ុន ហើយ​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើសជា​ប្រធាន​ថ្មី​នៃ​គណបក្ស​ប្រជាធិបតេយ្យ ។ លោក​ណៅ​តូ កាន បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ថ្មី​ជប៉ុន ក្រោយ​ពី​ការ​សុំ​លាលែង​ពីតំណែង​របស់​លោក​យូគី​អូ ហា​តូ​យ៉ា​ម៉ា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ដោយសារ​ការ​បំពាន​កិច្ចសន្យា​ទាក់ទិន​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​មូលដ្ឋានកង​ម៉ា​រី​ន​សហរដ្ឋអាមេរិក​ពី​កោះ​អូ​គី​ណា
វ៉ា ។ លោក​ណៅ​តូ កាន បាន​ទទួល​តំណែង​ជានាយក​រដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​ជប៉ុន ដោយទទួល​បាន​សំ​លេងឆ្នោត​គាំទ្រ​ចំនួន​៣១៣ សំលេង​ក្នុង​ចំណោម​សំ​លេងឆ្នោត​ក្នុង​សភាចំនួន​៤៧៧​សំលេង ។

លោក​ណៅ​តូ កាន បាន​ក្លាយជា​នាយករដ្ឋមន្ដ្រី​ទី​៩៤ របស់​ប្រទេស​ជប៉ុននឹង​ក្លាយជានាយក​រដ្ឋមន្ដ្រី​ទី​៥ ក្នុង​រយៈពេល​មិន​ដល់​៥​ឆ្នាំផង ។ មុន​ការ​លាលែង​របស់​លោក​យូគី​អូ ហា​តូ​យ៉ា​ម៉ា លោក​ណៅ​តូ កាន ត្រូវ​បាន​គេ រំពឹង​ទុក​រួច​ហើយ​ថា លោក​នឹង​ក្លាយជានាយក​រដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​ជប៉ុន ។ នៅទី​បញ្ចប់​លោក​បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ថ្មីជប៉ុន​ដូច​ការ​រំពឹង​ទុក​មែន​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នា​ថ្ងៃ​ទី​៤ មិថុនា ៕