ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​សិស្ស​ម្នាក់​ជួប​គ្រោះ​យ៉ាង​រន្ធត់​លើ​ផ្លូវជាតិ​លេខ​៣

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​ជំនាញ​ស្រុក​បានអោយ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់ និង​មនុស្ស​៣​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ដែល​ហេតុ​កាណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ លើ​ដងផ្លូវ​ជាតិ​លេខ​៣…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​ជំនាញ​ស្រុក​បានអោយ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់ និង​មនុស្ស​៣​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ដែល​ហេតុ​កាណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ លើ​ដងផ្លូវ​ជាតិ​លេខ​៣ (​វាល​រេញ​-​កំពត​) ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៩២-១៩៣ ស្ថិត​ក្នុងភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សាន់​យ៉ា​ន់ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ មាន​សណ្តោង​រ៉ឺ​ម៉ក បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ និង​អ្នក​រួម​ដំណើរ​២​នាក់​ជិះ​លើ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​នោះ​ម្នាក់​ឈ្មោះ ភឿន មុំ ភេទ​ស្រី បាន​រង​របួសស្រាល និង​ម្នាក់​ទៀត​ឈ្មោះ ឡាយ គុយ ភេទ​ស្រី​អាយុ​៣​ខែ ត្រូវជា​កូន រង​របួសស្រាល ។ ជន​រង​គ្រោះ​ទាំង​២​មាន​ទីលំនៅ​ចំនុច​កើតហេតុ​។

ចំណែក​ភាគី​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​ហ្វី​ត​ទ័​រ ពណ៌​ត្របែកព្រៃ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ផេង ចិ​ត្រា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​ស្លាប់​ក្រោយ​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាល​រេញ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ឆ​ន កន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ជាមួយ​អ្នកបើកបរ​ម៉ូតូ បាន​រង​របួសធ្ងន់​។

សមត្ថកិច្ច​ជំនាញ​ស្រុក​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង មាន​ដឹក​អ្នក​រួម​ដំណើរ​២​នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​វាល​រេញ​ទៅ​កំពត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​បាន​បត់​ឆ្វេង ពេល​នោះ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ មក​ដល់​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហ្វី​ត​ទ័​រ ស្លាប់​ក្រោយ​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាល​រេញ និង​អ្នក​ជិះ​ពីក្រោយ ម្នាក់​បាន​រង​របួសធ្ងន់ ។ ចំណែក​អ្នក​ជិះ​លើ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​២​នាក់​បាន​រង​របួសស្រាល រីឯ​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ ព្រមទាំង​យក​ម៉ូតូ និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ទៅ​រក្សា​ទុក​នៅ​នគរបាល​ស្រុក ដើម្បី​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ