ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​បែប​ណា​អាច​បន្សាប​ជាតិ​ប្រៃ​ពី​រាង​កាយ

5 ឆ្នាំ មុន

មនុស្ស​ភាគច្រើន​គិត​ថា ការ​ទទួលទាន​អំបិល ឬ​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​ពេក គឺ​មិនល្អ​តែ​ចំពោះ​រូបរាង​ប៉ុណ្ណោះ​ដោយ​វា​បណ្ដាល​ឱ្យ​ហើម ។ ទោះជា​យ៉ាងណា ការ​ទទួលទាន​ប្រៃ​អាច​បង្ក​សុខភាព​យ៉ាងច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ​ដូច​ជា ជំងឺ​លើស​សម្ពាធ​ឈាម​, បញ្ហា​តម្រងនោម​, ជំងឺ​ពុក​ឆ្អឹង​,…

មនុស្ស​ភាគច្រើន​គិត​ថា ការ​ទទួលទាន​អំបិល ឬ​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​ពេក គឺ​មិនល្អ​តែ​ចំពោះ​រូបរាង​ប៉ុណ្ណោះ​ដោយ​វា​បណ្ដាល​ឱ្យ​ហើម ។ ទោះជា​យ៉ាងណា ការ​ទទួលទាន​ប្រៃ​អាច​បង្ក​សុខភាព​យ៉ាងច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ​ដូច​ជា ជំងឺ​លើស​សម្ពាធ​ឈាម​, បញ្ហា​តម្រងនោម​, ជំងឺ​ពុក​ឆ្អឹង​, ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល​ជាដើម ! នោះ​ហើយ​ទើប​ការ​បន្សាប​ជាតិ​ប្រៃ​ចេញពី​រាង​កាយ​ជា​គំនិត​ដ៏​ប្រសើរ​បំផុត​មួយ​ទប់ស្កាត់​ជំងឺ ផ្សេង​ៗ​ដែល​អាច​នឹង​កើតឡើង​ក្រោយ​ការ​ទទួលទាន​អំបិល ឬ​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន ។ គួរ​ធ្វើ​បែប​ណា​ទៅ​ទើប​អាច​បន្សាប ឬ​កម្ចាត់​ជាតិ​ប្រៃ​ចេញពី​ប្រព័ន្ធ​រាង​កាយ​បាន ៖

១.​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់ ៖ គ្រាន់តែ​ទទួលទាន​ទឹក​ធម្មតា​ប្រមាណ​២​លី​ត្រ​ក្នុង​មួយ​ថ្ងៃ ក៏​មាន​ប្រសិទ្ធភាព​ជួយ​កម្ចាត់ ឬ​បន្សាប​ជាតិ​ប្រៃ និង​សារធាតុ​រាវ​ដែល​លើស​ចេញពី​រាង​កាយ​បាន​ដែរ ។ វេជ្ជបណ្ឌិត​ជា​ច្រើន​និយាយ​ថា ប្រសិនបើ​អ្នក​ព្យាយាម​មិន​បរិភោគ​ទឹក​នៅ​ពេល​កំពុង​ទទួល​រង​អាការ​ហើម​ប៉ុនណា​នោះ​រាង​កាយ​នឹង​រក្សា​ទុក​សារធាតុ​រាវ​ដែល​លើស​កាន់តែ​ច្រើន​ប៉ុន​នោះ​ដែរ ។ ដូច្នេះ​កុំ​ភ្លេច​ទទួលទាន​ឱ្យ​សោះ !

២. ទទួលទាន​ផ្លែ​ឈើ និង​បន្លែ ៖ បន្លែ និង​ផ្លែ​ឈើ​ភាគច្រើន គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម ហើយ​ជាត​រ៉ែ​នេះ​ទទួលខុសត្រូវ​ក្នុង​ការ​បន្សាប​ជាតិ​ប្រៃ​ដែល​លើស​ក្នុង​រាង​កាយ ។ ជាតិ​ប៉ូ​តា​ស្យូ​ម​ក៏​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់​ដោយសារ​ការ​ទទួលទាន​ប្រៃ​ច្រើន​ពេក​ផង​ដែរ ។

៣.​ចៀសវាង​អាហារ​មាន​ផ្ទុក​សម្បូរ​ដោយ​ជាតិ​អំបិល ៖ ព្យាយាម​កាត់​បន្ថយ​ការ​ទទួលទាន​ប្រៃ ឬ​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អំបិល ពិសេស​នោះ គឺ​សាច់​កែ​ច្នៃ​, បន្លែ និង​ស៊ុប​កំប៉ុង ជាដើម ។

៤. រក្សា​ភាព​សកម្ម​នៃ​រាង​កាយ ៖ តើ​អ្នក​ធ្លាប់​ដឹង​ឬ​អត់ថា​ការ​ធ្វើ​សកម្មភាព​រាង​កាយ​ជា​ប្រចាំ​អាច​កម្ចាត់​ជាតិ​ប្រៃ​ដែល​លើស​ចេញពី​ក្នុង​ប្រព័ន្ធ​រាង​កាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ? យោង​តាម​វេជ្ជបណ្ឌិត​ជា​ច្រើន​​បានឱ្យ​ដឹង​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​រាល់ថ្ងៃ​មិន​ត្រឹមតែ​ជួយ​រក្សា​ចរន្តឈាម​រត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ជំរុញ​ឱ្យ​ស្បែក រួម​ទាំង​តម្រងនោម​អាច​កម្ចាត់​ជាតិ​ប្រៃ​ដែល​លើស​បាន​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ