ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ហៅ​ទៅ​ផឹក​ជាមួយ​…​គេ​មិន​ទៅ យកស្នឹងគោចាក់​​ឈាមជោកខ្លួន​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​យក​ស្នឹងគោ​មុត​ស្រួច​ចាក់​ទៅ​លើ​បុរស​ម្នាក់​ទៀត បណ្តាល​អោយរ​ងរ​បួស ហើយ​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ មក​រា នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ សាញ់ ស្ថិត​ក្នុងភូមិ​បឹង​ផ្សោត…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​យក​ស្នឹងគោ​មុត​ស្រួច​ចាក់​ទៅ​លើ​បុរស​ម្នាក់​ទៀត បណ្តាល​អោយរ​ងរ​បួស ហើយ​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ មក​រា នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ សាញ់ ស្ថិត​ក្នុងភូមិ​បឹង​ផ្សោត ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​រក៍ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ហុង នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ យ៉ិ​ន ចិ​ត្រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បាន​រង​របួស​​ក្រោម​ឆ្អឹងជំនី​រ​ខាងឆ្វេង និង​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ក្រោយ​ពី​កើតហេតុ​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ជនសង្ស័យ​និង​ជន​រង​គ្រោះជា​អ្នក​ភូមិ​ជាមួយ​គ្នា ហើយ​ធ្លាប់​ផឹកស៊ី​ជាមួយ​គ្នា​ជា​រឿយ​ៗ ហើយ​មិន​ដែល​មាន​ទំនាស់​នឹង​គ្នា​នោះ​ទេ ប៉ុន្តែ​នៅ​មុន​ពេល​កើតហេតុ​នោះ ជនសង្ស័យ​បាន​មក​ហៅ​ជន​រង​គ្រោះ​ដែល​កំពុង​លេង​បុក​ប៊ីយែរ​អោយទៅ​ផឹក​ជាមួយ​ខ្លួន ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រមទៅ ទើប​ធ្វើ​អោយ​ជនសង្ស័យ​ខឹង ហើយ​ក៏​ទៅ​ដក​ស្នឹងគោ​ដែល​គេ​ដំ​ជាប់​ដី​នៅ​ក្បែ​នោះ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​លេង​បុក​ប៊ីយែរ បណ្តាល​អោយរ​ងរ​បួសក្រោម​ឆ្អឹងជំនី​រ​ផ្នែក​ខាងឆ្វេង ​ហូរ​ឈាម​ជោក​ខ្លួន ភ្លាម​ៗ​នោះ​​ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង ហើយ​ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ទោះបី​ជា​យ៉ាងណា ពេល​នេះ​កំលាំង​សមត្ថកិច្ច​កំពុង​តាម​រក​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​យក​មក​ចាត់ការ​ទៅ​តាម​នីតិវិធី ចំណែក​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ