ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន…បុក​ហើយ ជេ​ថែម​ទៀត (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ត្រី​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​ជ្រុល​ទៅ​កៀរ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង​ទៀត​ពីក្រោយ​បណ្ដាល​ឲ្យ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​នោះ​រង​ការ​ខូចខាត​អស់​មួយ​ចំហៀង​ខ្លួន ប៉ុន្តែ​សំណាងល្អ​មិន​បាន​បង្ក​ឲ្យ​អ្នកបើកបរ​រង​របួស​នោះ​ឡើយ ។ ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ត្រី​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​ជ្រុល​ទៅ​កៀរ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង​ទៀត​ពីក្រោយ​បណ្ដាល​ឲ្យ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​នោះ​រង​ការ​ខូចខាត​អស់​មួយ​ចំហៀង​ខ្លួន ប៉ុន្តែ​សំណាងល្អ​មិន​បាន​បង្ក​ឲ្យ​អ្នកបើកបរ​រង​របួស​នោះ​ឡើយ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ត្រង់​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត​ភ្នៀ​ត​សម្ពលី ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៏​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2J-9365 ជា​រថយន្ត​ដឹក​ត្រី​ចំណែក​រថយន្ត​ដែល​រង​ការ​ខូចខាត​មួយ​ចំហៀង​ខ្លួន​នោះ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៍​ស ស៊េរី​ឆ្នាំ​២០០៤ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AZ-8767 ហើយ​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​នេះ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​ឡើយ ។

អ្នក​ភូមិ​បាន​និ​យា​យា​ថា រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​នោះ​ម្ចាស់​ទើបនឹង​ទិញ​បាន​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ដោយ​មិន​ទាន់​ជិះ​ឆ្អែត​ផង​ពេល​នេះ​ស្រាប់តែ​មក​ជួប​ឧប្បត្តិហេតុ​បែប​នេះ​តែ​ម្ដង ។

នៅ​មុន​ពេល​កើតហេតុ​អ្នកបើកបរ​បាន​បើក​ដឹក​កូន​ចេញពីផ្ទះ​នៅ​ម្ដុំ​ភូមិ​កើតហេតុ​ទៅ​សាលារៀន​ជម្ពូ​វ័ន​ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​វត្ត​ភ្នៀ​ត​សម្ពលី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ឡើង​ដល់​លើ​មហាវិថី​ឈ្នះ​ឈ្នះ​បាន​បត់​ក្បាល​ស​ម្ដៅ​ទៅ​ទិស​ខាងត្បូង​វិញ ស្រប​ពេល​នោះ​រថយន្ត​ដឹក​ត្រី​បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ទិស​ខាងជើង​ទៅ​ត្បូង​ស្របគ្នា​ទៅ​ដល់​កៀរ​ពីក្រោយ​ទាំង​កម្រោល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​រថយន្ត​ដឹក​ត្រី​បាន​ជ្រុល​បុក​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បែក​កង់​មុខ​ខាងឆ្វេង​១​គ្រាប់​ទៅ​មុខ​លែង​រួច ។ ក្រោយ​ពី​ឧប្បត្តិហេតុ​កើតឡើង​អ្នកបើកបរ​រថយន្ត​ដឹក​ត្រី​បាន​ដៀល​អ្នក​បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រថា​«​បើកឡាន​ឆ្កួត​ៗ» និង​និយាយ​ពាក្យ​ដដែល​ៗ​នេះ​ច្រើន​ដង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ទើរតែ​ផ្ទុះ​ហិង្សា​ទៅ​ហើយ ។

ប៉ុន្តែ​ក្រោយមក​ទៀត​ភាគី​ទាំង​សង្ខាង​បាន​សម្របសម្រួល​គ្នា​ហើយ​ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​ដឹក​ត្រី​បាន​សង​ថ្លៃ​ខូចខាត​ត្រឹម​៥០​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ខាង​អ្នក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មិន​ព្រម​ឡើយ ។ រហូត​ដល់​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ទៅ​ដល់​ទើប​មានការ​សម្រួល​គ្នា​ជា​ថ្មី​ហើយ​ខាង​ភាគី​រថយន្ត​ដឹក​ត្រី​ព្រម​សង​ចំនួន​៣៥០​ដុល្លារ​ជា​ការ​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ