ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ពាក់ព័ន្ធ សូម​ជួយ​ដល់​គ្រូ និង​សិស្សសាលា​នេះ​ផង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សាលា​បឋម​សិក្សា​សេះ​ស្លាប់ មិន​ខុស​អី​ទៅ​នឹង​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក ហើយ​ត្រូវ​បាន​បន្លាស់​ទី​អោយមក​រស់នៅ​លើគោក​ដែរ ។ ប៉ុន្តែ​អ្វី​ជា​ការ​សំខាន់​គឺ​បញ្ហា​ការ​ប្រឈម​ដោយ​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ និង​បង្គន់​អនាម័យ​ជាដើម​ដែល​ទាំង​ពីរ​ចំណុច​នេះ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ត្រូវការ​ជា​ចាំបាច់ និង​សំណូមពរ​ដល់​ក្រសួង​ពាក់​ព័​ន្ឋ​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល…

ខេត្តកំពង់ឆ្នាំង ៖ សាលា​បឋម​សិក្សា​សេះ​ស្លាប់ មិន​ខុស​អី​ទៅ​នឹង​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក ហើយ​ត្រូវ​បាន​បន្លាស់​ទី​អោយមក​រស់នៅ​លើគោក​ដែរ ។ ប៉ុន្តែ​អ្វី​ជា​ការ​សំខាន់​គឺ​បញ្ហា​ការ​ប្រឈម​ដោយ​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ និង​បង្គន់​អនាម័យ​ជាដើម​ដែល​ទាំង​ពីរ​ចំណុច​នេះ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ត្រូវការ​ជា​ចាំបាច់ និង​សំណូមពរ​ដល់​ក្រសួង​ពាក់​ព័​ន្ឋ​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល មេត្តា​អន្តរាគមន៍​ដោះស្រាយ​ជា​បន្ទាន់​ផង ។

លោកគ្រូ​បង្រៀន​ថ្នាក់​ទី​៣ រួម​នឹង​សិស្ស​នៃ​សាលា​បឋម​សិក្សា​សេះ​ស្លាប់ ស្ថិត​ក្នុងភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ បាន​រាប់រាប់​ថា ចាប់តាំងពី​សាលា​បាន​បន្លាស់​ទី​ពី​ក្នុង​ទឹក​អោយមក​រស់នៅ​លើគោក​ដូច​ប្រជាពលរដ្ឋ​ក្នុងភូមិ​សេះ​ស្លាប់​ដែរ​រួច​មក គឺ​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន ប៉ុន្តែ​បញ្ហា​សំខាន់​ជាងគេ​គឺ​អណ្តូងទឹក ព្រោះថា ទាំង​សិស្ស និង​គ្រូ​ត្រូវការ​ទឹក​ស្អាត​ជា​ប្រចាំ​ទាំង​ការ​ទទួលទាន​ដាំ​ដំណាំ អនាម័យ​ដៃជើង និង​ទឹក​សម្រាប់​បន្ទប់ទឹក​ជាដើម ។ ជាង​នេះ​ទៅ​ទៀត​គឺ​បង្គន់​អនាម័យ​នេះ​តែ​ម្តង ដែល​បច្ចុប្បន្ន​គ្មាន​ទាស់​តែ​សោះ ។

បច្ចុប្បន្ន​នេះ​សាលា​បាន​សុំ​ទឹក​ពី​ប្រជាពលរដ្ឋ​អ្នកមាន​អណ្តូងទឹក​ដោយ​ការ​លំបាក ចំណែកឯ​សិស្ស​វិញ​ពេល​ត្រូវការ​បន្ទោបង់​គឺ​ត្រូវ​រត់​ចូល​ព្រៃ​ចម្ងាយ​ឆ្ងាយ ដែល​បញ្ហា​នេះ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​សិក្សា បរិ​ដ្ឋា​ន និង​សុខមាលភាព​ផង​ដែរ ។

ហេតុនេះ​ហើយ​ក្នុង​នាម​លោកគ្រូ អ្នក​គ្រួ សិស្សានុសិស្ស ក្នុង​សាលា​បឋម សិក្សា សូម​សំណូម​ពរ ដល់​អាជ្ញាធរ​ខេត្ត មន្ទីរ​ជំនាញ​ពាក់​ព័​ន្ឋ និង​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ ដោះស្រាយ បញ្ហា​ទុក​លំបាក របស់​លោក​គ្រួ​អ្នក​គ្រួ និង​សិស្ស សាលា​បឋម​សិក្សា​សេះ​ស្លាប់​នេះ​ផង ។

ទាក់ទង​នឹង​សំណូមពរ​ខាងលើ​នេះ លោក ស៊ឹ​ម សំបូ​ណា នាយក​សាលា​បឋម​សិក្សា​សេះ​ស្លាប់ បានឱ្យ​ដឹង​ថា សាលា​បឋម​សិក្សា​សេះ​ស្លាប់មាន​អគារ​ឈើ​ចំនួន​២​ខ្នង​៤​បន្ទប់ សំរាប់​បង្រៀន​សិស្ស​ចំនួន​៦​ថ្នាក់​ពី​ថ្នាក់​ទី​១​ដល់ទី​៦ និង​សិស្ស​ប្រុស​ស្រី​សរុប​ចំនួន ជាង​២០០​នាក់ និង​គ្រូបង្រៀន​ចំនួន​៤​នាក់ ដោយ​ត្រូវ​បង្រៀន​នៅ​ពេល​ព្រឹក​៣​ថ្នាក់ និង​នៅ​ពេល​រសៀល​៣​ថ្នាក់ ។

ចាប់តាំងពី​សាលា​ឡើង​មក​បោះទីតាំង​បង្រៀន​នៅ​លើក​គោក សាលា​ពុំ​ទាន់​មាន​អណ្ដូងទឹក​ស្អាត និង​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​នៅឡើយ​ទេ ហេតុនេះ​ហើយ​លោក​សូម​អោយ​ក្រសួង​អប់រំ យុវជន​និង​កីឡា មេ​តា្ត​ជួយ​គិតគូ​បញ្ហា​នេះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ