ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី ប្រកាស​ថា​នឹង​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​រហូត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី បាន​អះអាង​ថា នឹង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​រហូត ពិសេស​នោះ​ស្រប​ពេល​ដែល​អន្តរជាតិ​កំពុង​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា ។ យោង​តាម​វិ​ឌី​អូ​ឃ្លី​ប​បង្ហោះ​នៅ​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី បាន​អះអាង​ថា នឹង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​រហូត ពិសេស​នោះ​ស្រប​ពេល​ដែល​អន្តរជាតិ​កំពុង​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា ។

យោង​តាម​វិ​ឌី​អូ​ឃ្លី​ប​បង្ហោះ​នៅ​ថ្ងៃ​ទី​២៩ មក​រា​នេះ នៅ​ចំពោះ​មុខ​សកម្មជន​នៅ​ទីក្រុង​យូ​ស្តុ​ន សហរដ្ឋអាមេរិក លោក សម រ​ង្ស៊ី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងប្រុស​ទាំងស្រី​ទាំងចាស់ទាំងក្មេង ចាប់ផ្តើម​ធ្វើ​ចលនា​បញ្ចុះបញ្ចូល​ទាហាន និង​ប៉ូលិស​ដែល​ជា​សាច់ឈាម​ក្នុង​គ្រួសារ​នីមួយ​ៗ ឲ្យ​ឈប់​ការពារ​របប​ផ្តាច់ ហ៊ុន សែន ហើយ​បែរចិត្ត​មក​ការពារ​ប្រជារាស្ត្រ​វិញ​ដែល​ទាមទារ​សេរីភាព និង​យុត្តិធម៌ ។

លោក សម រ​ង្ស៊ី ក៏​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ក្នុង​នាម​ជា​ប្រធាន​ស្តីទី​គណបក្ស​ខ្ញុំ​ត្រូវ​តែ​ដឹកនាំ​ឲ្យ​មាន​សកម្មភាព​ឲ្យ​មាន​ចលនា​ឲ្យ​មានការ​ងើបឈរ​តតាំង​ជាមួយ ហ៊ុន សែន ពេល​ដែល​ហ៊ុន សែន កំពុង​ប្រឈម​ពី​ប្រតិកម្ម​អន្តរជាតិ ។ ខណៈ​ដែល​អន្តរជាតិ​កំពុង​មាន​គំនាប និង​ពី​ប្រទេស​គ្រប់​ទិស​ទី​ហើយ​ខ្ញុំ​នឹង​ទៅ​ដឹកនាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ម្តង​» ។

អតីត​មេ​បក្ស​ប្រឆាំង​បាន​អះអាង​ថា លោក​នឹង​វិល​ត្រឡប់​ចូល​មក​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ។ លោក​ថា «​ជា​កាតព្វកិច្ច​នៅ​ឆ្នាំ​២០១៩​នេះ​យើង​នឹង​ឆ្លៀតឱកាស​នេះ យើង​មិន​ចាប់​យក ដើម្បី​កុំ​រឿង​ប្រវត្តិ​ស្តី​ឲ្យ ហើយ​កូនចៅ​ជំនាន់​ក្រោយ​ស្តី​ឲ្យ​នោះ​ទេ​» ។ លោក​សម រ​ង្ស៊ី ក៏​បាន​លើក​ឡើង​ពី​បញ្ហា​កងទ័ព​នៅ​កម្ពុជា​ផង​ដែរ ។ លោក​ថា នឹង​ទាក់ទង​ជាមួយ​ម្តាយ​ឪពុក​កងទ័ព ដែល​ជា​កូន​ខ្មែរ ហើយ​មានការ​ឈឺចាប់​ក្នុង​របប​គ្រប់គ្រង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទាក់ទង និង​ការ​យក​ដី​ធ្វើ​ឲ្យ​មាន​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ព្រមទាំង​មានការ​គាបសង្កត់​គ្រប់​រូបភាព ។

ជាមួយ​គ្នា​នោះ​ដែរ លោក សម រ​ង្ស៊ី ក៏​ប្រកាស​ថា លោក​នឹង​បូជាជីវិត ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើម្បី​ផ្លាស់​ប្តូរ​អំណាច​ផ្តាច់​ការ​នៅ​កម្ពុជា​ផង​ដែរ ។ ចំពោះ​ការ​លើក​ឡើង​របស់​លោក​សម រ​ង្ស៊ី ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ប្រតិក​ម្មុ​យ៉ាង​ខ្លាំង និង​និយាយ​ដោយ​ប្រើ​សំដី​ធ្ងន់​ៗ​យ៉ាង​ដូច្នេះ​ថា «​បូជាជីវិត​អី​អា​អាចម៍​គ្រាន់តែ​ជាប់គុក​មិន​ហ៊ាន​ផង​» ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ មក​រា​ថា គួរ​ឲ្យ​ខ្ពើមរអើម​ណាស់ ដែល​ទណ្ឌិត​មួយ​នោះ​ប្រកាស​ថា ហ៊ាន​បូជា ជីវិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នោះ​បើ​គ្រាន់តែ​វិល​ចូល​ស្រុក​ប្រកាស​មិនដឹង​ប៉ុន្មាន​ដង​ទេ តែ​នៅ​តែ​មិន​ហ៊ាន​មក​ផង តើ​ឲ្យ​ជឿ​ម្ត៉េ​ច​បាន​ទៅ ។ ដូច្នេះ​គួរ​ឲ្យ​ខ្ពើម​ណាស់​ដែល​ទណ្ឌិត​រូប​នេះ​និយាយ​ច្រំ​ដែល​ៗ គួរ​ឲ្យ​ជ្រិញ​មែនទែន ។

លោក​បញ្ជាក់​ថា​« បើ​ថា​មក​មក​តែ​ម្តង​ទៅ មិនបាច់​និយាយ​ច្រើន​ទេ​អា​អាចម៍ ។ ក្រែង​ប្រកាស​ថា មក​ចូល​ស្រុក ដើម្បី​ប្រមូល​លុយ​៣០​ម៉ឺន​ដុល្លា​ទេ​ដឹង ? ដូច្នេះ​ស្នើ​បងប្អូន​នៅ​ក្រៅប្រទេស​ជួយ​បរិច្ចាគ​ផង​កំពុង​ខ្វះ​៣០​ម៉ឺន​ដុល្លារ ដើម្បី​បន្ថែម​លើ​លុយ​ទូរទស្សន៍ ថ្ងៃ​លិច​៨០​ម៉ឺន ដែល​បាត់​ដំណឹង​ឈឹង​នោះ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ