ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​នៃ​អាការ​ឈឺក្បាល

5 ឆ្នាំ មុន

១- អាការ​ឈឺ​ណែន​ក្នុង​ក្បាល ៖ អាការ​ឈឺ​ណែន​ក្នុង​ក្បាល គឺជា​ទម្រង់​មួយ​នៃ​អាការ​ឈឺក្បាល​លក្ខណៈ​ចម្បង​ដែល​កើត​ញឹកញាប់​ជាងគេ​ដោយ​ជា​ទូទៅ​វា​ចាប់ផ្តើម​ឈឺ​សន្សឹម​ៗ ហើយ​ចាប់ឈឺ​ខ្លាំង​ឡើង​ៗ​នៅ​ពេល​ថ្ងៃ​។ នៅ​ពេល​អ្នកជំងឺ​មាន​អាការ​ឈឺ​ណែន​ក្នុង​ក្បាល​ខ្លាំង គឺ​ពួក​អាច​មាន​អារម្មណ៍​ដូច​មាន​ខ្សែរឹត​តឹង​ជុំវិញ​ដៃ​ដែល​បណ្តាល​ឱ្យ​មាន​អារម្មណ៍​ឈឺចាប់​ស្ពឹក​ជាប់​នៅ​ផ្នែក​ទាំង​សងខាង​ក្បាល​របស់​ពួក​គេ​។ អាការ​ឈឺ​ណែន​ក្នុង​ក្បាល​ក៏​មាន​ជាប់​ទាក់ទង​នឹង​.​ក​ដែរ ដោយ​ការ​ឈឺចាប់​នេះ​អាច​រាលដាល​ទៅ​ដល់​ផ្នែក​កញ្ចឹង​.​ក…

១- អាការ​ឈឺ​ណែន​ក្នុង​ក្បាល ៖ អាការ​ឈឺ​ណែន​ក្នុង​ក្បាល គឺជា​ទម្រង់​មួយ​នៃ​អាការ​ឈឺក្បាល​លក្ខណៈ​ចម្បង​ដែល​កើត​ញឹកញាប់​ជាងគេ​ដោយ​ជា​ទូទៅ​វា​ចាប់ផ្តើម​ឈឺ​សន្សឹម​ៗ ហើយ​ចាប់ឈឺ​ខ្លាំង​ឡើង​ៗ​នៅ​ពេល​ថ្ងៃ​។ នៅ​ពេល​អ្នកជំងឺ​មាន​អាការ​ឈឺ​ណែន​ក្នុង​ក្បាល​ខ្លាំង គឺ​ពួក​អាច​មាន​អារម្មណ៍​ដូច​មាន​ខ្សែរឹត​តឹង​ជុំវិញ​ដៃ​ដែល​បណ្តាល​ឱ្យ​មាន​អារម្មណ៍​ឈឺចាប់​ស្ពឹក​ជាប់​នៅ​ផ្នែក​ទាំង​សងខាង​ក្បាល​របស់​ពួក​គេ​។ អាការ​ឈឺ​ណែន​ក្នុង​ក្បាល​ក៏​មាន​ជាប់​ទាក់ទង​នឹង​.​ក​ដែរ ដោយ​ការ​ឈឺចាប់​នេះ​អាច​រាលដាល​ទៅ​ដល់​ផ្នែក​កញ្ចឹង​.​ក ឬ​ឈឺ​រាល​មក​ពី​ក​ញ្ចឹ​ង​.​ក​របស់​អ្នកជំងឺ​វិញ​។

អាការ​ឈឺ​ណែន​ក្នុង​ក្បាល អាច​កើត​មាន​ម្តងម្កាល ឬ​រ៉ាំរ៉ៃ​។ អាការ​ឈឺ​ណែន​ក្នុង​ក្បាល​ម្តងម្កាល ជា​រឿយ​ៗ​កើត​មាន​ឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​បន្ត​កើត​មាន​អាការ​បែប​នេះ​ក្នុង​រយៈពេល បី ទៅ​បួន​ថ្ងៃ ។ ចំណែកឯ​អាការ​ឈឺ​ណែន​ក្នុង​ក្បាល​រ៉ាំរ៉ៃ​អាច​បណ្តាល​ឱ្យ​ឈឺក្បាល​ជាប់​ៗ​គ្នា​ៗ​ក្នុង​រយៈពេល ១៥ ថ្ងៃ ឬ​ច្រើន​ជាង​នេះ ដែល​អាច​បន្ត​ឈឺ​យ៉ាង​ហោច​ណាស់ ៣ ខែ​។

២- ការ​ឈឺក្បាល​ប្រកាំង ៖ ការ​ឈឺក្បាល​ប្រកាំង​អាច​បណ្តាល​ឱ្យ​មានការ​ឈឺចាប់​ខ្លាំង​នៅ​លើ​ផ្នែក​ម្ខាង​នៃ​ក្បាល​។ ការ​ឈឺក្បាល​បែប​នេះ​អាច​អម​ជាមួយនឹង​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ព្រឹល​ភ្នែក ស្រាល​ក្បាល ចង្អោរ និង​មាន​វិបត្តិ​នៅ​ញាណ​ណាមួយ​ដែល​ត្រូវ​បាន​ស្គាល់​ជា​ទូទៅ​ជា ការ​បែកផ្សែង (auras) ។

ការ​ឈឺក្បាល​ប្រកាំង​អាច​ឈឺ​ជាប់​គ្នា ២ ទៅ ៣ ម៉ោង ក្នុង​រយៈពេល ២ ទៅ ៣ ថ្ងៃ​។

៣- អាការ​ឈឺក្បាល​ខ្លាំង​ជុំវិញ​ភ្នែក ៖ អាការ​ឈឺក្បាល​ខ្លាំង​ជុំវិញ​ភ្នែក (cluster headache) គឺជា​ការ​ឈឺក្បាល​ភ្លាម​ៗ​ដែល​ធ្វើ​ឱ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ឈឺចាប់​នៅ​ផ្នែក​ម្ខាង​នៃ​ក្បាល​។ ជា​រឿយ​ៗ​វា​ត្រូវ​បាន​គេ​ពិពណ៌នា​ថា ជា​ការ​ឈឺចាប់​ស្រួច​ស្រាវ ឬ​មាន​លក្ខណៈ​ក្តៅ​ក្បាល​ដែល​ជា​ធម្មតា ឈឺ​នៅ​ម្តុំ ឬ​នៅ​ជុំវិញ​ភ្នែក​ម្ខាង​ណាមួយ​។ តំបន់​ដែល​ឈឺ​អាច​ឡើង​ក្រហម និង​ហើម​ផង​ដែរ​។

អាការ​ឈឺក្បាល​ខ្លាំង​ជុំវិញ​ភ្នែក (cluster headache) អាច​មានការ​ឈឺចាប់​ពី ១៥ នាទី​ទៅ ៣ ម៉ោង ដែល​កើតឡើង​ភ្លាម​ៗ ១ ដល់ ៨ ដង​ក្នុង​មួយ​ថ្ងៃ​ក្នុង​រយៈពេល​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួយ​ខែ​។

៤- អាការ​ឈឺក្បាល​ដែល​រើ​ឡើង​វិញ ៖ អាការ​ឈឺក្បាល​ដែល​រើ​ឡើង​វិញ គឺ​អាការ​ឈឺក្បាល​ដែល​បណ្តាល​មក​ពី​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​លើស​កម្រិត​។ អ្នក​ដែល​មាន​អាការ​ឈឺក្បាល​ដែល​រើ​ឡើង​វិញ​តែង​មាន​អារម្មណ៍​ថា ឈឺចាប់​នៅ​ក​ញ្ចឹ​ង​.​ក រសេះរសោះ តឹង​ច្រមុះ និង​គេង​មិន​លក់​ស្កប់ស្កល់​។

ជា​រឿយ​ៗ អាការ​ឈឺក្បាល​ដែល​រើ​ឡើង​វិញ គឺ​មានការ​ចាប់ផ្តើម​ឈឺ​នៅ​ពេល​ព្រឹក ហើយ​បន្ត​ឈឺ​ជាប់​ពេញ​មួយ​ថ្ងៃ​។ អាការ​ឈឺក្បាល​បែប​នេះ គឺជា​អាការ​ដែល​កើត​ញឹកញាប់​ជាងគេ​ក្នុង​ការ​ឈឺក្បាល​លក្ខណៈ​បន្ទាប់បន្សំ​ដែល​អាច​មាន​ធ្វើ​មានការ​ធូរស្បើយ​បាន​តាម​រយៈ​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ប៉ុន្តែ​វា​ធ្វើ​ឱ្យ​ឈឺចាប់​កាន់តែ​ខ្លាំង​ជាង​មុន​នៅ​ពេល​ដែល​អស់​ជាតិ​ថ្នាំ​។

៥- ការ​ឈឺក្បាល​ផ្គរ​រន្ទះ ៖ ការ​ឈឺក្បាល​ផ្គរ​រន្ទះ គឺជា​អាការ​ឈឺក្បាល​ដែល​កើតឡើង​ភ្លាម​ៗ ហើយ​អាច​មានការ​ឈឺចាប់​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ត្រឹមតែ ១ នាទី ប៉ុណ្ណោះ ហើយ​អាច​ឈឺ​ជាប់​ក្នុង​រយៈពេល​យ៉ាងតិច ៥ នាទី​។

ការ​ឈឺក្បាល​ផ្គរ​រន្ទះ តែង​ជា​រោគ​សញ្ញា​ដែល​អាច​មាន​មានការ​គំរាមកំហែង​ដល់​អាយុជីវិត​បាន ដូច​ជា​ការ​ហូរ​ឈាម​ក្នុង​ខួរក្បាល ការ​កកស្ទះ​សរសៃឈាម​វ៉ែន​ខួរក្បាល ការ​ប៉ោង​សរសៃឈាម​អាក់ទែ​ដែល​អាច​មានការ​ដាច់ ឬ​មិន​ដាច់​សរសៃឈាម រលាក​ស្រោមខួរ និង​ការ​ដុះ​ដុំ​សាច់​ក្នុង​ក្រពេញ​ម្យ៉ាង​នៅ​ក្រោម​ខួរក្បាល (pituary)​។ អ្នកជំងឺ​ដែល​មាន​បញ្ហា អាការ​ឈឺក្បាល​ផ្គរ​រន្ទះ គួរ​ស្វែងរក​ជំនួយ​ពី​វេជ្ជសាស្ត្រ​ភ្លាម​ៗ​។

តើ​អ្នក​បាន​រៀន​អ្វី​ថ្មី​ខ្លះ​នៅ​ថ្ងៃនេះ ហើយ​តើ​អ្នក​ចាប់អារម្មណ៍​ចង់​ស្វែង​យល់​បន្ថែម​ទៀត​ទេ? សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​អាការ​ឈឺក្បាល និង​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​សម្រាប់​ព្យាបាល សូម​ចូលរួម​ចុច like និង​តាមដាន​យើង​តាម​ទំព័រ Facebook នៅ​ទី​នេះ​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ