ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​រន្ធត់​! ឆក់​យក​ជីវិត​មនុស្ស​អស់​មួយ​គ្រួសារ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​មាន​ដឹកស្រូវ​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ បណ្តាល​ឱ្យ​មនុស្ស​ចាស់​ក្មេង​ប្រុស​ស្រី​ចំនួន​៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៨ មក​រា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ជ្រលង…

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​មាន​ដឹកស្រូវ​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ បណ្តាល​ឱ្យ​មនុស្ស​ចាស់​ក្មេង​ប្រុស​ស្រី​ចំនួន​៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៨ មក​រា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ជ្រលង ឃុំ​ប្រសាទ ស្រុក​ក​ពង់​ត្របែក ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៦​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ឃឹម គា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ២-​ឈ្មោះ​មោ​គ សុភាព ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ៣-​ឈ្មោះ​ម៉ែ​ន សៅ​សុ​មេ​ត​ធា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្កូវ ៤-​ឈ្មោះ​ឡាយ ស្រី​និ​ច ភេទ​ស្រី អាយុ​២៤​ឆ្នាំ ៥-​ឈ្មោះ​ឌី វណ្ណៈ ភេទ​ប្រុស អាយុ​១​ឆ្នាំ​កន្លះ និង​៦-​ឈ្មោះ​សាក់ វ​ណ្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​៦​នាក់​រស់នៅ​ភូមិ​ចំបក់ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​មាន​ដឹកស្រូវ ពាក់​ស្លាក​លេខ ខម ០១ ៩៤៥៧ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​យី​ឌុ​ប​បាន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ ២AI-៨០៩៦ ដែល​ធ្វើ​ដំណើរ​មក​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​អោយ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៦​នាក់​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ស្លាប់​បាត់បង់​ជីវិត​ទាំងអស់​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ