ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ដំណើរការ​រដ្ឋាភិបាល​៥​ស​ប្តា​ហ៍​សោះ GDP អា​មេ​រិ​ក​ធ្លាក់​អស់​១១​ប៊ី​លាន​ដុល្លារ

5 ឆ្នាំ មុន

យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ការ​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​អា​មេ​រិ​ក​អស់​៥​ស​ប្តា​ហ៍​មកនេះ​បាន​ធ្វើ​ឲ្យ GDP របស់​ប្រទេស​នេះ​ធ្លាក់​ចុះ​អស់​១១​ប៊ី​លាន​ដុល្លារ ។…

យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ការ​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​អា​មេ​រិ​ក​អស់​៥​ស​ប្តា​ហ៍​មកនេះ​បាន​ធ្វើ​ឲ្យ GDP របស់​ប្រទេស​នេះ​ធ្លាក់​ចុះ​អស់​១១​ប៊ី​លាន​ដុល្លារ ។

ការិយាល័យ​ថវិកា​សភា​បាន​និយាយ​ក្នុង​របាយការណ៍​មួយ​ថា ៣​ប៊ី​លាន​ដុល្លារ ឬ​០.០២%​នៃ GDP អា​មេ​រិ​ក​នឹង​បាន​មក​វិញ​ពេល​ដែល​រដ្ឋាភិបាល​ចាប់ផ្តើម​ដំណើរការ ។ យ៉ាងណា​ក្តី​របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​ដែល​សំខាន់​ជាង​នេះ​ទៀត​គឺ​ផល​ប៉ះពាល់​ដល់​អាជីវកម្ម និង​ពលករ​ក្នុងស្រុក​ដែល​មិន​អាច​រក​ប្រាក់​ចំណូល​ដែល​ខាតបង់​មក​វិញ​បាន​ឡើយ ។

ពួក​គេ​បាន​បន្ថែម​ថា ការ​លូតលាស់​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​ខាង​មុខ​នា​ឆ្នាំ​នេះ​អាច​នឹង​កើនឡើង​តិចតួច​ប៉ុណ្ណោះ​ដែល​ជួយ​ដល់​ការ​ខាតបង់​នៅ​ត្រីមាស​ចុង​ក្រោយ​នា​ឆ្នាំ ២០១៨ និង​ដើមឆ្នាំ ២០១៩ បាន ។

ការ​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​នេះ​ជា​ការ​ផ្អាក​ដំណើរការ​មាន​រយៈពេល​យូរ​ជាងគេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​អា​មេ​រិ​ក និង​បាន​បង្ក​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ប្រមាណ ៨០០,០០០​នាក់​ធ្វើការ​ដោយ​មិន​មាន​ប្រាក់បៀវត្ស​ន៍ តែ​ពួក​គេ​អាច​នឹង​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​វិញ​នៅ​ស​ប្តា​ហ៍​នេះ ។

យ៉ាងណា​ក្តី មន្ត្រី​ជាប់កិច្ចសន្យា​ជាមួយនឹង​រដ្ឋាភិបាល​ដូច​ជា​បុគ្គលិក​ធ្វើការ​គិត​ម៉ោង​ប្រហែលជា​មិន​អាច​ទទួល​បាន​សំណង​លើកទឹកចិត្ត​ឡើយ ។

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ព្រមព្រៀង​កាលពី​ថ្ងៃ​សុក្រ ថា​នឹង​បើក​ដំណើរការ​រដ្ឋាភិបាល​សហព័ន្ធ​ជា​បណ្តោះអាសន្ន​សិន​ដោយ​មិន​ត្រូវការ​ថវិកា​សម្រាប់​ជ​ញ្ចាំ​ង​កាត់​ព្រំប្រទល់​អា​មេ​រិ​ក និង​ម៉ិ​ក​ស៊ិ​ក ។

របាយការណ៍​ខាងលើ​បាន​កត់សម្គាល់​ទៀត​ថា ការ​ព្យាករណ៍​របស់​ពួក​គេ​មិន​បាន​គិតការ​ចំណាយ​ផ្សេង​ៗ​ដែល​ពិបាក​ក្នុង​ការ​គណនា​ទេ ហើយ​វា​អាច​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​ប្រសិនបើ​ការ​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​បន្ត​កើត​មាន​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ