ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ថា​ដី​ភ្នំ​មួយ​កន្លែង​ត្រូវ​គេ​យក​គ្រឿងចក្រ​ជីក​កកាយ​ដឹក​គគ្រឹកគគ្រេង​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​មាន​ក្រុម​ឈ្មួញ​នាំ​គ្នា​សម្រុកចូល​ទៅ​ទិញ​ដី​នៅ​ជាប់​តំបន់​ព្រំដែន​យ៉ាង​គគ្រឹកគគ្រេង​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ដី​ភ្នំ​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​បាន​ឈ្មួញ​យក​គ្រឿងចក្រ​ចូល​ទៅ​ជីក​កកាយ​ដឹក​យក​ទៅ​ចាក់​ផ្លូវ​ក្បែរ​កន្លែង​ពុះ​ដី​ឡូត៍​លក់​យ៉ាង​គគ្រឹកគគ្រេង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ភ្នំ​បាន​ក្លាយទៅជា​បាត់បង់​ព្រៃឈើ…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​មាន​ក្រុម​ឈ្មួញ​នាំ​គ្នា​សម្រុកចូល​ទៅ​ទិញ​ដី​នៅ​ជាប់​តំបន់​ព្រំដែន​យ៉ាង​គគ្រឹកគគ្រេង​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ដី​ភ្នំ​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​បាន​ឈ្មួញ​យក​គ្រឿងចក្រ​ចូល​ទៅ​ជីក​កកាយ​ដឹក​យក​ទៅ​ចាក់​ផ្លូវ​ក្បែរ​កន្លែង​ពុះ​ដី​ឡូត៍​លក់​យ៉ាង​គគ្រឹកគគ្រេង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ភ្នំ​បាន​ក្លាយទៅជា​បាត់បង់​ព្រៃឈើ និង​ខូចខាត​នូវ​ទ្រង់ទ្រាយ​ដើម​ថែម​ទៀត​ផង ។

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា ពួក​គាត់​ពិតជា​ស្តាយស្រណោះ​នូវ​ដើម​រុក្ខជាតិ​នៅ​តាម​តំបន់​ភ្នំ​ដែល ធ្លាប់តែ​បញ្ចេញ​ពណ៌​ខៀវខ្ចី​ស្រស់បំព្រង លុះ​ពេល​ក្រឡេក​ឃើញ​ឥឡូវនេះ​ក្លាយទៅជា​ស្រឡះ​ស្រ​ងោ​ល​ឃើញ​តែ​ដី និង​ដុំ​ថ្ម​នៅ​លើ​កំពូលភ្នំ​ប៉ុណ្ណោះ ។ ប្រភព​បញ្ជាក់​ទៀត​ថា ឈ្មួញ​ខ្លះ​ដឹក​ដី​យក​ទៅ​លក់ដូរ​ឱ្យ​អ្នក​ពុះ​ឡូត៍​លក់​ដោយ​យក​លេស​ថា យក​ទៅ​សាងសង់​ផ្លូវ​ជូន​ប្រជា​ព​រដ្ឋ ហើយ​ក៏​នាំ​គ្នា​យក​គ្រឿងចក្រ​ទៅ​បំផ្លាញ​ព្រៃ​ភ្នំ​អស់រលីង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ទី សុខា ជា​នាយ​យោធា​ផ្នែក​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​បានឱ្យ ដឹង​ថា បើសិនជា​ខាង​កាសែត​ចង់​ថត​យក​ទៅ​ចុះ​ផ្សាយ​ពណ៌​មាន ឬ​យក​ទៅ​ធ្វើ​អ្វី​ក៏​លោក​មិន​ខ្លាច​ដែរ ។ លោក​បន្ត​ទៀត​ថា ការ​ឱ្យ​គ្រឿងចក្រ​ចូល​ទៅ​ជីក​កកាយ​ដី​ភ្នំ​នេះ គឺ​លោក​ជា​អ្នក​អនុញ្ញាតិ​ព្រោះ​ជីក​យក​ទៅ​ធ្វើ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ទេ​មិន​បាន​យក​ទៅ​លក់ដូរ​អ្វី​ឡើយ គឺ​ធ្វើ​ផ្លូវ​ជូន​ពួក​គាត់​ក្រោយ​ពេល​បាន​សន្យា​ថា ធ្វើ​កុំឱ្យ​ពួក​គាត់​មានការ​ខឹងសម្បារ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​នោះ​ឡើយ ។

ចំណែក​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ខាង​លោក​អត់​ទាន់ ដឹង​រឿង​នេះ​នៅឡើយ​ទេ ចាំ​ពេល​លោក​បង្ហើយ​ការងារ​នៅ​ខេត្ត​ផ្សេង​រួចរាល់​សិន និង​ឱ្យ​កូនចៅ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ