ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរិត​កោង​…​បុក​បំ​បុក​គោលដៅ​ត្រួត​ពិនិត្យ​​ប៉ូលិស​​ឡើង​​សាហា.វ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖​ ពិតជា​សាហាវ​បំផុត ដែលបុរសម្នាក់​​​បានបើក​រថយន្តប្រភេទ​​បែនដឹកដី ធ្វើការ​បុក​​រះ​បារាស់ (​ជា​កន្លែង​គោលដៅ​ត្រួតពិនិត្យ​​ចរាចរណ៍​)របស់​នគរបាល​ ហើយបន្ត​បុក​រថយន្ត​ប៉ូលិស​ និងបុក​​ដល់​​រថយន្ត​កុងតឺន័រ​ទៀត ។ ក្រោយបង្កហេតុ…

ខេត្តកំពង់ស្ពឺ ៖​ ពិតជា​សាហាវ​បំផុត ដែលបុរសម្នាក់​​​បានបើក​រថយន្តប្រភេទ​​បែនដឹកដី ធ្វើការ​បុក​​រះ​បារាស់ (​ជា​កន្លែង​គោលដៅ​ត្រួតពិនិត្យ​​ចរាចរណ៍​)របស់​នគរបាល​ ហើយបន្ត​បុក​រថយន្ត​ប៉ូលិស​ និងបុក​​ដល់​​រថយន្ត​កុងតឺន័រ​ទៀត ។ ក្រោយបង្កហេតុ បុរសនោះ​​បាន​ព្យាយាម​បើក​រថយន្ត​​រត់​គេច​ រហូតមក​ដល់​ចំណុច​មុខផ្សារ​ថ្នល់​ទទឹង​ ទើបត្រូវ​​កម្លាំង​​​ឃាត់ខ្លួន​បាននាំ​ទៅ​សា​កសួរ​​នៅ​អធិការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី​២៩ មករា ​។

សេចក្តីរាយការណ៍បន្តថា បុរសជា​​អ្នកបើកបរ​ខាងលើត្រូវបានស្គាល់​ មានឈ្មោះ​ថៃ ភារិទ្ធ អាយុ​៣៧ឆ្នាំ មានទីលំនៅក្នុងសង្កាត់រកាធំ ក្រុងច្បារ​មន ។

ប្រភពបន្តថា នៅមុនពេលកើតេហេតុ ស្ថិតត្រង់​ចំណុច​ឃុំត្រពាំង ស្រុកសំរោង ​(កន្លែងកើតហេតុ) កម្លាំង​បាន​​ដាក់​​​គោល​​ដៅនិងបារាស់ដើម្បី​ត្រួតពិនិត្យ​លើ​អ្នកធ្វើដំណើរតាម​រថយន្ត​​​ ដើម្បីអនុវត្ត​ឱ្យ​ត្រូវ​តាម​ច្បាប់​ចរាចរណ៍ ដោយ​​​តម្រូវ​ឱ្យ​​រថយន្ត​ឈប់​​ចូល​អែប​ទៅ​ចិញ្ចើម​ផ្លូវ​ម្ខាង​ពិនិត្យ ។ ពេលនោះ​ ស្រាប់តែ​​រថយន្ត​បង្ក​ខាង​លើបាន​បើក​មកដល់​ អត់ព្រម​​ឈប់ទេ​​បែរ​​​បន្ថែមល្បឿ​ន​បុក​​ទាំងកំរោល​បន្តបន្ទាប់គ្នា ហើយ​ព្យា​យាម​បើករត់​តែម្តង​ ក៏ប៉ុន្តែ​ត្រូវ​ព្រះ​មិនជួយ​ កម្លាំង​បានធ្វើការ​តាម​ប្រមាញ់​រហូតដល់​ក្របួច.កជាប់ ។

ហេតុការណ៍​ខាងលើ ត្រូវគេចាត់ទុកជាសំណាងល្អបំផុត ដែល​មិនមានមនុស្សណាម្នាក់ ត្រូវ​​រង​គ្រោះ​ថ្នាក់​របួស​ឬស្លាប់​ដោយសារជនរូបនេះឡើយ ។​​

ព័ត៌មានលម្អឹតនឹងមា​ន​ផ្សាយជូនបន្តទៀត ។


អត្ថបទសរសេរ ដោយ