ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​អាជ្ញាធរ​ខេត្ត​ចុះ​ទៅ​ទើប​ដោះស្រាយ​បាន​ស្រេច

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការ​បញ្ឈប់​ការងារ និង​មិន​បាន​បើក​ប្រាក់ខែ​អោយ​ក្មេង​ស្រី​ចំនួន​ពីរ​នាក់​នៅ​ហាង​បោក​អ៊ុត​ក្នុង​ក្រុង​សៀមរាប អាជ្ញាធរ​ខេត្ត​បាន​ចាត់​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ពិនិត្យ និង​ដោះស្រាយ​ជូន​ពួក​គាត់ ។ ប្រធាន​មន្ទីរ​បាន​ចាត់​លោក អ៊ឹម…

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការ​បញ្ឈប់​ការងារ និង​មិន​បាន​បើក​ប្រាក់ខែ​អោយ​ក្មេង​ស្រី​ចំនួន​ពីរ​នាក់​នៅ​ហាង​បោក​អ៊ុត​ក្នុង​ក្រុង​សៀមរាប អាជ្ញាធរ​ខេត្ត​បាន​ចាត់​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ពិនិត្យ និង​ដោះស្រាយ​ជូន​ពួក​គាត់ ។

ប្រធាន​មន្ទីរ​បាន​ចាត់​លោក អ៊ឹម ចំរើន អនុប្រធាន​មន្ទីរ​ជា​ប្រធាន​ក្រុមការងារ​កិច្ចការ​ទេសន្តរប្រវេសន៍ បាន​ធ្វើការ​ស្រាវជ្រាវ​ចុះ​សម្របសម្រួល​ដោយ​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ហាង​បោក​អ៊ុត N V K សេវ​សឺ​វី​សឡន​ឌ្រី ដែល​មាន​ម្ចាស់​ហាង​ឈ្មោះ សំ រចនា ជា​ជនជាតិ​ខ្មែរ (​ប្រពន្ធ​) ប្តី​ជា​ជនជាតិ​បរទេស និង​កម្មករ​ទាំង​ពីរ​នាក់​រួម​មានឈ្មោះ ថន សុជាតា ភេទ​ស្រី ទី​ន្លែ​ង​កំណើត​ភូមិស្រ​យ៉ូ​វ​ជើង ឃុំ​ស្រ​យ៉ូ​វ ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ និង​ឈ្មោះ ណិល ស្រី​អែម ភេទ​ស្រី នៅ​ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ។

តាម​រយៈ​ការ​សាកសួរ​អំពី​មូលហេតុ​ម្ចាស់​ហាង​បាន​ប្រាប់​ថា មូលហេតុ​ដែល​បញ្ឈប់ និង​មិន​បាន​បើក​ផ្តល់​ជូន​ប្រាក់ខែ​ដោយសារ​កម្មករ​ទាំង​ពីរ​នាក់​ខាងលើ​មិន​យកចិត្ត​ដាក់​ក្នុង​ការងារ (​ពេល​ភ្ញៀវ​មក​រក​សេវា​ពួក​គេ​មិន​ទទួល​រាក់ទាក់​ភ្ញៀវ និង​បោក​អ៊ុត​សំលៀក​បំពាក់​ភ្ញៀវ​មិន​ស្អាត​) ធ្វើ​ឲ្យ​បាត់​អតិថិជន​ជា​ច្រើន និង​ធ្វើ​ឲ្យ​ខូច​ម៉ាស៊ីនបោកខោអាវ​ទៀត​ផង ។

បន្ទាប់​ពី​ស្តាប់​មូលហេតុ រួច​លោក អ៊ឹម ចំរើន អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បាន​ធ្វើការ​ពន្យល់​អំពី​ច្បាប់​ស្តី​ពី​ការងារ និង​ហេតុផល​គ្រប់យ៉ាង​ដល់​ម្ចាស់​ហាង​ជៀសវាង​មាន​វិវាទ​វែង​ឆ្ងាយ​ជាមួយ​គ្នា​នេះ​ថៅកែ​ក៏​បាន​ព្រមព្រៀង​តាម​សំណើ​របស់​មន្ទីរ​ការងារ​ដោយ​បាន​ព្រម​បើក​ផ្តល់​ជូន​កម្មករ​ទាំង​ពីរ​ខាងលើ តាម​ការ​ព្រមព្រៀង​រវាង​ថៅកែ និង​កម្មករ ដោយ​ម្នាក់​ទទួល​បាន​១៣០​ដុល្លារ និង​ម្នាក់​ទៀត​ទទួល​បាន​១២០​ដុល្លារ គិត​ទៅ​តាម​ចំនួន​ថ្ងៃ​ដែល​បាន​បម្រើ​ការងារ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ លោក អ៊ឹម ចំរើន អនុប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ ខេត្តសៀមរាប បាន​ប្រគល់​ថវិកា​ជូន​កម្មករ​ទាំង​ពីរ​ដែល​បម្រើ​ការងារ​នៅ​កន្លែង​បោក​អ៊ុត NVK រួចរាល់​ហើយ ។

ទន្ទឹម​នឹង​ការ​ទទួល​បាន​ថវិកា​នេះ​កម្មករ​ទាំង​ពីរ​នាក់​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ចំណា​ច់​ការ​របស់​អាជ្ញាធរ ពិសេស​លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​ខ​ប​ជ និង​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តសៀមរាប ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​អន្តរាគមន៍​ជូន​ដល់​ពួក​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ