ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ទាំង​5 ដែល​អ្នក​នឹង​មិន​អាច​ក្លាយជា​អ្នកមាន

5 ឆ្នាំ មុន

ដើម្បី​ក្លាយទៅជា​អ្នកមាន យើង​ត្រូវការ​មាន អាយ​ឃ្យូ អីុឃ្យូ វិន័យ ភាព​ច្នៃប្រឌិត ការ​ផ្តោតអារម្មណ៍ ការ​វិភាគ និង​ការ​លះបង់​មួយ​ចំនួន ខណៈ​ដែល​បើសិនជា​ចង់​ក្រ​វិញ…

ដើម្បី​ក្លាយទៅជា​អ្នកមាន យើង​ត្រូវការ​មាន អាយ​ឃ្យូ អីុឃ្យូ វិន័យ ភាព​ច្នៃប្រឌិត ការ​ផ្តោតអារម្មណ៍ ការ​វិភាគ និង​ការ​លះបង់​មួយ​ចំនួន ខណៈ​ដែល​បើសិនជា​ចង់​ក្រ​វិញ គឺជា​ជម្រើស​ដ៏​ស្រួល​បំផុត ។ ខាងក្រោម​នេះ​គឺជា​សញ្ញា​ទាំង​៥ ដែល​អ្នក​នឹង​មិន​ឡើងជា​អ្នកមាន​ទាល់តែ​សោះ ៖

១. អ្នក​មិន​ចេះ​គិត​លេខ​ធម្មតា​ៗ ៖ ការ​បង្កើត​លុយ​គឺជា​ការ​ប្រើប្រាស់​គណិត​វិទ្យា​។ នេះ​រួម​មាន​ចំនួន​ប្រាក់​ដែល​អ្នក​រកបាន ក្នុង​ការ​សម្រេច​អ្វីមួយ ក្នុង​ពេល​មួយ​ម៉ោង ឬ ក៏​ត្រូវ​ចំណាយ​ទៅ​លើ​បុគ្គលិក ។ ប្រសិន​បើ​អ្នក​មិន​ចេះ​គិត​លេខ​ទូទៅ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ទេ អ្នក​នឹង​មិន​អាច​ក្លាយជា​អ្នកមាន​ដោយ​ខ្លួនឯង​ឡើយ ។

២. អ្នក​ផ្តោត​លើ​ការ​សន្សំ ជាង​ការ​រក​បន្ថែម ៖ នេះ​គឺជា​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកមាន ខុស​ពី​អ្នកក្រ​។ អ្នក​អាច​សន្សំ​ប្រាក់ ដើម្បី​រក្សា​វណ្ណៈ​អ្នក​ត្រឹម​ជា​អ្នក​ធន់​កណ្តាល តែ​អ្នក​មិន​អាច​គ្រាន់តែ​សន្សំ ដើម្បី​ក្លាយទៅជា​មហាសេដ្ឋី​បាន​ឡើយ​។ ការ​សន្សំ​ពិតជា​សំខាន់ តែ​វា​មិន​គ្រប់គ្រាន់​ឡើយ ។ យើង​ត្រូវ​តែ​គិតគូរ​យ៉ាងណា ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន ដើម្បី​ឱ្យ​សន្សំ​បាន​កាន់តែ​ច្រើន ។

៣. អ្នក​ចាយ​លុយ​ច្រើន​ជាង​ចំណូល ៖ ប្រសិនបើ​អ្នក​ចាយ​លុយ​ច្រើន​ជាង​ចំណូល​របស់​ខ្លួន អ្នក​នឹង​មិន​ត្រឹមតែ​មិន​អាច​ក្លាយជា​អ្នកមាន​ទេ តែ​ត្រូវ​ក្លាយជា​អ្នកក្រ​តោកយ៉ាក​ក្នុង​ពេល​ណាមួយ ។ ក្នុង​មនុស្ស​ប្រភេទ​នេះ គឺ​មិន​តិច​ទេ ដែល​ទៅ​ខ្ចី​លុយ​គេ​មក​ចាយ ។ ទាំង​ដើម​ទាំង​ការ គឺ​ពិតជា​ទឹកភ្នែក​ជូត​ក្បាល​ជង្គង់​ហើយ ។

៤. យក​យោបល់​ពី​អ្នក​មិន​ជោគជ័យ ៖ ដូច​ពាក្យ​មួយ​បាន​និយាយ​ថា ៖« អ្នក​គឺជា​មនុស្ស​ដូច​ទៅ​នឹង​មនុស្ស​៥​នាក់ ដែល​អ្នក​តែង​ដើរ​ជាមួយ »​។ ប្រសិនបើ​អ្នក​ដើរ​ជាមួយ​មនុស្ស​មិន​ជោគជ័យ អ្នក​ក៏​ជា​មនុស្ស​មិន​ជោគជ័យ​ដែរ​។ នេះ​បើ​ទោះបីជា​មនុស្ស​នោះ គឺជា​គ្រួសារ​របស់​អ្នក​ក៏​ដោយ ។

៥. អ្នក​ខ្វះ​វិន័យ​ក្នុង​ខ្លួន ៖ បើសិនជា​អ្នក​គិត​ថា ភាព​ជោគជ័យ​គឺ​កើតឡើង​ក្នុង​ពេល​ត្រឹមតែ​មួយ​យប់ អ្នក​នឹង​ដេកចាំ​ទាល់តែ​ដល់​ថ្ងៃ​ស្លាប់ ។ ដើម្បី​ឱ្យ​ជោគជ័យ និង មាន​ទ្រព្យសម្បតិ្ត​ស្តុកស្តម្ភ អ្នក​ត្រូវការ​ពេល​វេលា ការ​ផ្តោត និង វិន័យ​សម្រាប់​ខ្លួនឯង​។ ការ​ដែល​កុហក​ខ្លួនឯង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​ការ​ស្វែងរក​លេស​សម្រាប់​កំហុស​ខ្លួន គឺជា​សញ្ញា​ដែល​អ្នក​នឹង​មិន​អាច​ក្លាយទៅជា​អ្នកមាន​ឡើយ​។

ក្រោយ​ពី​បាន​អាន​រួច​ហើយ តើ​អ្នក​គួរ​ចាប់ផ្តើម​ធ្វើ​យ៉ាងណា​ចាប់ពី​ថ្ងៃនេះ​តទៅ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ