ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ចេះ​តែ​ហើមជើង

5 ឆ្នាំ មុន

ជើង​ហើម​អាច​កើត​មាន​ឡើង​នៅ​លើ​ផ្នែក​ណាមួយ​នៃ​ជើង​ដែល​អាច​នៅ​លើ​កំភួនជើង កជើង កែងជើង ហើយ​អាច​នៅ​ភ្លៅ​ផង​ដែរ ។ ហើមជើង​អាច​បណ្តាល​មក​ពី​ការ​កើនឡើង​នូវ​សារធាតុ​រាវ (​ជាតិ​ទឹក​) ក្នុង​ជាលិកា ឬ​អាច​មក​ពី​ការ​រលាក​នៅ​ក្នុង​ជាលិកា ឬ​នៅ​ក្នុង​សន្លាក់…

ជើង​ហើម​អាច​កើត​មាន​ឡើង​នៅ​លើ​ផ្នែក​ណាមួយ​នៃ​ជើង​ដែល​អាច​នៅ​លើ​កំភួនជើង កជើង កែងជើង ហើយ​អាច​នៅ​ភ្លៅ​ផង​ដែរ ។ ហើមជើង​អាច​បណ្តាល​មក​ពី​ការ​កើនឡើង​នូវ​សារធាតុ​រាវ (​ជាតិ​ទឹក​) ក្នុង​ជាលិកា ឬ​អាច​មក​ពី​ការ​រលាក​នៅ​ក្នុង​ជាលិកា ឬ​នៅ​ក្នុង​សន្លាក់ ។

មាន​មូលហេតុ​ជា​ច្រើន​នៃ​ការ​ហើមជើង​ដូច​ជា​ការ​រង​របួស ឬ​ឈរ​យូរ ឬ​អង្គុយ​យូរ​ពេក ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​កំណត់​រក​មូលហេតុ ។ ពេល​ខ្លះ​ការ​ហើមជើង អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់​ជា​ច្រើន​ទៀត ដូច​ជា​ជំងឺ​បេះដូង ឬ​បញ្ហា​ឈាមកក​ក​ជាដើម ។

ចូរ​ស្វែងរក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​នៅ​ពេល​ដែល​ការ​ហើមជើង​បាន​កើតឡើង​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ ឬ​អ្នក​ស្រាប់តែ​មានការ​លំបាក​ក្នុង​ការ​ដកដង្ហើម មាន​ឈឺទ្រូង ឬ​មាន​សញ្ញា​ព្រមាន​ផ្សេង​ទៀត​នៃ​បញ្ហា​កំណក​ឈាម​ក្នុង​សួត ឬ​ជា​ស្ថានភាព​បេះដូង​ធ្ងន់ ។

មាន​កត្តា​ខុស​ប្លែក​គ្នា​ជា​ច្រើន​ដែល​អាច​បណ្តាល​ឲ្យ​មានការ​ហើមជើង ។ វា​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​បញ្ហា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ប្រព័ន្ធ​របត់​ឈាម ប្រព័ន្ធ​ទឹករងៃ​(​ឡាំ​ហ្វា​ទិច​) ឬ​អាច​ជា​បញ្ហា​តម្រងនោម ។ អ្នក​ក៏​អាច​ជួប​ប្រទះ​ការ​ហើមជើង​ដោយសារ​កា​ចាល់​ជាតិ​ទឹក​បន្ទាប់​ពី​ការ​អង្គុយ ឬ​ឈរ​រយៈពេល​យូរ​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ