ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​អាច​ទទួលទាន​បាន​ពេល​កំពុង​សម្រក​ទម្ងន់

5 ឆ្នាំ មុន

ផ្លែ​ឈើ​ដែល​អ្នក​អាច​ពិសា​បាន​ពេល​ដែល​អ្នក​កំពុង​ស្រក​ទម្ងន់ ហើយ​ឃ្លាន តើ​មាន​អ្វី​ខ្លះទៅ​៖ 1.​អ្នក​អាច​ពិសា​ផ្លែ​ប៉ោម​បាន ជា​ពិសេស​ញ៉ាំ​ពេល​ព្រឹក​មុន​ពេល​អាហារ​ពេល​ព្រឹក ។ អ្នក​នឹង​អាច​ទទួល​បាន​រាង​ស្អាត ព្រោះ​ក្នុង​នោះ​មាន​សារធាតុ​សរសៃ​ដែល​ធ្វើ​ឲ្យ​អ្នក​ងាយ​បញ្ចេញ​កាក​សំណល់​ចេញ​មក​ក្រៅ​អស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​រាង​អ្នក​មិនធម្មតា​ឡើយ ។…

ផ្លែ​ឈើ​ដែល​អ្នក​អាច​ពិសា​បាន​ពេល​ដែល​អ្នក​កំពុង​ស្រក​ទម្ងន់ ហើយ​ឃ្លាន តើ​មាន​អ្វី​ខ្លះទៅ​៖

1.​អ្នក​អាច​ពិសា​ផ្លែ​ប៉ោម​បាន ជា​ពិសេស​ញ៉ាំ​ពេល​ព្រឹក​មុន​ពេល​អាហារ​ពេល​ព្រឹក ។ អ្នក​នឹង​អាច​ទទួល​បាន​រាង​ស្អាត ព្រោះ​ក្នុង​នោះ​មាន​សារធាតុ​សរសៃ​ដែល​ធ្វើ​ឲ្យ​អ្នក​ងាយ​បញ្ចេញ​កាក​សំណល់​ចេញ​មក​ក្រៅ​អស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​រាង​អ្នក​មិនធម្មតា​ឡើយ ។

2.​មុន​ពេល​ដែល​អ្នក​ពិសា​បាយ អ្នក​អាច​ញ៉ាំ​ទំពាំងបាយជូរ​បាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ឆ្អែត មិនសូវ​បរិភោគ​បាយ​ច្រើន​ឡើយ ។ ជា​ពិសេស​ទំពាំងបាយជូរ​នេះ អាច​ជួយ​ជម្រះ​សារធាតុពុល​ចេញពី​ពោះវៀន​អ្នក​បាន​ទៀត​ផង​។ ប៉ុន្តែ​អ្នក​មិន​គួរ​ញ៉ាំ​ច្រើន​ពេក​ទេ ព្រោះ​ក្នុង​នោះ​មាន​ជាតិ​ស្ករ​ខ្ពស់ ។

3.​អ្នក​ក៏​អាច​ពិសា​ស្ត្រ​ប៊ឺ​រី​ក៏​បាន​ដែរ ព្រោះ​សារធាតុ​សរសៃ​គឺ​មាន​ក្នុង​នោះ ។ ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​រួច​នឹង​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ ដោយ​ធ្វើ​ឲ្យ​រាង​អ្នក​ងាយ​ប្រែជា​តូច​ខ្លាំង​ណាស់ ។ ដូចនេះ​អ្នក​អាច​ញ៉ាំ​ផ្លែ​ឈើ​៣​មុខ​នេះ ដើម្បី​រាង​ដ៏​ស្អាត​របស់​អ្នក (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ