ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​និង​សហរដ្ឋអាមេរិក​អាច​នឹង​ពន្យា​ពេល​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ យោង​តាម​ប្រភព​មួយ​ចំនួន​ដែល​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Japan Times កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​ប្រហែលជា​មិន​អាច​បន្ត​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​មុន​ចុងខែ​នេះ​ទេ​ព្រោះតែ​ការ​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​អា​មេ​រិ​ក ។ លើស​ពី​នេះ​ទៅ​ទៀត…

ប្រទេស​ជប៉ុន ៖ យោង​តាម​ប្រភព​មួយ​ចំនួន​ដែល​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Japan Times កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​ប្រហែលជា​មិន​អាច​បន្ត​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​មុន​ចុងខែ​នេះ​ទេ​ព្រោះតែ​ការ​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​អា​មេ​រិ​ក ។

លើស​ពី​នេះ​ទៅ​ទៀត រដ្ឋមន្ត្រី​លើក​ស្ទួយ​សេដ្ឋកិច្ច​សា​ជា​ថ្មី Toshimitsu Motegi ដែល​ជា​អ្នកតំណាង​ប្រទេស​ជប៉ុន​ក្នុង​កិច្ចចរចា​នេះ​អាច​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​ចរចា​ជាមួយនឹង​សហរដ្ឋអាមេរិក ។ ដូច្នេះ​ប្រភព​ដែល​ដឹង​ច្បាស់​ពី​ស្ថាន​ការ​បាន​ឲ្យ​ដឹង​ថា ការ​ចរចា​អាច​នឹង​ត្រូវ​បាន​ពន្យា​ដល់​ដើមរដូវ​ផ្ការ​រីក ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​កិច្ចប្រជុំ​នៅ​ខែកញ្ញា​ឆ្នាំ​មុន លោកនាយក​រដ្ឋមន្ត្រី Shinzo Abe និង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ព្រមព្រៀង​គ្នា​ថា នឹង​ចាប់ផ្តើម​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ។

អ្នកដឹកនាំ​ទាំង​ពីរ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា ការ​ចរចា​នឹង​គ្របដណ្តប់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ផលិតផល​និង​សេវាកម្ម​ផង​ដែរ ។ យ៉ាងណា​ក្តី គណៈកម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​សរ​ហ​ដ្ឋ​អា​មេ​រិ​ក​មិន​ទាន់​បាន​រៀបចំ​របាយការណ៍​លើ​ការ​វិភាគ​ពី​ឥទ្ធិពល​សេដ្ឋកិច្ច​នៃ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ ។

លើស​ពី​នេះ​ទៅ​ទៀត ការ​ពន្យា​ពេល​កិច្ចចរចា​នេះ​ក៏​អាច​មក​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក​កំពុង​តែ​ផ្តល់​អាទិភាព​លើ​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន ខណៈ​ដែល​ការ​ផ្អាក​ដំណើរការ​រដ្ឋា​ភិបាល​អា​មេ​រិ​ក​កំពុង​តែ​ប៉ះពាល​ដល់​ប្រតិបត្តិការ​នៅ​ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក ។

ប្រភព​មួយ​ចំនួន​បាន​អះអាង​ថា ប្រទេស​ជប៉ុន​កំពុង​តែ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​នៃ​កិច្ចចរចា​នេះ​លើ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ព្រោះ​សហរដ្ឋអាមេរិក​អាច​នឹង​មាន​តម្រូវការ​ច្រើន​សម្រាប់​វិស័យ​កសិកម្ម​និង​យានយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ