ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

០២​និង​១៥​នាទី​រសៀល​​ឱ្យ​ភ្លើង​​បូជា​សព ​​​​ខេមរៈ ស្រី​ពៅ​…​​​«នាង​ចាក​​ទៅបានសុខ​​ហើយ​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិត​ត្រឹមម៉ោង០២ និង១៥​នាទី​រសៀលថ្ងៃទី២៨ មករា នេះ ​សព​កញ្ញា​ខេមរៈ ស្រីពៅ ​ត្រូវបានបូជា​ហើយ ស្ថិត​ក្នុងបរិវេណ​វត្ត​សំរោង​អណ្តែត​​…

រាជធានីភ្នំពេញ ៖ គិត​ត្រឹមម៉ោង០២ និង១៥​នាទី​រសៀលថ្ងៃទី២៨ មករា នេះ ​សព​កញ្ញា​ខេមរៈ ស្រីពៅ ​ត្រូវបានបូជា​ហើយ ស្ថិត​ក្នុងបរិវេណ​វត្ត​សំរោង​អណ្តែត​​ រាជធានី​ភ្នំពេញ​ ក្រោមសំឡេង​​​ស្រែក​ទ្រហោ​យំនិង​​អាឡោះអាល័យ​​ពី​សំណាក់​ក្រុម​គ្រួសារ, សាច់​ញាតិ, មិត្ត​ជា​សិ​ល្ប​ករ-សិល្ប​ការិនី​ និង​​បងប្អូន​ជា​ប្រិ​យ​មិត្តអ្នក​​​គាំទ្រ​លើរូបនាង​ជា​ច្រើន​​ផងដែរ ​។

គេ​​សង្កេត​ឃើញ​ទៀត​ថា ​​ពេល​ដែល​​ពិ​ធី​ដង្ហែ​សព​«ស្រពៅ» ចេញពី​គេហដ្ឋាននោះ​ គឺ​មានការ​ចូលរួម​ពី
​មិត្ត​សិ​ល្បៈ​​ជា​ច្រើនរូប ក្នុងនោះ​​មាន​វត្ត​មាន​ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ អ្នក​នាង ច​ន ​ច័ន្ទ​ល​ក្ខិ​ណា ​និង​​
ប្រិ​យ​មិត្ត​អ្នក​គាំទ្រ​នាង ដែលគាត់​​បាននាំ​គ្នា​​​ឈរ​ត្រៀបត្រា​​គ្នា​​​តាម​​ផ្លូវ ​ដើម្បី​ជូន​ដំណើរ​នាង​ នៅ​​ពេល​​​ចុង​ក្រោយ​ ​។

​តារាចម្រៀងនិង​តារា​សម្តែង​មួយ​ចំនួន ​​ដែល​មាន​អនុស្សាវរីយ៍​ជាមួយ ខេ​មរៈ ស្រី​ពៅ បាន​សម្តែង​នូវ​ក្តី​ក្តុក​ក្តួល ​ហូរ​ទឹកភ្នែកណាស់​​ ពេល​ដែល​ពួក​គេ បាន​​រំលឹក​​ពី​សកម្មភាព​នានា​របស់​«ស្រីពៅ» ​។ ក្នុងនោះ តារា​ចម្រៀង​​រួម​ទ្រនំ​ ​សុខ ពិសី បាន​លើក​ឡើង​ថា «ដ្បិត​មិន​បាន​ជួប​មុខ​ស្រី​ពៅ​ញឹកញាប់​ ដ្បិត​​រវល់​ការ​ងារ​រៀងៗខ្លួន ប៉ុន្តែ​អនុស្សា​វរិ​យ៍ ​ដែល​ធ្លាប់​​នៅ​ជាមួយ​គ្នា​កន្លង​មក បាន​ធ្វើ​ឱ្យ​នាងនឹក និង​​មិន​អាច​ទប់ទឹក​ភ្នែក​​បាន​​ឡើយ ​។ ពួក​នាង​បាន​​និយាយ​​គ្នា លេងសើច​ជា​ច្រើន ហើយ​​ពេល​ដែល​នាង​និយាយ​ថា «ឃ្លានញ៉ាំ​​ម្ជូរ» ភ្លាម​ៗ​នោះ​ស្រី​ពៅ ​ក៏​បាន​ឡើងបេះ​​ម្ជូរឱ្យ​​នាងហើយ» ​។​

ដោយឡែក​ តារា​សម្តែង​នាងនៅ សូ​នី​តា ក៏​បាន​រំលឹក​អនុស្សា​វរិ​យ៍​ជាមួយ​ស្រី​ពៅ ​ដោយ​ការ​បង្ហូរទឹកភ្នែក​​​ដែរ​​ថា នាង​បាន​ចូលរួម​សម្តែង​ជាមួយ​ស្រី​ពៅ​ កាលពី​អំឡុង​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​ជាមួយ​កាល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ ។ ពេល​ស្នាក់​នៅ​ទីនោះ​ នាង​និង​ស្រី​ពៅ​ប្រៀប​បាន​គ្រួសារ​តែ​មួយ ហើយ​អ្វី​ដែល​នាង​ស្រណោះ​ជាងគេ​ទៀត​នោះ​គឺ «ស្រី​ពៅមាន​បំណង​ចង់​ដើរ​បង្ហាញ​ម៉ូដ» ហើយ​បាន​សំណូមពរ​ឱ្យ​នាង​ជួយ​បង្ហាត់នាង​ទៀត​ផង» ​។

​​យ៉ាងណា​នោះ សូមបួងសួង​ដល់​វិញ្ញាណក្ខន្ធ​នាង​ បានទៅកាន់សុគតិភព​ផង​ចុះ ។

https://www.facebook.com/sereymun.official/videos/249058552661821/

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ