ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​វិធានការបន្ទាន់…លើ​អ្នក​ដុតបំផ្លាញ​​ព្រៃ​​​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​យោង​តាម​សេចក្តីរាយការណ៍​ពីប្រជា​ពលរដ្ឋ​ពី​ឃុំ​ក្បាល​រមាស ក្នុង​ស្រុក​សេ​សាន ​គ្រោង​ស្នើ​​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ប​ន្ថែ​ម ​ដើម្បី​ចាត់​​វិធានការ​ ចំពោះ​ជនខិលខូចមួយចំនួន ដែល​​តែងតែ​​ចូលទៅ​​ដុត​ព្រៃយក​ឃ្មុំ​ និង​ចាប់​សត្វ​អណ្តើក ។…

ខេត្តស្ទឹងត្រែង​ ៖ ​យោង​តាម​សេចក្តីរាយការណ៍​ពីប្រជា​ពលរដ្ឋ​ពី​ឃុំ​ក្បាល​រមាស ក្នុង​ស្រុក​សេ​សាន ​គ្រោង​ស្នើ​​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ប​ន្ថែ​ម ​ដើម្បី​ចាត់​​វិធានការ​ ចំពោះ​ជនខិលខូចមួយចំនួន ដែល​​តែងតែ​​ចូលទៅ​​ដុត​ព្រៃយក​ឃ្មុំ​ និង​ចាប់​សត្វ​អណ្តើក ។ ​ខណៈ​ដែល​អាជ្ញាធរ​ឃុំ​នី​​មួយ​ៗ​បាន​ធ្វើការ​ហាមឃាត់​ និង​ណែនាំ​ជា​រឿយ​ៗ​​ក្តី ​ក៏​​បុគ្គល​​មួយ​ចំនួន​​នៅ​តែ​បន្ត​លួច​ឆ្មក់​ចូល​ទៅ​តំបន់​ព្រៃ​ឆ្ងាយ​ៗ ​បង្ក​ឱ្យ​មានភ្លើង​​ឆេះ​ព្រៃ​ រហូត​រាល​ដាល​​ដល់​ផលដំណាំ​ផ្សេង​ៗ​របស់អ្នកភូមិទៀត​ផង ​។

លោក​ប៉ែន វិបុល ក្រុមប្រឹក្សា​ឃុំ​ក្បាលរមាស​ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង ​បាន​ទទួលស្គាល់​ថា ​សកម្មភាព​ដុត​ព្រៃ​នេះ ​វា​ជា​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​របស់​ខ្លួនឯងលើ​គម្រប​ព្រៃឈើ​​ឆេះជម្រក​សត្វ​ ធ្វើ​បាត់​បង់ ។

ករណី​ខ្លះ​ទៀត​ អាច​បង្ករ​រាលដាល​ឆេះ​ដល់​ខ្ទម ចំការ និង​ផ្ទះសម្បែង ​។​ លោក​ថា ​ករណីនេះ​ អាជ្ញា​ធរ​ បាន​ហាមប្រាម​ជា​រឿយ​ៗ​មក​ហើយ ​តែ​បុគ្គល​មួយ​ចំនួន​នោះ​ មិន​ចេះ​ស្តាប់​ហេតុ​ហេតុផល​ ។ ​អំពើ​ល្មើស​ច្បាប់​ដដែល ​ដូច​ជា​ការ​យក​ឃ្មុំ​ដោយ​ប្រើប្រាស់​ភ្លើង​ដុត​បង្ករ​អោយ​ឆេះ​ងាប់​ទាំង​ពូជ និង​ការ​ចូល​ដុត​ព្រៃ​មាត់​បឹង​ចាប់​យក​សត្វ​អណ្តើក​ បង្ក​ឱ្យ​វិនាស​ជីវិត​សត្វ​សព្វសារ​ពើ​ ។

លោក​ឈួ​ន ឆ​ន ប្រធាន​ការិយាល័យអភិរក្ស​ធនធានធម្មជាតិ​នៃ​មន្ទីរ​បិ​ស្ថាន​ខេត្តស្ទឹងត្រែង ​បាន​លើក​ឡើង​ថា​ ករណី​នេះ​ ជា​អំពើ​ខុសច្បាប់​ ក្នុង​ពេល​ដែល​ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តីជូនដំណឹង​លេខ​០៦៤ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​២១​ មក​រាក​កន្លង​មក ​។

លោ​កថា ​បញ្ហា​នេះ ​បើ​បុគ្គល​ណា​មិន​អនុវត្ត​តាម​អាជ្ញា​ធរ ​នឹង​ចាត់​វិធានការ​​តាម​ច្បាប់​ ក្នុង​ករណី​បង្ករ​ផល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ ​ឬ​ឯកជនណាក៏​ដោយ។ ​​ យ៉ាងណា សូម​អាជ្ញាធរ​មូលដ្ឋាន ​គួរ​តែ​មាន​វិធាន​ការ​បន្ទាន់​មួយ ទៅ​​លើ​ក្រុម​ធ្វើ​​​សកម្មភាព​ដដែលៗនេះ ​។

អត្ថបទសរសេរ ដោយ