ក្រោយ​គ្រោះថ្នាក់ចរាចរណ៍ បុរស​ម្នាក់បែកថ្លើម​ស្លាប់យ៉ាង​រន្ធត់​


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ​និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​រង​របួសធ្ងន់​និង​ស្រាល ពេល​ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​បុក​គូទ​រថយន្ត​ដឹក​ទឹកកក​ពីក្រោយ​យ៉ាង​ពេញទំហឹង ក្រោយ​កើតហេតុ​រថយន្ត​ដឹក​ទឹកកក​បាន​បើក​គេច​បាត់​ស្រមោល​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​ឃ្លាំង​សាំង​សូ​គី​ម៉ិច ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​ក​វ​។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ហួយ សុខ​ហ៊ី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ធ្វើការ​លក់​វាំងនន​ស្បា​ក់​នៅផ្ទះ​លេខ​៣១៣ ក្រុម​១០ ភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែ ខណ្ឌឫស្សីកែវ ជា​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ២-​ឈ្មោះ​ប៉ុ​ម សម្បត្តិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្មករ​រោងចក្រ​មី​ជា​អ្នក​រួម​ដំណើរ និង​៣-​ឈ្មោះ​ម៉​ម លា​ល័​ក្ខ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​រត់​តុ ជា​អ្នក​រួម​ដំណើរ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១HE-៥២៩១ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ទឹក​ក​ក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​បាក់​ក និង​បែក​ថ្លើម​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ចំណែក​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល ត្រូវ​បាន​គេ​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត និង​មន្ទី​ពេទ្យ​សម្តេចឪ ។ ក្រោយ​កើតហេតុ រថយន្ត​ដឹកទឹកកកបើក​គេច​បាត់​ស្រមោល​។

បន្ទប់​មក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បាន​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរ​ចរណ៍​ជើង​គោក​ក្រុង រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួចរាល់​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​បងប្អូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ