ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតប៊ុ​ន​រ៉ា​នី ហ៊ុន សែន ចាត់​ប្រតិភូ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​កញ្ញា​ខេមរៈ ស្រី​ពៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​គណៈប្រតិភូនៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​គណៈប្រតិភូនៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ នេះ ​ដឹកនាំ​ដោយ​ឯកឧត្តម​វេជ្ជ អ៊ុយ សំអាត នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជូន​ចំពោះ​ក្រុម​គ្រួសារ​សព​កញ្ញា ខេមរៈ ស្រី​ពៅ តារាចម្រៀង​ល្បី​មួយ​រូប​នៅ​កម្ពុជា ដែល​កញ្ញា​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៩ នៅ​ប្រទេស​ឥណ្ឌា ដោយ​រោគាពាធ ។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​ចាត់​ទុក​ថា «​មរណភាព​របស់​កញ្ញា ខេមរៈ ស្រី​ពៅ មិន​ត្រឹមតែ​ជា​ការ​បាត់បង់​កូនស្រី​ជាទី​ស្រឡាញ់​ស្មើ​ជីវិត ប្រកបដោយ​កតញ្ញុតាធម៌​ដ៏​ថ្លៃថ្លា​ចំពោះ​ឪពុក ម្តាយ បងប្អូន ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​បាត់បង់​តារាចម្រៀង​ដ៏​ល្បី​មួយ​រូប​របស់​កម្ពុជា និង​ជា​ការ​បាត់បង់​នូវ​ធនធានមនុស្ស​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ប្រកបដោយ​ទេព​កោសល្យ​នៅ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ផង​ដែរ​» ។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង​សហការី «​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​កញ្ញា ខេមរៈ ស្រី​ពៅ បាន​ទៅ​កាន់​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​» ។ ជាមួយនឹង​ការ​រំលែក​ទុក្ខ​នេះ កាកបាទក្រហមកម្ពុជា បាន​នាំ​យក​នូវ អង្ករ មី ត្រីខ ទឹកក្រូច និង​បច្ច័យ​មួយ​ចំនួន​ទៅ​ចូល​បុណ្យសព​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ