ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់​ប្តី​ដេក​អោប​ស្រីទីនេះ​…​ព្រោះ​ស្គាល់​ស្បែកជើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​រួម​ដំណើរ​ជាមួយ​កូនប្រុស ជិះ​ម៉ូតូ​ទៅ​តាម​ស្វែងរក​ប្តីដល់​បន្ទប់​ជួល​មួយ​កន្លែង ដោយ​សង្ស័យ​ប្តី​លួច​មាន​ស្រី​កំពុង​ល្អូក​ល្អឺ​ន​ជាមួយ​គ្នា ។ ការ​តាម​មក​ដល់​មុខ​បន្ទប់​ក៏​បាន​ផ្អើល​អ្នក​ជិតខាង និង​សមត្ថកិច្ច​ទៅ​សម្របសម្រួល កាលពី​វេលាម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ មក​រា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​រួម​ដំណើរ​ជាមួយ​កូនប្រុស ជិះ​ម៉ូតូ​ទៅ​តាម​ស្វែងរក​ប្តីដល់​បន្ទប់​ជួល​មួយ​កន្លែង ដោយ​សង្ស័យ​ប្តី​លួច​មាន​ស្រី​កំពុង​ល្អូក​ល្អឺ​ន​ជាមួយ​គ្នា ។ ការ​តាម​មក​ដល់​មុខ​បន្ទប់​ក៏​បាន​ផ្អើល​អ្នក​ជិតខាង និង​សមត្ថកិច្ច​ទៅ​សម្របសម្រួល កាលពី​វេលាម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ មក​រា ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ស្ត្រី​រូប​នេះ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ព្រោះ​គាត់​កំពុង​ក្រហម​មុខ អត់​មាន​អ្នក​ណា​ហ៊ាន​សួរនាំ​ឈ្មោះ​ទេ មាន​ទីលំនៅ​ក្បែរ​វត្ត​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ស្ត្រី​រូបនេះ​បាន​អះអាង​នៅ​មុខ​បន្ទប់ ​ដែល​បិទទ្វារ​ជិត​ថា ប្តី​របស់​គាត់​លួច​មាន​ស្រី មក​សម្ងំ​ដេក​នៅ​ក្នុង​បន្ទប់​ទី​នេះ ។ ទោះបី​គោះ​ទ្វារ​បន្ទប់​​ហៅ​យ៉ាងណា​ក៏​មិន​ឆ្លើយ ទើប​គាត់​ខឹង​ក៏​ស្រែក​ឡូឡា​រហូត​ផ្អើល​អ្នក​ជិតខាង ដោយ​មាន​សមត្ថកិច្ច​ចុះ​ទៅ​សម្របសម្រួល​។

ទោះបីជា​បែប​ណា សមត្ថកិច្ច​ហៅ​ផងគោះ​ទ្វារ​ផង ​ក៏​គ្មាន​អ្នក​ណា​ឆ្លើយ ម្ល៉ោះហើយ​សមត្ថកិច្ច​បាន​សម្រប​សម្រួល កុំឱ្យ​ស្រែក​ឡូឡា​រំខាន​ដល់​អ្នក​ជិតខាង​ដេក ព្រោះ​យប់​ជ្រៅ​ហើយ ។ ស្ត្រី​ជា​ប្រពន្ធ​នៅ​តែ​បាន​បញ្ជាក់​អះអាង​ថា ប្តី​គាត់​ពិតជា​នៅ​ក្នុង​បន្ទប់​មួយ​នេះ ដោយសារ​គាត់​មើល​តាម​ប្រឡោះ​ប្រហោង​ទ្វារ ឃើញ​ស្បែកជើង​មនុស្ស​ប្រុស ដែល​គាត់​ស្គាល់​ជា​ស្បែកជើង​ប្តី ​ដែល​គាត់​ទើប​ទិញ​ឲ្យ ។

ពេល​នោះ​ សមត្ថកិច្ច​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​ភាគី​ខាង​ប្តី តាម​លេខ​ដែល​ប្រពន្ធ​ប្រាប់ តែ​ប្តី​រូប​នោះ​បាន​ឆ្លើយ​ប្រាប់​មក​វិញ​ថា គាត់​មិន​បាន​នៅ​ក្នុង​បន្ទប់​ជួល​ហ្នឹង​ទេ ។ ទោះជា​យ៉ាងណា​ក្តី ប្រពន្ធ​នៅ​តែ​ជឿ​ជាក់​ថា​ ប្តី​គាត់​ប្រាកដជា​នៅ​ក្នុង​បន្ទប់​នេះ​មែន ចំណែក​ការ​ប្រកែក​របស់​លោក​ប្តី​គាត់​អះអាង​ថា​ មិន​ពិត​ទេ ប្រាកដជា​នៅ​ដេក​ឱប​គ្នា​ក្នុង​បន្ទប់​នោះ​ហើយ ព្រោះ​គាត់​សំអាង​ឃើញច្បាស់​ស្បែកជើង ។

ដោយសារ​តែ​អស់ជម្រើស សមត្ថកិច្ច​ក៏​មិន​ហៅ​ម្ចាស់​បន្ទប់ ឬ​ម្ចាស់ផ្ទះ​ជួល​មក​ដែរ ព្រោះ​មិន​ចង់​ឲ្យ​រំខាន​ដល់​អ្នក​ជិតខាង រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​បាន​សុំ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ត្រឡប់​ទៅ​ផ្ទះ​សិន​ទៅ ចាំ​ស្អែក​ដោះ​ស្រាយ​គ្នា​ទៀត តែ​ស្ត្រី​ជា​ប្រពន្ធ​មិន​ព្រមទៅ​ណា​ទេ សុខចិត្ត​នៅ​អង្គុយ​យាម​ម្នាក់ឯង​ឱ្យ​មូស​ខាំ មុខ​បន្ទប់​ជួល​ ព្រោះ​ឆេះដុំ​ខ្លាំង​ណាស់ ។ រីឯ​សមត្ថកិច្ចនគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ គ្មាន​លទ្ធភាព​ដោះស្រាយ​នា​ពេល​នោះ​ទេ ក៏​បាន​ដក​កម្លាំង​ថយ​ទៅ​បាត់​អស់ ទុក​ឱ្យ​ស្ត្រី​រូប​នេះ​នៅ​ម្នាក់ឯង​ចុះ ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទ​ទី​២៧ មក​រា នគរបាល​ប៉ុស្តិ៍​បាន​ប្រាប់​កោះសន្តិភាព​ថា យប់​នោះ​ពេល​ប៉ូលិស​ដកថយ​ទៅ មួយស្របក់​ក្រោយមក​ស្ត្រី​រូប​នោះ​ក៏​ដកថយ​ដែរ ។ ចំណែក​ផ្ទះ​ដែល​ស្ត្រី​នេះ​អះអាង​ថា ប្តី​ខ្លួន​នៅ​សម្ងំ​ដេក​ឱប​ស្រី​ថ្មី​នោះ​ ជា​ផ្ទះ​គេ​ត្រឹមត្រូវ​ម្ចាស់ផ្ទះ​អត់​នៅ ហើយ​រឿង​ក៏​ចប់​ទៅ​ទំនង​ចប់ ​ដោយសារ​ព្រឹក​ឡើង​ប្តី​ទៅ​ដល់​ផ្ទះ ​ហើយ​មើលទៅ ៕

អត្ថបទសរសេរ ដោយ