ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​រំលឹក​រូបថត​ចាស់​ស្ទើរ​មិន​ជឿ​ប្រទេស​មានការ​ចម្រើន​លឿន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​រំលឹក​រូបថត​ចាស់​ដែល​ស្ទើ​មិន​ជឿ​ថា ប្រទេស​កម្ពុជា​មិន​អាច​រីក​ចម្រើន​លឿង​ដល់​ពេល​បច្ចុប្បន្ន​នេះ ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៨ មក​រា​នេះ​ថា​«…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​រំលឹក​រូបថត​ចាស់​ដែល​ស្ទើ​មិន​ជឿ​ថា ប្រទេស​កម្ពុជា​មិន​អាច​រីក​ចម្រើន​លឿង​ដល់​ពេល​បច្ចុប្បន្ន​នេះ ។

សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៨ មក​រា​នេះ​ថា​« មើល​រូបថត​ខ្ញុំ និង​ភរិយា គឺ​មិន​គួរ​អោយ​ជឿ​ថា កម្ពុជា​យើង​បាន​រីក​ចម្រើន​លឿន​មក​ដល់​ដំណាក់កាល​នេះ​! យើង​លំបាក​វេទនា​ខ្លាំង​ណាស់​ទម្រាំ​បាន​ឆ្លង​រួច​ផុត​ពី​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​» ។

អម​ដោយ​រូបថត​មួយ​សន្លឹក​ជាមួយ​ឧត្តម​ភរិយា​សម្តេច​បាន​បន្ត​ថា នៅ​ពេល​នេះ​«​យើង​ឃើញ​ស្រាប់​នឹង​ភ្នែក​ហើយ​សំណង់​អគារ​ទាប​ខ្ពស់​តូច​ធំ ផ្លូវថ្នល់​ខ្វាត់ខ្វែង ស្ពាន​អាកាស និង​រោងចក្រ សាលារៀន មន្ទីរពេទ្យ បូ​រី សណ្ឋាគារ និង​ផ្សារ​ទំនើប​…​កំពុង​កើតឡើង​យ៉ាងច្រើន​បន្តបន្ទាប់​នៅ​ក្នុង​ប្រទេស ។ កម្ពុជា​ធ្លាប់​បាន​ឆ្លងកាត់​ឆ្អែត​ដោយសារ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​ដូច្នេះ​យើង​ត្រូវ​តែ​ទប់ស្កាត់​មិន​អោយ​កើត​មាន​ឡើង​សារ​ជា​ថ្មី​ទៀត​ឡើយ​»​។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ខ្ញុំ​សប្បាយចិត្ត និង​មាន​ជំនឿ​ជឿជាក់​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន និង​ការ​ចូលរួម​ដ៏​សកម្ម​ពី​វិស័យ​ឯកជន ដែល​បាន​កែប្រែ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ ព្រមទាំង​បាន​ជួយ​ពង្រឹង​ដល់​ខឿនសេដ្ឋកិច្ច​ជាតិ​រឹង​មាំ​ទៀត​ផង ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា​«​នៅ​ក្រោម​ការ​ដឹកនាំ​របស់ខ្ញុំ គឺ​សូម​ធានា​ច្បាស់​ថា កម្ពុជា​នឹង​បន្ត​រស់នៅ​ក្នុង​ម្លប់​សន្តិភាព​ដ៏​យូរអង្វែង​ដែល​ជា​បំណងប្រាថ្នា​របស់​ប្រទេស​ជាតិ​យើង​ទាំងមូល​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ