២​គ្រឿង​ពន្លះ​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្លាប់​ម្នាក់


ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ចំណែក​រថយន្ត​បាន​បើក​គេច​បាត់​ស្រមោល បន្សល់​ទុក​តែ​កាង​មុខ និង​ស្លាក​លេខ ព្រះ​សីហ​នុ ២A-៩០៥៩ នៅ​កន្លែង​កើតហេតុ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២៧ មក​រា ២០១៩ នេះ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៥-១៨៦ ជិត​រោងចក្រ​ម៉ែ​ន​អ៊ូ ស្ថិត​ក្នុងភូមិ​បន្ទាយ​ប្រី​យ៍ ឃុំ​អណ្តូង​ថ្ម​ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហ៊​ន ក្រឹ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​ដឹក​គ្រឿងសំណង​នៅ​វាល​រេញ មានស្រុក​កំណើត​ក្នុងភូមិ​ព្រៃ​ព្រូស ឃុំ​ព្រៃ​ក្រឹស ស្រុក​កំពង់ត្រាច បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​តនរ​ពាំង​ស្អុយ​ពីរ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ