ស្ត្រីម្នាក់ជួបគ្រោះអកុសល​តាមផ្លូវទាំង​ព្រឹក​


ខេត្តកណ្តាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ហេតុការណ៍​ខាងលើ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្តុ​ប​ព្រែក​សំរោង A-9 ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​បើកបរ​ដោយ​ស្ត្រី​ម្នាក់​កំពុង​ឈប់​នៅ​ចំណុច​ស្តុ​ប​ខាងលើ ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ត្រូវ​គេ​សង្ស័យ​ថា​រថយន្ត​នោះ​ដាច់​ហ្វ្រាំង​បាន​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក​គុប បណ្តាល​ឲ្យ​ស្ត្រី​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

ក្រោយ​កើតហេតុ រថយន្ត និង​ម៉ូតូ ត្រូវ​បាន​កម្លាំង​ជំនាញ​ផ្នែក​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​បញ្ជូន​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ