ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់​! ចាក់​ឡើង​សុះសាច់​ក្នុងផ្ទះ​សំណាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​ជន​ដៃដល់​ម្នាក់​ទៀត​នាំ​យក​ទៅ​ចាក់​សម្លាប់​៩​កាំបិត​ប្រឡាក់​សុទ្ធតែ​ឈាម ដើម្បី​ប្លន់​យក​ម៉ូតូ​នៅ​ក្នុងផ្ទះ​សំណាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ច​ន្ធូ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​ជន​ដៃដល់​ម្នាក់​ទៀត​នាំ​យក​ទៅ​ចាក់​សម្លាប់​៩​កាំបិត​ប្រឡាក់​សុទ្ធតែ​ឈាម ដើម្បី​ប្លន់​យក​ម៉ូតូ​នៅ​ក្នុងផ្ទះ​សំណាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ច​ន្ធូ ត្រជាក់​» ជាន់​ទី​៣ បន្ទប់​លេខ​៣ ផ្លូវ​បេតុង​សូ​នី ស្ថិត​ក្នុងភូមិ​ឬ​ស្សី ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ យ៉ា​ន ជឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​សំបួរ ឃុំ​អង្គរបុរី ស្រុក​អង្គរបុរី ខេត្តតាកែវ ចំ​ណែ​គ​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​ម៉ាក់​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FL 9986 និង​ជញ្ជៀន​១​វង់ ។

តាម​ប្រភព​ពី​អ្នក​មើល​ការ​ខុស​ត្រូវ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ នៅ​ម៉ោង​៥​ល្ងាច គឺ​មាន​បុរស​២​នាក់​ក្នុង​នោះ​មាន​ជន​រង​គ្រោះ និង​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​មក​ជួល​បន្ទប់​ផ្ទះសំណាក់​ដេក លុះ​ពួក​គេ​ចូល​ផ្ទះសំណាក់​មួយសន្ទុះ ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​ជនសង្ស័យ​ចុះ​មក​ក្រោម​យក​ម៉ូតូ​ជិះ​ចេញ​ទៅ ពេល​នោះ​ម្ចាស់ផ្ទះ​សំណាក់​សួរ​ថា ទៅ​ណា បុរស​រូប​នោះ​ប្រាប់​ថា ទៅ​យក​ស្រី​មក​ដេក ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​បាត់​ទៅ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​រង់ចាំ​បុរស​ជា​ជនសង្ស័យ​យូរ​ពេក ហើយ​ណាមួយ​មានការ​សង្ស័យ​ផង​នោះ រូប​គាត់​ក៏​ឡើង​ទៅ​មើល​បន្ទប់​ជនសង្ស័យ​ឃើញ​បន្ទប់​ចាក់សោ ហើយ​រូប​គាត់​បាន​យក​កូនសោ​មក​ចាក់​រក​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ដោយ​ខ្លួន​ប្រឡាក់​សុទ្ធតែ​ឈាម ព្រមទាំង​ឃើញ​កូនកាំបិត​ចិត្តបន្លែ​១​នៅ​ក្បែរ​ជន​រង​គ្រោះ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ហេតុការណ៍​បែប​នេះ រូប​គាត់​ក៏​ទៅ​ផ្តល់​ដំណឹង​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​៣ ឱ្យ​ចុះ​ទៅ​មើល​កន្លែង​កើតហេតុ ថា ពិត​មាន​មនុស្ស​ស្លាប់​មែន តែ​មិន​ទាន់​ដឹង​ថា ករណី​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ បន្តិច​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ទំនាក់ទំនង​ទៅ​ខាង​ជំនាញ​គ្រប់​ជាន់ថ្នាក់ ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​សព​ជន​រង​គ្រោះ​តែ​ម្តង ។ ក្នុង​ការ​ពិនិត្យ​សមត្ថកិច្ច​រក​ឃើញ​កាត់​គ្រី​ម៉ូតូ​២​សន្លឹក ទូរ​ស័​ព័្​១​គ្រឿង​ជា​របស់​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​គឺ​មាន​ស្នាម​ចាក់​ចំនួន​៩​កាំបិត ទើប​សមត្ថកិច្ច​ដាក់បន្ទុក​ថា ជា​ករណី​ចាក់​សម្លាប់​ប្លន់​យក​ម៉ូតូ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទំនាក់​ទំ​នង់​ហៅ​ក្រុម​គ្រួសារ​ឱ្យ​ទទួលយក​សព​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ខេត្តតាកែវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ