ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក សុទ្ធតែ​របស់​ក្លែងក្លាយ ចប់​ហើយ​អ្នក​យក​ទៅ​បរិភោគ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ត្រូវ​បាន​បិត​ទ្វារ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ម្ចាស់​ទៅ​តុលាការ​ដាក់ទោស​១​ឆ្នាំ និង​ផាក​វិន័យ​ពី​៥​ទៅ​១០​លាន​រៀល ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ។ លោក…

ខេត្តបន្ទាយមានជ័យ ៖ ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ត្រូវ​បាន​បិត​ទ្វារ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ម្ចាស់​ទៅ​តុលាការ​ដាក់ទោស​១​ឆ្នាំ និង​ផាក​វិន័យ​ពី​៥​ទៅ​១០​លាន​រៀល ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ចាន់​គី​រី សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ខេត្ត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​១​កន្លែង រឹបអូស​សម្ភារ​មាន​១-​ស្ករសរ​រូប​អំពៅ​ទម្ងន់​៩០០​គីឡូក្រាម ២-​ខ្ទះត្នោត​សម្រាប់​រំងាស់​ធ្វើ​ត្នោត​ចំនួន​២​ខ្ទះ ៣-​ធុង​ស្ពិ​ច​ត្រូ​ដាក់​ស្ករត្នោត​ចំនួន​១៥​ធុង ៤-​ស្ករត្នោត​មិន​ទាន់​កែ​ឆ្នៃ​៣០​កា​រ៉ុ​ង ៥-​ធុង​ជ័រ​ដាក់​ស្ករត្នោត​ចំនួន​៣​ធុង ៦- ធុង​ជ័រ​ធំ​ដាក់​ស្ករត្នោត​ចំនួន​២​ធុង ៧-​ខ្ទះ​សម្រាប់​ធ្វើ​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​២​ខ្ទះ ៨-​សាច់ជូរ​រឺ​សាជូរ​ទម្ងន់​៦០០​គីឡូក្រាម ។

លោក​បាន​បញ្ជាក់​ថា ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​១​កន្លែង ក្បែរ​ព្រំដែន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ម្ចាស់​ឈ្មោះ ផៃ សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​ឃុំ​បន្ទាយ​ដី​ស្រុក​កណ្តៀង ខេត្តពោធិសាត់ ស្នាក់​នៅ​ភូមិ​ចាន់​គី​រី​ឃុំ​- ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រោយ​ពេល​ឃាតខ្លួន​ម្ចាស់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​១​កន្លែង និង​រឹបអូស​សម្ភារ​ហើយ​ត្រូវ​បាន​បិទ​ទីតាំង និង​បាន​បញ្ជូន​ខ្លួន​សាកសួរ​តាម​ការ​សារភាព​បាន​ធ្វើ​ត​ពី​ឪពុក​រយៈពេល​ជាង​៥​ឆ្នាំ​មក​ហើយ ដែល​ផលិត​១​ថ្ងៃ​បាន​៥​ទៅ​១០​ធុង​ស្ពិ​ច​ត្រូ ហើយ​យក​ទៅ​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ធ្វើ​មាន​ធាតុ​ផ្សំ​ដូច​ជា (​ស្ក​ត្នោត​លាយ​ជាមួយ​ស្កសរ និង​សាច់ជូ​រឺ​សាជូរ​) បាន​ក្លាយជា​ស្ករត្នោត​ក្លែងក្លាយ ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ បាន​បញ្ជាក់​ថា ចំពោះ​ជនសង្ស័យ​ដែល​ធ្វើ​ស្ករត្នោត​ក្លែងក្លាយ​យោង​តាម​ច្បាប់​មាត្រា​លេខ​១៧ ជន​ណា​ដែល​ផលិត​ទំនិញ ឬ​គ្រឿង​បរិភោគ​ក្លែងបន្លំ ហើយ​មាន​លាយ​សារធាតុ​ដែល​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​ត្រូវ​មានទោស​ពី​១​ខែ​ទៅ​១​ឆ្នាំ ហើយ​ផាក​វិន័យ​ជា​ទឹកប្រាក់​៥​ទៅ​១០​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ