ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ម្ចាស់​មិន​នៅ​ស្រាប់តែ​មាន​…​អស់​មិន​ស្ទើរ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​គាស់​ទ្វា​ផ្ទះ​ពលរដ្ឋ​មួយ​កន្លែង ចូល​លួច​លុយ និង​គ្រឿង​អ​ល្ក​ការ​អស់​ជា​ច្រើន ដែល​គេ​សង្ស័យ​អាច​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​៧​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ មក​រា​នេះ នៅ​ក្នុងភូមិ​កម្មករ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​គាស់​ទ្វា​ផ្ទះ​ពលរដ្ឋ​មួយ​កន្លែង ចូល​លួច​លុយ និង​គ្រឿង​អ​ល្ក​ការ​អស់​ជា​ច្រើន ដែល​គេ​សង្ស័យ​អាច​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​៧​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ មក​រា​នេះ នៅ​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខណៈ​ម្ចាស់ផ្ទះ​បិទទ្វា​ចាក់សោ រួច​ចេញ​ទៅ​រក​ទទួលទាន​អាហារ​នៅ​ខាងក្រៅ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ វ៉ា​ត់ ថា​វី ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​លក់ដូ និង​រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ។ បើ​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដំណឹង​នៃ​ការ​គាស់​ទម្លុះទម្លាយ​របស់​ជន​ទុច្ចរិត​ខាងលើ​នេះ​ហាក់​មិន​ទាន់​ជ្រាប ឬ​រំខាន​ដល់​លោក​អធិការ​ក្រុង​បាត់ដំបង ឬ​ជ្រាប​ដល់​លោកស្នងការ​ខេត្ត​នៅឡើយ​ទេ បើ​គិត​ត្រិ​ម​ម៉ោង​៤​និង​៣០​នាទី​នា​រសៀល​ថ្ងៃ​ទី​២៨ មក​រា ខណៈ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​រួចរាល់​តាំងពី​ព្រឹក ។

ប៉ុន្តែ​កម្លាំង​ស្នងការ​ខេត្ត​បែរជា​កំពុង​ភ្ញាក់ផ្អើល​ទៅ​លើ​រឿង​ចោរ​ចូល​លួច​ឈើប្រណិត​អស់​ជា​ច្រើន​សន្លឹក​នៅផ្ទះ​លោក​ព្រះរាជអាជ្ញា​មួយ​រូប​ដែល​ជា​អតីត​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តបាត់ដំបង​ដែល​គេ​ទើប​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា​នេះ ។ លំនៅ​ឋាន​លោក​ព្រះរាជអាជ្ញា​ដែល​ត្រូវ​ចោរ​ចូល​លួច​ឈើប្រណិត​នោះ ស្ថិត​នៅ​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ។

បើ​តាម​ព័ត៌មាន​ថា នេះ​ជា​ករណី​លើក​ទី​២​ហើយ​ដែល​ជន​មិន​ស្គាល់​មុខ​ចូល​លួច​ឈើ​នៅផ្ទះ​អតីត​ព្រះរាជអាជ្ញា​រង​ខេត្តបាត់ដំបង ។ ដោយឡែក​ជុំវិញ​ករណី​កាត់​សោរ​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​ខាងលើ​នេះ​វិញ បើ​តាម​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា ចោរ​បាន​លួច​យក​ខ្សែដៃ​មាស​០១​ខ្សែ ទម្ងន់​៥​ជី ខ្សែ​ក​មាស​០១​ខ្សែ​ទម្ងន់​៥​ជី ប្រាក់​ដុល្លារ​ចំនួន​១,៨០០​ដុល្លា (​មួយ​ពាន់​ប្រាំបី​រយ​ដុល្លារ​) និង​ប្រាក់​ថៃ​ចំនួន​១,០០០​បាត (​មួយ​ពាន់​បាត​) ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​នេះ​កម្លាំង​កងរាជអាវុធហត្ថ​កំពុងធ្វើការ​ស្រាវជ្រាវ ខណៈ​កម្លាំង​នគរបាល​ទាំង​ក្រុង​ទាំង​ខេត្ត​កំពុង​មមីមមើរ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ